ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro របស់​ក្រុមហ៊ុន Xiaomi បាន​នាំមក​នូវ​បច្ចេកវិទ្យា​ថតរូប និង​ការច្នៃប្រឌិត​ដែលមាន​គុណភាព​ខ្ពស់​មុនពេល​ថ្ងៃបុណ្យ Christmas ឈានចូល​មកដល់

តាម​ប្រភពព័ត៌មាន​ទទួល​បា​នៅ​ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2018, Xiaomi ដែលជា​ក្រុមហ៊ុន​ឈាន​មុនគេ​ផ្នែក​បច្ចេកវិទ្យា​សាកលលោក បានប្រកាស​ចេញ​នូវ​ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ ដោយ​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​នូវ​ជម្រើស​កា​ន់​តែ​ច្រើន ដើម្បី​រីករាយ​នឹង​លក្ខណៈពិសេស​បំផុត​ពី​ស៊េរី​ស្មា​ត​ហ្វូ​ន Mi 8។

ទាំងអស់នេះ​បាន​ផុស​លេចឡើង​តាមរយៈ​ការងារ​របស់លោក Claude Monet ដែលជា​អ្នក​អារម្មណ៍​និយម​ជនជាតិ​បារាំង​ដ៏​ល្បីល្បាញ ដែល​គំនូរ​របស់​លោកមា​នភា​ព​ល្បី​រន្ទឺ​ដោយបាន​នាំមក​នូវ​ប្រសិទ្ធភាព​នៃ​ពន្លឺ​លើ​ពណ៌​ធម្មជាតិ។ ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro បង្ហាញ​នូវ​បច្ចេកវិទ្យា​កញ្ចក់​ប្រភេទ​ថ្មី​ដែលមាន​ពណ៌​ឆ្លុះ​ដូច​កញ្ចក់។

លោក Jonh Chen ដែលជា​នាយក​ក្រុមហ៊ុន Xiaomi ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ប្រាប់​ឱ្យដឹងថា៖ ក្រុមហ៊ុន Xiaomi បាន​នាំចេញ​ស្មា​ត​ហ្វូ​ន​ច្រើនជាង 100លាន គ្រឿង នៅក្នុង​ឆ្នាំនេះ ដោយឡែក​ស៊េរី​ស្មា​ត​ហ្វូ​ន Mi 8 បាន​នាំចេញ​សរុប​លើសពី 6លាន​គ្រឿង ដែលជា​ការចូលរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ភាពជោគជ័យ​នេះ។ យើងខ្ញុំ​មាន​ក្តីរំភើប​ដែល​នាំយក​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​នេះ​មក​ប្រទេស​កម្ពុជា​មុនពេល​ថ្ងៃបុណ្យ Christmas ឈានចូល​មកដល់ ។ ជាមួយនឹង​ពណ៌​ដ៏​ស្រស់ស្អាត និង​ការថតរូប​ដ៏​មាន​ថាមពល​របស់ខ្លួន ស្មា​ត​ហ្វូ​ន​ស៊េរី​នេះ​គឺជា​ដៃគូ​ដ៏​ស័ក្ដិសម​សម្រាប់​ការអបអរសាទរផ្សេងៗនៅក្នុង​រដូវ​កាល​នេះ។

Mi 8 Lite សម្រាប់​ការលេង​ហ្គេម និង​ការថតរូប​ដ៏​អស្ចារ្យ

បំពាក់​មកជា​មួយ​កាមេរ៉ា​ទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែល​បំពាក់​លើ​ទូរស័ព្ទ Mi 8 Lite អាច​ចាប់យក​រូបភាព​បាន​ច្បាស់​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន។ នៅក្នុង​ស្ថានភាព​ពន្លឺ​ខ្សោយ sensor នឹង​ប្រើ​នូវ​បច្ចេកវិទ្យា Super Pixel ដើម្បី​ចាប់​ច្របាច់​នូវ​ព័ត៌មាន​នៃ pixel 4 ឱ្យក្លាយ​ទៅជា pixel ធំ​មួយ ធ្វើឱ្យ​រូបភាព​កាន់តែច្បាស់ ជាពិសេស​នៅ​ទីតាំង​ក្នុង​អគារ។ ចំណែកឯ​ទូរស័ព្ទ  Mi 8 វិញ នៅ​ខាងក្រោយ​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ភ្លោះ​ដែល​ប្រើ​បច្ចេកវិទ្យា AI និង​ប្រើ sensor Sony IMX363 ជា sensor ចំបង​របស់ខ្លួន ជាងនេះទៅទៀត វា​បាន​ភ្ជាប់​មកជា​មួយ pixel ទំហំ​ធំ​ដល់​ទៅ 1.4µm សម្រាប់​ចាប់​រូបភាព​ជាមួយ​សំឡេង​តិច និង​ប្រើ​នូវ​មុខងារ Dual Pixel Autofocus ដើម្បី​ចាប់យក​គោលដៅ​រូបភាព​បាន​លឿន ដែល​មិន​ធ្វើឱ្យ​អ្នក​ខកខាន​ក្នុងការ​ចាប់យក​រូបភាព​ដែល​អ្នក​ពេញចិត្ត។

