សមាគម​សាច់មាន់​មកពី​ប្រទេស​ជប៉ុនសម្លឹង​ឃើញ​​ទីផ្សារ​កម្ពុជា

ប្រជាជន​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​នៅតាម​បណ្តាល​ប្រទេស​ជាច្រើន​លើ​ពិ​លោក បានទទួល​ស្គា​ស់​ថា រាល់​ផលិតផល​ភាគច្រើន ដែល​ផលិត​ដោយ​ប្រទេស​ជប៉ុន​ដូចជា៖ គ្រឿង​អេឡិចត្រូនិក សម្ភារៈប្រើប្រាស់ ការសាងសង់​អាគារ​ដោយ​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន ជាពិសេស​គឺ គ្រឿង​បរិ​ភោ​រ ម្ហូបអាហារ សុខភាព និង ការរស់នៅ​របស់​ប្រជាជន​ជប៉ុន​គឺជា​កត្តា​សំខាន់បំផុត​របស់​ប្រទេស​ដែល​ជឿនលឿន​មួយ​នេះ។

នៅ​ថ្ងៃ​អង្គារ ទី4 ខែធ្នូ នៅឯ​ភោជនីយដ្ឋាន Yakitori Ginza ក្នុង​តំបន់ បឹងកក់ សមាគម​សាច់មាន់​ដែល​មកពី​ប្រទេស​ជប៉ុន បានរៀបចំ​កម្មវិធី​សិក្ខាសាលា​ស្តីអំពី​ការ ចិញ្ចឹម​មាន់​យក​សាច់ និង យក ស៊ុត តាមបែប​ស្តងដារ​រប​ស់​ប្រទេស​ជប៉ុន។

គួរ​បញ្ជាក់ថា​កម្មវិធី​សិក្ខាសាលា​ក៏បាន​រៀបចំ​នៅឯ​សណ្ឋាគារ​សុខា​ភ្នំពេញ – Sokha Hotel Phnom Penh នៅ​ថ្ងៃទី 5 ខែធ្នូ ឆ្នាំ2018 ចាប់ពី​ម៉ោង 2 រសៀល រហូតដល់​ម៉ោង 4ល្ងាច ហើយ​ចំពោះ​ភ្ញៀវ​ដែល​បាន​ចូលរួម​កម្មវិធី​បាន​ភ្លក្ស​សាច់មាន់​ដែលមាន​រសជាតិ​ឈ្ងុយ​ឆា​ញ់ និង​ជាពិសេស​សាច់មាន់​ដែលជា​គុណភាព​ស្តង់ដារ​របស់​ប្រទេស​ជប៉ុន​ដោយ​សេរី។

សរុប​ពីរ​ថ្ងៃ​ក្នុង​កម្មវិធី​សិក្ខាសាលា​មានការ​អ​ញ្ចី​ញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើន​ប្រមាណ​ជាង 100នាក់​មកពី​បណ្តាល​ក្រុមហ៊ុន​ជាច្រើន​ដែល​មកពី​វិស័យ ម្ហូប អាហារ និង សណ្ឋាគារ។ ជាពិសេស​វត្តមាន​រប​ស់​វាគ្មិន​មកពី​ប្រទេស​ជប៉ុន 4រូប គឺ​លោក Minoru Sato ប្រធាន​ប្រតិបត្តិ​កំពូល​នៃ​វិទ្យាស្ថាន និង សមាគម​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន, លោក Yamanaka Bungo សមាជិក​នៃ​សហគម​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន និង​ជា​និ​យោ​ជិ​ក​តំ​ណា​ឱ្យ​សហគម​ចិញ្ចឹម​មាន់​ប្រចាំ​ប្រទេស​ជប៉ុន, លោក Ito, ជា​សមាជិក​នៃ​សហគម​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន និង​ជា​និ​យោ​ជិ​ក The Maruto Poulty Co., Ltd  និង លោក Suzuki សមាជិក​នៃ​សហគម​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន។

លោក Minoru Sato ប្រធាន​ប្រតិបត្តិ​កំពូល​នៃ​វិទ្យាស្ថាន និង សមាគម​សាច់មាន់ ប្រចាំ​ប្រទេស​ជប៉ុន បាន​លើកឡើងថា “ប្រទេស​ជប៉ុន​គឺជា​ប្រទេស​ដែល​ផលិត និង ចិញ្ចឹម​មាន់​យក​សាច់, ស៊ុត​ដែលមាន​ស្តងដារ​ជា​អន្តរជាតិ ហើយ ប្រទេស​ជប៉ុន​បាន​នាំយក​សាច់មាន់​ទៅកាន់​បណ្តាល​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី លោក​សង្ឃឹមថា​ប្រជាជន​កម្ពុជា​នឹង​មានឱកាស​ទទួលទាន​សាច់មាន់​របស់​ជប៉ុន​ក្នុងពេលឆាប់ៗ នេះ បន្ទាប់ពី​សមាគម​អាចរ​កដៃ​គូរ​សហការ​នាំចូល​សាច់មាន់​នេះ​បាន។

លោក​បាន​បន្ថែមទៀតថា​សមាគមន៍​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន កំពុងតែ​ស្វែ​ររ​កដៃ​គូរ​សហការ​ក្នុង​ការនាំយក​សាច់មាន់​ដែលមាន​គុណភាព​ខ្ពស់​មកកាន់​ប្រទេស​កម្ពុជា អ្នក​ដែលមាន​ចាប់​ណាប់​អារ​ម្ម ណ៍​អាច​ទំនាក់ទំនង​ទៅកាន់​លោក Minoru Sato តាមរយៈ​អ៊ី​ម៉ែ​ល jca-2@gol.com satoumn@j-chicken.jp

Advertisement