Bella និង​កំពូល​តារាចម្រៀង​បួន​ដួង បានធ្វើឱ្យ​ការប្រគំ​តន្ត្រី​របស់ Huawei ឡើង​កក្រើក!

ភ្នំពេញ ថ្ងៃទី 12 ធ្នូ ឆ្នាំ 2018 ៖ សម្រែក​ហ៊ូ​រក​ញ្ជៀ​វ សំឡេង​ទះដៃ​យ៉ាង​កងរំពង ជាមួយ​ស្នាមញញឹម និង​ក្តីរំភើប​រីករាយ ក្នុង​ឆាក​តន្ត្រី​ដ៍​ទំនើប​ជាមួយ​ភ្លើង​ពណ៍​ចម្រុះ បាន​កើតឡើង​នៅក្នុង​ការប្រគំ​តន្ត្រី Bella nova 3 series Live Concert នាំមក​ជូន​ជាពិសេស​ដោយ​ក្រុមហ៊ុន Huawei ដែលជា​ជំនួប​ជាមួយ​កំពូល​តារា​សម្តែង​ល្បី កញ្ញា Bella Ranne តារា​ថត​ផ្សព្វផ្សាយ Huawei nova3 series កំពូល​តារាចម្រៀង លោក​នី​កូ កញ្ញា​សុខ​ស្រី​នាង សុវត្ថិ​មុនី​វណ្ណ និង សុវត្ថិ​មុនី​នាគ បាន​ចូលរួម​អង្រួន​ការប្រគំ​តន្ត្រី​ឱ្យ​កក្រើក កាលពី​ថ្ងៃ 10 ធ្នូ នៅ​ស្ទូឌីយូ​ហង្ស​មាស ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល 1 ជាន់​ទី 4 ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស។

ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ 2 ក្នុង​ពិភពលោក បានរៀបចំ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ និង​វិសេសវិសាល​បំផុត​នេះ​ឡើង ដើម្បី​អបអរសាទរ​ការសម្ពោធ​ស្មា​ត​ហ្វូ​ន Huawei nova3 Lite ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា ដែលជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត​ប្រចាំឆ្នាំ និង​រីករាយ​ទិវា​សិទ្ធមនុស្ស។ កម្មវិធី​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ជាពិសេស​មានការ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ម្ចាស់​ហាង​ទូរស័ព្ទ​ជា​ដៃគូ ដៃគូ​សហការ​នៅតាម​បណ្តា​ក្រុមហ៊ុន​នានា។

កញ្ញា Bella បាន​ស្វាគមន៍​អ្នកគាំទ្រ​ជាមួយ​ស្នាមញញឹម និង​ទឹកមុខ​ស្រស់ស្រាយ រួសរាយ​រាក់ទាក់ ជាមួយនឹង​បាន​បកស្រាយ​បទ​ចម្រៀង​ពីរ​បទ​យ៉ាង​ពិ​រោះ។ កញ្ញា​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា កញ្ញា​ពិតជា​នឹក​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ខ្លាំងណាស់ និង​ពិតជា​រីករាយ​ដែល​បានមក​ប្រទេស​កម្ពុជា​ជាថ្មី​ម្តងទៀត ដោយមាន​ការអញ្ជើញ​ពី​ក្រុមហ៊ុន Huawei ។ ក្រៅពី​ការបកស្រាយ​បទ​ចម្រៀង កញ្ញា​ក៏បាន​បង្ហាញ​ពី​ទឹកមុខ​ដ៏​ក្រមិចក្រមើម​ផ្ទាល់ ដូច​ទៅ​និង​វី​ឌី​អូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Huawei nova3 និង nova3i របស់​កញ្ញា និង​ការលេង​ហ្គេមសប្បាយៗជាមួយ​អ្នកគាំទ្រ​នៅលើ​ឆាក​ផងដែរ។

លើសពីនេះទៅទៀត វត្តមាន​ក្នុងការ​ចូលរួម​របស់​លោក​នី​កូ កញ្ញា​សុខ​ស្រី​នាង សុវត្ថិ​មុនី​វណ្ណ និង សុវត្ថិ​មុនី​នាគ ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៍​ក្រហម​ព្រម​គ្នា ក៏បាន​ធ្វើ​ឲ្យ​ការប្រគំ​តន្ត្រី​កាន់តែ​ជក់ចិត្ត និង​រីករាយ​កាន់តែខ្លាំង​ជាមួយ​ការ​បទ​ស្រាយ​បទ​ចម្រៀង​ពិរោះៗ ព្រមទាំង​ក្បាច់​រាំពិសេសៗ គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ការប្រគំ​តន្ត្រី​កាន់តែ​រស់រវើក។

នៅ​ចុង​កម្មវិធី កំពូល​តារាចម្រៀង​ទាំង​បួន​ដួង បាន​បកស្រាយ​រួម​បទ​ចម្រៀង​រួមគ្នា​ជា​ចង្វាក់​ប្រពៃណី​ខ្មែរ   រីឯ​កញ្ញា  Bella ក៏បាន​រាំ​យ៉ាង​សមសួន គួរ​ឲ្យ​ទាក់ទាញ​ផងដែរ។

ក្រៅពីនេះ​យើង​ក៏មាន​ការលេង​ហ្គេមសប្បាយៗជាច្រើន​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ទាំង​មុន​កម្ម​វី​ធី និង​ក្នុង​កម្មវិធី។ មិនតែប៉ុណ្ណោះ អ្នកចូលរួម​ក៏បាន​ធ្វើតេស្ត​ស្មា​ត​ហ្វូ​ន nova3 series ជាមួយ​បទពិសោធ​ន៏​ក្នុង​ការថតរូប​ម៉ា​ឡូយ និង  សែ​ល​ហ្វី​ម៉ា​កប់។

គួរបញ្ជាក់​ផងដែរ​ថា​ស្មា​ត​ហ្វូ​ន nova3 Lite បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត ដែលមាន​តម្លៃ​ត្រឹមតែ $259 ដែលមាន​អេក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេក្រង់​លាត​រហូតដល់ 90.1% និង​កំរិត​បង្ហាញ 2349 * 1080 High Resolution បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់ កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 16MP + 2MP និង​កាមេរ៉ា​ក្រោយពីរ​គ្រាប់ 13MP + 2MP ថាមពល​ថ្ម​របស់ nova3 Lite មាន​ទំហំ​ធំ​មហាសាល​រហូតដល់ 4000mAh។

ប្រសិនបើ​អ្នក​ខកខាន​មិនបាន​ទៅ​ទស្សនា ឬ​ទស្សនា​ការផ្សាយ​ផ្ទាល់ អ្នក​អាច​ទស្សនា​តាម៖

https://www.facebook.com/HMHDTVLIVE/videos/572114403227499/

Advertisement