ជម្រើស​កាន់តែច្រើន​សម្រាប់​ភាព​រីកចម្រើន​របស់លោក​អ្នកជាមួយ​គណនី​បញ្ញើ​មាន​កាលកំណត់

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​បន្ថែម​ជម្រើស​ច្រើនជាង​មុន​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ដោយបាន​បន្ថែម​រយៈពេល​សន្សំ​រហូត 48ខែ និង 60ខែ នៅលើ​គណនី​បញ្ញើ​មាន​កាលកំណត់​ជាមួយ​អត្រា​ការប្រាក់ 7.75%។ បន្ថែម​ពីលើ​នេះ អតិថិជន​នឹង​ទទួលបាន​អត្រា​ការប្រាក់​រហូតដល់ 8% ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ប្រូ​ម៉ូ​សិន។

សូមបញ្ជាក់ថា រយៈពេល​សម្រាប់​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​ប្រា​សាក់ គឺ​ចាប់ពី 1ខែ រហូតដល់ 60ខែ ដោយ​ផ្ដល់នូវ​ផលចំណេញ​ខ្ពស់​ចំពោះ​អតិថិជន​គ្រប់​ប្រភេទ​ទៅតាម​លំហូរ​សាច់ប្រាក់។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា៖ «ប្រា​សាក់​ផ្ដល់ជូន​រយៈពេល​សន្សំ​កាន់តែ​យូរ​សម្រាប់​គណនី​បញ្ញើ​មាន​កាលកំណត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​ដែល​ត្រូវការ​វិនិយោគ​រយៈពេល​វែង​ជាមួយ​ប្រា​សាក់។ គណនី​បញ្ញើ​មាន​កាលកំណត់​របស់​ប្រា​សាក់ មិន​តែ​ផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​នូវ​សុវត្ថិភាព ព្រមទាំង​ចូលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការផ្តល់​ជា​ប្រភព​ទុន​ដល់​ប្រជាជន ឬ អាជីវកម្ម​ដែល​ជួបនឹង​ការ​កង្វះ​ទុន​បង្វិល»។

តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ទាំងអស់ ដែល​តែងតែ​គាំទ្រ ជឿជាក់ និង​ប្រើប្រាស់​សេវា​ប្រា​សាក់។ លោក​អះអាង​បញ្ជាក់ថា ការដាក់​សន្សំ​នៅ​ប្រា​សាក់​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ ពីព្រោះ​ប្រា​សាក់​ផ្ដល់ជូន​អត្រា​ការប្រាក់​ខ្ពស់ សុវត្ថិភាព និង​ទំនុកចិត្ត។

តារាង​រយៈពេល និង​អត្រា​ការប្រាក់ នៃ​គណនី​បញ្ញើ​មាន​កាលកំណត់៖

 

Advertisement