MIDO ដំណើរ​វិវត្តន៍​នៃ​ម៉ូត​តំណាង​ក្នុង​សម័យកាល​ទាំងបី “អតីតកាល បច្ចុប្បន្នកាល និង​អនាគត”

ផលិតកម្ម​នាឡិកា​ស្វី​ស បាន​សម្ភោ​ធ​នូវ​ម៉ូ​ដែល​ដែល​ផលិត​មាន​ចំនួន​កំណត់ ទាំងបី​នៃ​ស្លាក សញ្ញា MIDO ដោយ​ផ្អែកទៅលើ​គោលដៅ​បី​គឺ “ អតីតកាល បច្ចុប្បន្នកាល និង​អនាគត ” ដើម្បី បង្ហាញ​អំពី ដំណើរ​ការផលិត​ឥតឈប់ឈរ ក៏ដូចជា​កិត្តិសព្ទ​ដ៏​ល្បីល្បាញ នៃ​ផលិតកម្ម​នាឡិកា ដែលមាន​តាំងពី​ដូនតា​មកម្ល៉េះ ។ នៅក្នុង​ឆ្នាំ ២០១៨ នេះ ស្លាក​សញ្ញា​នេះ​បាន​បង្កើត​ម៉ូត​គម្រប់ ១០០ឆ្នាំ ដើម្បី​អបអរសាទរ​នូវ​តម្លៃ​ដ៏​អស្វា​រ្យ​ដែល​ម៉ាក​MIDOបាន​បង្កើត​ខ្សែរ​ស្រ​ឡាយ​អស់ រយ:កាល១០០ឆ្នាំ​មកនេះ : ការ​រចនា​ម៉ូត​គ្មាន​ទីបញ្ចប់  ប្រើប្រាស់​វត្ថុធាតុដើម​មា​ន​គុណភាព​ខ្ពស់  ព្រមទាំង​ការរួមបញ្ចូល​នូវ​បច្ចេកវិទ្យា ។ ការបន្ត​នូវ​ត្រកូល Baroncelli នេះ​គឺ​ដោយមាន​ការ ជម្រុញ​ពី Rennes Opera House ជាមួយនឹង​រូបរាង​ថ្លៃថ្នូរ និង​បច្ចេកវិទ្យា​ខ្ពស់ , ម៉ូ​ដែល​ទាំងបី​នេះ គឺ​តំណាង​ឲ្យ​ជំនាន់​ទាំងបី​ផ្សេងគ្នា​នៃ​ប្រវត្តិសាស្ត្រ​នៃ​ស្លាក​សញ្ញា​នេះ ដែល​បង្ហាញ​ពី​ការតាំង​ចិត្ត យ៉ាង​មុតមាំ​ឆ្ពោះទៅមុខ : ឆ្នាំ ១៩១៨  ឆ្នាំ ២០១៨ និង​ឆ្នាំ ២១១៨ ខាងមុខ ។

Rennes Opera House គឺជា​កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ តាមរយ:ស្ថាបត្យកម្ម​ដ៏​ប្លែក​របស់​វា ។ រចនាបទ​បែប​ជា​ជួរ និង​មាន​រាង​កោង​ល្អឥតខ្ចោះ គឺជា​រចនាបទ​បុរាណ​បែប Neoclassical ដែល ធ្វើ​ឲ្យ​វា​ក្លាយជា​សំណង់​វិមាន​ដ៏​អស្ចារ្យ​មួយ ។ ទម្រង់​បែប​ស្មុគស្មាញ នៃ​ត្រកូល​Baroncelliនេះ គឺ​បានមកពី​រចនាបទ​ដ៏​ល្អ​នៃ​សំណង់​នេះ ។ ម៉ូ​ដែល Barocelli នេះ​បាន​ផលិត​ចេញពី ដែកថែប ដ៏​ភ្លឺរលោង​ប្រភេទ​316L ដែល​នាឡិកា​ទាំងបី​នេះ​គឺមាន​វិមាត្រ ៣៨mm ជាមួយនឹង​តួ​បី​ប្រភេទ ផ្សេងគ្នា ស្រោប​ឡើង​យ៉ាង​ប្រណិត និង​ប្រើប្រាស់​ថ្ម​ប្រភេទ Elabore-grade ។ ចំពោះ​លេខ នាឡិកា​គឺមាន​លំអរ​ទៅដោយ និមិត្តសញ្ញា​គម្រប់​ខួប ១០០ឆ្នាំ ព្រម​ជាមួយនឹង​ការផលិត​ដែល មាន​ចំនួន​កំណត់ ដែល​ចំនួន​របស់​វា​គឺ​ស្មើ​ទៅនឹង​ឆ្នាំ​ដែល​វា​ត្រូវ​បានចេញ​ម៉ូត ។

