ហាង​បឺ​ហ្គឺ Lotteria បើក​សាខាទី​5 នៅផ្សារ​ដើមថ្កូវ

នេះ​ជា​ឱកាស​ដ៏​ពិសេស​ថ្មី​មួយទៀត​ដែល​ក្រុមហ៊ុន​ យីន​កុក​ហ្វូដខប ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ទិញ​សិទ្ធិ​នាំចូល និង​បើក​ដំណើរការ​ហាង​បឺ​ហ្គឺ Lotteria នៅ​ប្រទេស​កម្ពុជា​បានរៀបចំ​ពិធី​សម្ពោធ​ហាង​បឺហ្គឺ Lotteria សាខា​ថ្មី​មួយ​ទៀត​ស្ថិត​នៅ​ជិត​ផ្សារ​ដើមថ្កូវ។

Lotteria គឺ​ជា​ហាង​អាហារ​ទាន់​ចិត្ត​លំដាប់​លេខ1​មកពី​ប្រទេស​កូរ៉េ ដែលមាន​លក់​បឺ​ហ្គឺ​រសជាតិ​ឈ្ងុយឆ្ងាញ់​គ្រប់​ប្រភេទ ជា​ពិសេស​គឺ​បឺហ្គឺ​បុល​គូ​គី​បែប​កូរ៉េ រួមទាំង​មាន់​បំពង ការ៉េម និង​ភេសជ្ជៈ​គ្រប់មុខ​តាម​ស្តង់ដារ​អន្តរជាតិ អម​ដោយ​អនាម័យ​ខ្ពស់ សេវាកម្ម​រហ័ស​ទាន់​ចិត្ត និង​បរិយាកាស​ទំនើប​ទាន់​សម័យ។


ក្នុង​ឱកាស​បើក​ដំណើរការ​សាខា​ថ្មី​កាល​ពី​ថ្ងៃទី21 ខែឧសភា ឆ្នាំ2017 ក៏​មាន​ការ​ចូល​រួម​ប្រគំ​តន្ត្រី​យ៉ាង​សប្បាយ​រីករាយ​ពី​សំណាក់​តារា​ចម្រៀង Original គឺ​លោក ថេណា ដែល​ជា​ម្ចាស់​បទ​កំពុង​ល្បី “ខុស​ជំនាន់” ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ជា​យុវវ័យ។ ទន្ទឹម​នឹង​នេះ​អតិថិជន​ទាំង​អស់​ក៏​ទទួល​បាន​ប្រូម៉ូសិន​ពិសេស​ភ្លាមៗ គឺ​រាល់​ការ​ទិញ​បឺហ្គឺ 2ឈុត នឹង​មាន​ថែម​ជូន​បឺហ្គឺ 1​ឈុត​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

គួរ​បញ្ជាក់ផងដែរថា ក្នុង​រយៈ​ពេល​បើក​ដំណើរការ​ជិត 3​ឆ្នាំ​កន្លង​មក​នេះ ហាង​បឺហ្គឺ Lotteria បាន​បន្ត​ពង្រីក​សាខា​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ននេះ Lotteria មាន​សាខា​សរុប​ចំនួន​5 គឺ​ហាង Lotteria សាខា​មហា​វិថី​ព្រះមុនីវង្ស ផ្សារ​ទំនើប​អ៉ីអន ផ្សារ​ទំនើប​សុរិយា ផ្សារ​ទំនើបសុ​វណ្ណា និង​សាខា​ផ្សារ​ដើមថ្កូវ​ដែល​ទើប​បើក​ដំណើរការ​នេះ។ វត្តមាន​នៃ​សាខា​ទី5 នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​បន្ត​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​ពី​សំណាក់​អតិថិជន​ដែល​និយម​ចូល​ចិត្ត​អាហារ​ទាន់​ចិត្ត​លំដាប់​លេខ 1​មក​ពី​ប្រទេស​កូរ៉េ៕

Advertisement