Hardware កាមេរ៉ា​ដែលមាន​គុណភាព​ខ្ពស់​គឺជា​គូរ​ទៅនឹង​មុខងារ AI ដែលជា​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ក្រុមហ៊ុន Xiaomi ហើយ​រួមផ្សំ​ទៅនឹង​ជម្រើស​ថ្មី​ដែល​បាន​កែច្នៃ​ដើម្បី​សម្រេចបាន​នូវ​ការ​រចនា​ដ៏​ស៊ីវីល័យ។ ទន្ទឹមនឹងនេះ អេក្រង់​របស់​ទូរ​សព្ទ Mi 8 Lite អាច​បញ្ចេញ​នូវ​ពណ៌ផ្សេងៗដែល​ស៊ី​ទៅនឹង​ស្ថានភាព​នានា​នៅពេល​ថតរូប selfies ដោយ​ចាំង​បំភ្លឺ​មុខ​ជាមួយនឹង​ពណ៌​ដែល​ត្រូវ​គ្នា​យ៉ាង​ឆ្លាត​វៃ ដើម្បី​ធ្វើឱ្យ​ការថតរូប selfies កាន់តែ​ស្រស់ស្អាត។

ទូរស័ព្ទ Mi 8 Lite បាន​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏​មាន​ថាមពល​របស់ Qualcomm®។ Mi 8 Lite ក៏បាន​ប្រើ​នូវ​មុខងារ​សម្លេង Mi Sound ថ្មី ជាមួយនឹង​ការ upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បី​ធ្វើឱ្យ​សំឡេង​កាន់តែ​ល្អប្រសើរ។

ទូរ​សព្ទ Mi 8 Pro បន្ថែម​នូវ​មុខងារ futuristic pressure-sensitive សម្រាប់​ដោះ​សោរ​អេក្រង់​ដោយ​ស្កេ​ន​ស្នាម​ម្រាមដៃ

Mi 8 Pro បាន​បោះជំហាន​ទៅមុខ​មួយកម្រិត​ទៀត ដោយបាន​បន្ថែម​នូវ​មុខងារ futuristic pressure-sensitive សម្រាប់​ដោះ​សោរ​អេក្រង់​ដោយ​ស្កេ​ន​ម្រាមដៃ។ វា​មាន​លក្ខណៈ​ខុសពី​បច្ចេកវិទ្យា​ដោះ​សោរ​អេក្រង់​ដោយ​ស្កេ​ន​ម្រាមដៃ​ដទៃទៀត ដែល​ត្រូ​ចំណាយ​ថាមពល​ដោយ​ផ្តិត​ម្រាមដៃ​ទៅនឹង​កញ្ចក់​ឱ្យ​ជាប់ ដើម្បី​មើលថា ថា​តើ​ម្រាមដៃ​បាន​ស្កេ​ន​ជាប់ ឬ​នៅ។ ប៉ុន្តែ​សម្រាប់ pressure sensor វិញ គឺ​ដោយ​គ្រាន់តែ​ចុច​បើក​ដំណើរការ​នៃ​មុខងារ​នោះ ហើយ​ដាក់​ម្រាមដៃ​លើ​អេក្រង់ វា​គឺ​ដំណើរការ​យ៉ាង​លឿន និង​កាត់​បន្ថយថាមពល​ទៀតផង។

មកដល់​ប្រទេស​កម្ពុជាឆាប់ៗនេះ

ទូរស័ព្ទ Mi 8 Lite and Mi 8 Pro បាន​ចាប់​ដាក់លក់​នៅ​ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2018កន្លងទៅនេះ ។ ជា​ចុងក្រោយ​ទូរស័ព្ទ Mi 8 Lite មាន​ជម្រើស 2 ពណ៌ គឺ​ពណ៌​ខៀវ (Aurora Blue) និង​ពណ៌​ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ 259ដុល្លារ និង 6GB + 128GB តម្លៃ 299ដុល្លារ។ ដោយឡែក ទូរស័ព្ទ Mi 8 Pro មានតែ​មួយ​ពណ៌​គត់ គឺ​ពណ៌ Transparent Titanium និង​មានតែ 1 version ប៉ុណ្ណោះ​គឺ 8GB + 128GB តម្លៃ 599ដុល្លារ ៕

Advertisement