Baroncelli 1918

ងាក​មក​មើល​ម៉ូ​ដែល​តំណាង​តំបូង​នៃ​ស្លាក​សញ្ញា MIDO បាន​បង្កើតឡើង។ វា​ត្រូវបាន​ផលិត ដោយមាន​ចំនួន​កំណត់ គឺ​ត្រឹមតែ ១,៩១៨ គ្រឿង​តែប៉ុណ្ណោះ ។ តួ​ត្រូវបាន​ផលិត ពី​ដែក​ពណ៌​មាស-ផ្កាឈូក ដ៏​ភ្លឺរលោង និង​ប្រណិត រួមជាមួយ​នឹង​មុខ​នាឡិកា​ពណ៌​ពងមាន់ ។ ចំពោះ​ទ្រនិច​ចង្អុល​ម៉ោង និង​នាទី​ត្រូវបាន​រចនា​រូបរាង​មូល​ទ្រវែង​ដូច​ស្លឹកឈើ ។ ជាមួយនឹង​ខ្សែ រ​រប​ស់វា​ដែលមាន​ពណ៌​ត្នោត​រលោង ដែល​មើលទៅ​ស្រដៀង​នឹង​ស្បែក​ក្រពើ ធ្វើ​ឲ្យ​មើលទៅ មាន​ភាព​ហ៊ឺហា​តែ​បែប​ស្រគត់ស្រគុំ ជាហេតុ​ធ្វើ​ឲ្យ​នាឡិកា​នេះ​ទទួលជោគជ័យ​ក្លាយជា​នាឡិកា ដែលមាន តម្លៃ​កាលពី​អតីតកាល និង​ជម្រុញ​ឲ្យ​MIDOមាន​កិត្តិ​ស័ព្ទ​ខាង​ផលិតកម្ម​នាឡិកា តាំងពី​នោះមក ។

ចំពោះ​ម៉ោង និង​ទ្រនិច​តូច​ទី​ពីរ​នៃ Baroncelli ឆ្នាំ១៩១៨ គឺ​ត្រូវ បាន​បញ្ចូល​ក្នុង​ខ្សែរ​ស្រ​ឡាយ​នេះ តាំង​ពីមុន​ឆ្នាំ ១៩៣៤ មកម្ល៉េះ ។ ភាព​សមសួន​នៃ​នាឡិកា​តំណាង​កាលពី​មុននេះ ធ្វើ​ឲ្យ​វា សក្ដិសម​ទទួល​ឈ្មោះ​ជា​នាឡិកា​តំណាង​ឲ្យ​ខួប១០០ឆ្នាំ​នៃ MIDO ។

Barocelli 2018

ការបង្កើត​ម៉ូ​ដែល​គម្រប់១០០ឆ្នាំ របស់​Baroncelli ឆ្នាំ ២០១៨ នេះ​គឺមាន​ភាព​អង់អាច និង​ទាន់សម័យ ផ្ដល់នូវ​រចនាបទ​បែប​សម័យ មុខ​នាឡិកា​មាន​ភាព​ប្រណិត​ជាមួយនឹង​តួ​ធ្វើ​ពី​ដែកថែប​ភ្លឺ រលោង និង​មុខ​នាឡិកា​មាន​ពណ៌​ស​ភ្លឺ ។ វា​នៅតែ​រក្សារ​បាន​នូវ​ភាពជឿជាក់ និង​តម្លៃ​នៃ​ស្លាក សញ្ញា​នេះ​តាមរយ:ការរក្សារ​នូវ​លេខ​កូដ​ជា​ទម្រង់​បែប​បុរាណ​នៅលើ​ខ្សែរ ក៏ដូចជា​រក្សា​នូវ​ទម្រង់ ដើម​របស់​ខ្សែរ​ស្រ​ឡាយ​នេះ ។ ខ្សែរ​ធ្វើ​ពី​លោហ:ភ្លឺរលោង ថ្ពក់​ជាប់​គ្នា​ដែល​អាច​បត់បែន​បាន រួមជាមួយ​នឹង​ទំ​ពក់​ដ៏​រឹងមាំ​ក៏​នៅតែ​បន្ត​មាន ។ នាឡិកា​ដ៏​ប្រណីត​នេះ​គឺ​សក្ដិសម​បំផុត​ជាមួយ ពិភពលោក​យើង​នាពេល​បច្ចុប្បន្ននេះ ។

