Gas Academy Pte. Ltd និង​ក្រុមហ៊ុន Arahata Consulting Co., Ltd រៀបចំ​កម្មវិធី​សន្និសីទ​ស្តីពី អិ​ល​ភី​ជី LPG នៅ​កម្ពុជា ឆ្នាំ2018

ភ្នំពេញ៖ នៅ​សណ្ឋាគារ​សុខា​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន Gas Academy Pte. Ltd និង​ក្រុមហ៊ុន Arahata Consulting Co., Ltd និង​មាន​ការចូល​រួមសហកា​រ​ជាមួយ 16 ក្រុមហ៊ុន​ផ្សេងទៀត​បានរៀបចំ​កម្មវិធី សន្និសីទ​ស្តីពី អិ​ល​ភី​ជី LPG – Liquefied Petroleum Gas នៅ​កម្ពុជា ឆ្នាំ 2018។  កម្មវិធី​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល មន្ត្រីរាជការ​មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រី​មកពី​មន្ទីរ រ៉ែ និង​ថាមពល​នៃ​រាជធានី-ខេត្ត​មួយចំនួន ភ្ញៀវ​មកពី​បណ្តា​អង្គការ​នានា ភ្ញៀវ​មកពី​ក្រុមហ៊ុន​ប្រេងឥន្ធនៈ រួមទាំង​អាជីវករ​ឧស្ម័ន អិ​ល​ភី​ជី LPG ទាំង​ជាតិ និង អន្តរជាតិ ប្រមាណ 300នាក់។ នៅក្នុង​សន្និសីទ​ស្តីពី អិ​ល​ភី​ជី LPG ក៏បាន​រៀបចំ​ការតាំង​ពិ​ពរណ៍​បង្ហាញ​ពី​ផលិតផលផ្សេងៗទៀត​ដែល​ពាក់ព័ន្ធ​នឹង ឧស្ម័ន អិ​ល​ភី​ជី LPG ចាប់ពី​ថ្ងៃទី13 ដល់​ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2018។

សន្និសីទ​នេះ​មាន​គោលបំណង​ផ្លាស់ប្តូរ​ចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ គំរូ​អនុវត្តល្អៗ បទ​ប្ប​ញ្ញ​តិ និង​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​ឧស្ម័ន អិ​ល​ភី​ជី LPG។ នៅក្នុង​នោះ​ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​ស្ថានភាព​ផ្គត់ផ្គង់ និង

តម្រូវការ​ឧស្ម័ន អិ​ល​ភី​ជី LPG នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជាពិសេស​នៅ​ប្រទេស​កម្ពុជា​ដើម្បីទាក់ទាញ​ដល់​អ្នកវិនិយោគ​លើ​វិស័យនេះ ក៏ដូចជា​វិស័យ​ប្រេងកាត​ទាំងមូល​ផងដែរ។

គួរ​បញ្ចា​ប់​ថា កម្ម​វី​ធី​នេះ​ទទួល​បានការ​គ្រាំទ្រ និង សហការ រៀបចំ​ពី​ភាគីសំខាន់ៗទាំង​រដ្ឋ និង​ឯកជន ស្រប​ពេលដែល​ក្រសួង​រ៉ែ និង​ថាមពល​កំពុង ខិតខំ​កសាង​សមត្ថភាព​មន្ត្រី និង​បទដ្ឋាន​គតិយុត្តផ្សេងៗ  ពាក់ព័ន្ធ​នឹង​វិស័យ​ប្រេងកាត ជាពិសេស​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តី ពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ដើម្បី​ជំរុញ​បរិយាកាស​ធុរៈកិច្ច​អនុគ្រោះ​ដល់​ការវិនិយោគ និង​កិច្ចដំណើរការ​របស់​វិស័យ​ឯកជន​ប្រកបដោយ​ប្រសិទ្ធភាព។

នៅក្នុង​កម្មវិធី​សន្និសីទ​យ៉ាង​មាន​សារៈសំខាន់​នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើងថា នៅ​កម្ពុជា​សព្វថ្ងៃ​ពុំទាន់​មាន​រោងចក្រ​ផលិត​ឧស្ម័ន​ហ្គាស​នៅឡើយ​ទេ​ពោលគឺ​ឧស្ម័ន​ហ្គាស​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន នាំចូល​មកពី​បរទេស​ទាំងស្រុង។ទោះជា​យ៉ាងនេះ​ក្តី ឯកឧត្តម​បាន​បញ្ចាក់​បន្ថែមថា​ចាប់ពី​ត្រីមាស​ទី 3 ឆ្នាំ 2019 នេះ​តទៅ ប្រទេស​កម្ពុជា​ក៏​អាច​ទាញយក​ឧស្ម័ន​ហ្គាស​ប្រភេទ​នេះ​ពី​អណ្ដូងប្រេង​របស់ខ្លួន​យកមកប្រើ​ប្រាស់​បាន​ដោយ​ខ្លួនឯង។ ទោះជា​យ៉ាងណាក៏ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ​រូបនេះ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​លាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​ឧស្ម័ន អិ​ល​ភី​ជី LPG នៅ​ប្រទេស​កម្ពុជា ហើយ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រយៈពេល3ថ្ងៃនេះ ក៏​ជា​ឱកាស​ដ៏​ពិសេស​សម្រាប់​អ្នកវិនិយោគ ដែល​ចង់​វិនិយោគ​លើ​វិស័យ​ឧស្ម័ន អិ​ល​ភី​ជី LPG នៅ​កម្ពុជា​ផងដែរ៕

Advertisement