ពិធីបើកសម្ពោធជាផ្លូវការ Super Duper នៅរាជធានីភ្នំពេញ

នៅថ្ងៃទី15 ខែ វិច្ឆិកា ឆ្នាំ2018 អ្នកសារព័ត៌មាននិងភ្ងៀវកិត្តិយស ជាច្រើនបានអញ្ជើញឱ្យចូលរួមជាកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការហាងលក់ទំនិញ Super Duper ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកងមួយ កាច់ជ្រុងផ្លូវ(57) កែងផ្លូវ (306)រាជធានីភ្នំពេញ។

Super Duper ជាហាងលក់ទំនិញ ទីមួយនៅទីក្រុងភ្នំពេញ ដែលបើកបំរើសេវាកម្ម 24ម៉ោង នាពេលបច្ចុប្បន្ន។ លោក ផាត់ សយ ប្រធានផ្នែកគ្រប់គ្រងហាង Super Duper បានមានប្រសាសន៍ថា Super Duper យើងខ្ញុំជាហាង លក់ទំនិញទីមួយនៅទីក្រុងភ្នំពេញ ដែលបើកបម្រើ សេវាកម្ម24ម៉ោងនាពេលបច្ចុប្បន្ន។ ទំនិញដ៏សម្បូរបែបរបស់យើងខ្ញុំរួមមាន គ្រឿងទេស និងផលិតផលប្រើប្រាស់ក្នុងផ្ទះសម្រាប់បម្រើដល់តម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ក៏ដូចជាទំនិញជាច្រើនមុខដែលលោកអ្នក ពិបាកស្វែងរក នៅតាមហាងដទៃទៀត នៅក្នុងក្រុងភ្នំពេញ។ គោលដៅធំបំផុតរបស់យើងខ្ញុំគឺធ្វើយ៉ាងណាឱ្យអតិថិជនពេញចិត្ត ។ យើងខ្ញុំប្តេជ្ញានឹងធ្វើឱ្យការ ទិញទំនិញប្រចាំថ្ងៃរបស់លោកអ្នក ប្រកបដោយភាព ងាយស្រួល រហ័ស និងសប្បាយរីករាយ ជាមួយនឹងសេវាកម្មរបស់យើងខ្ញុំ។ គោលដៅរបស់យើងខ្ញុំគឺការផ្តល់ជូនអតិថិជនទាំងអស់នូវសេវាកម្មនិងទំនិញដ៏ល្អបំផុត។

ពេលបច្ចុប្បន្ននេះ ហាងរបស់យើងខ្ញុំ បន្តរីកលូតលាស់ និងអភិវឌ្ឍន៍ទៅមុខជានិច្ច ក្នុងការកសាងទំនាក់ទំនងយូរអង្វែងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយអតិថិជននិងដៃគូនៅក្នុងការលក់របស់យើងខ្ញុំ។ ជារៀងរាល់ថ្ងៃ ហាងយើងខ្ញុំ ទទួលបានការផ្គត់ផ្គង់នូវស្តុកថ្មីៗ ដែលរួមមានបន្លែ ផ្លែឈើ ត្រីសាច់ ឈីស អាហារឆៅ និងផលិតផលទឹកដោះគោ។ ហាងលក់ទំនិញ Super Duper រំពឹងទុកថានឹងទទួលបានកេរ្តិ៍ឈ្មោះ ជាដៃគូ ដ៏គួរឱ្យទុកចិត្តនិងប្រកបដោយស្ថេរភាព។ ហើយយើងខ្ញុំនឹងខិតខំពង្រឹងកេរ្ដិ៍ឈ្មោះ របស់យើងទៅតាមតម្រូវការ នៃពេលវេលា និងការរីកចម្រើនឥតឈប់ឈរ៕

Advertisement