Baroncelli 2118

MIDO គឺ​បាន​ប្រមើលមើល​នាពេល​អនាគត​បាន​យ៉ាង​ម៉ត់ចត់ និង​ភាពជឿជាក់ ដែល​ធ្វើ​ឲ្យ​អាច មាន​ម៉ូ​ដែល​សម្រាប់​ឆ្នាំ ២១១៨ នេះ​បានដាក់​បង្ហាញឡើង ។ ភាព​អង់អាច ក្លៀវក្លា បង្កប់​ទៅ ដោយ​ភាព​ម៉ត់ចត់​បែប​ទាន់សម័យ នៃ​នាឡិកា​នេះ​នៅតែ​បន្ត​មាន និង​បន្ត​ជឿនលឿន​ទៅមុខ​ជា មួយ​នឹង​តួ​ធ្វើ​ពី​ដែក​ដ៏​ភ្លឺរលោង ពណ៌​ខ្មៅ និង​មុខ​នាឡិកា​ធ្វើ​ពី​ប៉ូ​លី​កាបូន​ដ៏​រឹងមាំ ព្រម​ជាមួយនឹង ផ្ទាំង​បង្ហាញ​ម៉ោង​ដ៏​គួរ​ឲ្យ​ទាក់ទាញ ។វា​ក៏បាន​រួមបញ្ចូល​នូវ​ក្រឡា​ឆ្នូត​ចែងចាំង​ដូច​សរសៃសូត្រ នៅលើ​ក្បាល​នាឡិកា ព្រម​ជាមួយនឹង​អក្សរ​ដែល​ស៊ីគ្នា​នឹង​កញ្ចក់​ដ៏​ចាំង​រលោង ដែល​បង្កើតជា ទស្សនីយភាព​ដ៏​ឥតខ្ចោះ ។ លើសពី​ភាព​ប្រណីត និង​លក្ខណ:ពិសេស​បែប​ទាន់សម័យ​ទាំងនេះ ក៏មាន​បន្ថែម​នូវ​ទ្រនិច​តូច​មួយទៀត ដែលមាន​ពណ៌​ក្រហម​ឆ្លុះ ។ ខ្សែរ​នាឡិកា​ផលិត​ពី​ក្រណាត់ Cordura ដែល​ត្រូវបានធ្វើ​មក​យ៉ាង​ជាប់​មាំ ដែល​អាច​ធានាបាន​ថា​ជាប់​ស្ថិតស្ថេរ​បាន​លើសពី ១សតវត្ស​ទៅទៀត ។ វា​ក៏មាន​សរសេរ​អក្សរ​គម្រប់១០០ឆ្នាំ លើ​មុខ​នាឡិកា និង​ខ្សែរ​ផងដែរ ។

ការ​សម្ភោ​ធ​ម៉ូ​ដែល​ទាំងបី នៅ​ខែមេសា ឆ្នាំ២០១៨នេះ វា​គឺជា​គម្រប់​ខួប១០០ឆ្នាំ នៃ​ស្លាក​សញ្ញា នេះ ។ ដោយ​គ្រាន់តែ​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ គឺ​ត្រូវបាន​ត្រៀម​ក្នុងការ​រៀបចំឡើង​រយ:ពេល​រាប់ ឆ្នាំ ។ គ្រប់​នាឡិកា​ទាំងអស់​ត្រូវបាន​ផ្ដល់ជូន ជាមួយនឹង​ប្រអប់​កាដូរ​ដ៏​ពិ​សេសមួយ​ព្រមជាមួយ នឹង​លេខ​រៀង​សម្គាល់​ត្រឹមត្រូវ ហើយ​គឺមាន​ចំនួន​កំណត់​ទៅតាម​ឆ្នាំ​រៀង​គ្នា​គឺ ១៩១៨  ២០១៨ និង២១១៨ ។

គម្រប់ ១០០ឆ្នាំ​នៃ MIDO

លោក Georges Schaeren បាន​បង្កើត​MIDO ឡើង​នៅ​ថ្ងៃទី ១១ ខែ​វិច្ចិការ ឆ្នាំ ១៩១៨ ក្នុង​ថ្ងៃ​តែមួយ​នៃ​ទិវារ​សន្តិភាព​ជាតិ ។ ចាប់តាំងពី​ថ្ងៃ​បង្កើត​មក MIDO បាន​បន្ត​សម្លឹង​ឆ្ពោះទៅ អ​នា​គត់ ជាមួយនឹង​ភាពជឿជាក់ ដែលជា​គំនិត​ផ្ដួចផ្ដើម​ដ៏​មហិមា​របស់​អ្នក​ផលិត ។ នៅ​ឆ្នាំ ២០១៨ ស្លាក​សញ្ញា​នេះ នឹង​ប្រារព្ធ​ខួប១០០ឆ្នាំ របស់ខ្លួន​ដោយ​ដើរ​តាម​គន្លង​របស់លោក Georges Schaeren ។ នៅក្នុង​ឆ្នាំ​ថ្មី​នៃ​គម្រប់​ខួប​នេះ នឹងមាន​ការបង្ហាញ​នាឡិកា​គម្រប់​ខួប​ថ្មី មួយទៀត ដើម្បី​រំលឹក​ដល់​តម្លៃ​ដ៏​ខ្ពង់ខ្ពស់ នៃ​ផ្នែក​មួយ​នៃ​ខ្សែរ​ស្រ​ឡាយ​MIDO គម្រប់​ខួប ១០០ឆ្នាំ : ការ​រចនា​ម៉ូត​គ្មាន​ទីបញ្ចប់ វត្ថុធាតុដើម​គុណភាព​ខ្ពស់ និង​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា។

ថ្ងៃនេះ MIDO គឺមាន​កំណើត​ពី​ទីក្រុង LE LOCLE ដែល​នៅ​ចំ​កណ្ដាល​ភ្នំ JURA ប្រទេស​ស្វី​ស ។ ឈ្មោះ​របស់ MIDO គឺ​មកពី​ភាសា​អេស្បាញ “ YO MIDO” មានន័យថា “ខ្ញុំ​វាស់​ពេលវេលា” ។

ចាប់តាំងពី​កំណើត​ដំបូង​របស់​វា MIDO បាន​រក្សារ​បាន​នូវ​ទាំង កិត្តិ​ស័ព្ទ សោ​ភ័​ណ្ឌ​ភាព និង​មុខងារ​សំបូរបែប ។ ស្លាក​សញ្ញា​នេះ បានធ្វើ​ឲ្យ​វា​មានឈ្មោះ​ល្បី​រន្ទឺ​តាមរយ:ម៉ូត​តំណាង ដែលមាន​ការ​រចនា​យ៉ាង​ល្អឥតខ្ចោះ ។ ផ្ទៃ​ម៉ោង​លាត​ពេញ​កញ្ចក់​នាឡិកា  បច្ចេកវិទ្យា​ខ្ពស់  ម៉ាស៊ីន​ស្វ័យប្រវត្តិ  រួមជាមួយ​វត្ថុធាតុដើម​មានគុណ​ភាព​ខ្ពស់ ធ្វើ​ឲ្យ​MIDO ក្លាយជា​ម៉ូត​ដ៏​ពេញ និយម​ដែល​ប្លែក​ពី​គេ និង​មានតែ​មួយគត់ ។ បន្ថែម​ពីនេះ​ទៀត ដោយសារតែ​ភាព​ប្រណីត និង​ការ​រចនា​ដែល​មិន​ដូចនឹង​នាឡិកា​ដទៃ បានធ្វើ​ឲ្យ MIDO ក្លាយជា​នាឡិកា​ដែលមាន​ល្អ ឥត​គណនា ។ លើសពី​ភាពស្រស់ស្អាត និង​ប្រណីត នាឡិកា MIDO ក៏​បង្ហាញ​ពី​ភាពថ្លៃថ្នូរ តាមរយ:ភាព​ជាប់ ធន​រប​ស់វា​ផងដែរ ។

អស់​រយ:កាល​មួយ​សតវត្ស​មកនេះ MIDO បាន​ជាប់​ក្នុង​ស្ដង់ដារ​សាកល ក្នុង​វិស័យ​ផលិត នាឡិកា​អូ​តូ​ម៉ា​ទិច​របស់ SWISS ។ នាឡិកា MIDO ត្រូវបាន​ចែកចាយ​ដល់​តំណាង​លក់ ប្រមាណ២៧០០ កន្លែង និង៧០ប្រទេស ។ ស្លាក​សញ្ញា​នេះ គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Swatch Group ដ៏​ធំ​ដែល​ឈានមុខ​គេ​ផ្នែក​ឧស្សាហកម្ម​នាឡិកា​ស្វី​ស​ដ៏​ល្បីល្បាញ​នៅក្នុង​ពិភពលោក៕

Advertisement