កម្មវិធី Cambodia Sweethearts ផ្តល់ឱកាសឱ្យយុវជន-យុវតីកម្ពុជា ក្លាយជាតារាបង្ហាញម៉ូដអាជីព

តើលោកអ្នកចង់ក្លាយជាតារាបង្ហាញម៉ូដអាជីពដែរឬទេ?

ជាមួយនឹងកម្មវិធី Cambodia Sweethearts ដែលជាកម្មវិធីប្រកួតប្រជែងថតរូបដ៏ស្រស់ស្អាតបែបតារាបង្ហាញម៉ូដ ជាមួយនឹងការលេងទឹកមុខ ការកាច់ស្តាយល៍ និងការរៀបចំខ្លួនថតរូបយ៉ាងទាក់ទាញ់ ដើម្បីទទួលបាននូវការ Like និង Share ច្រើនជាងគេ ដើម្បីក្លាយជាម្ចាស់ជ័យលាភីប្រចាំខែ និងឈានឆ្ពុះទៅកាន់ជ័យលាភីផ្តាច់ព្រ័ត្រ ដែលការប្រកួតនេះមានរយៈពេល12ខែ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ2019 រហូតដល់ខែកុម្ភៈ ឆ្នាំ2020។

លក្ខខណ្ឌក្លាយជាបេក្ខជន-បេក្ខនារីចូលរួមប្រកួតនៅក្នុងកម្មវិធី Cambodia Sweethearts

  • បេក្ខជន-បេក្ខនារី ត្រូវមានអាយុចាប់ពី16ឆ្នាំដល់26ឆ្នាំ ទាំងអ្នកដែលមានបទពិសោធ និងអ្នកមិនមានបទពិសោធជាតារាម៉ូដែល (ឱ្យតែមានដុងខាងថតរូប និងក្លាហាន)
  • នារីមានកម្ពស់ ចាប់ពី1.65m ឡើងទៅ និងបុរសមានកម្ពស់ចាប់ពី1.75m ឡើងទៅ
  • បេក្ខជន-បេក្ខនារី ត្រូវមកដាក់ពាក្យចូលរួមប្រកួតនៅការិយាល័យ Arise Agency ស្ថិតនៅអគារ La Seine Unit A-22, កោះពេជ្រ, រាជធានីភ្នំពេញ
  • ឬចូលទៅកាន់គេហទំព័ររបស់ Arise Agency ឬ Cambodia Sweethearts ដើម្បីដាក់ពាក្យចូលរួមក្រកួត

លក្ខខណ្ឌប្រកួតនៅក្នុងកម្មវិធី Cambodia Sweethearts

  • បេក្ខជន-បេក្ខនារី ត្រូវធ្វើការថតរូបភាព3បែប : បែបចូលរួមកម្មវិធីរាត្រីសមោសរ បែបសម្លៀកបំពាក់សាមញ្ញ និងបែបស្លៀកបំពាក់ឈុតហែលទឹក ឬឈុតកីឡា (ក្រុមការងារ Cambodia Sweethearts មានអ្នកជំនាញផាត់មុខ រៀបចំសម្លៀកបំពាក់ និងថតរូបជូនបេក្ខជន-បេក្ខនារី ដោយក្រុម MP Max)
  • រូបភាពទាំង3បែប នឹងធ្វើការ Post ដោយក្រុមការងារ Cambodia Sweethearts នៅក្នុង Page Cambodia Sweethearts ដើម្បីឱ្យមិត្តភក្តិ និង Fans របស់បេក្ខជន-បេក្ខនារី Like និង Share (រូបនឹងធ្វើការ Post ទៅតាមសប្តាហ៍នីមួយៗ ហើយនៅសប្តាហ៍ទី4នឹងធ្វើការសរុបពិន្ទុ ហើយជ្រើសរើសយក5គូ រួចជម្រុះយក1គូជាម្ចាស់ជ័យលាភីប្រចាំខែនីមួយៗ)
  • បេក្ខជន-បេក្ខនារី ដែលជាប់ជ័យលាភីទាំង12ខែ នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ ដើម្បីជ្រើសរើសយកម្ចាស់ជ័យលាភីប្រចាំឆ្នាំចំនួន1គូ

អត្ថប្រយោជន៍ដែលបេក្ខជន-បេក្ខនារី ទទួលបានពីកម្មវិធី Cambodia Sweethearts

  • បេក្ខជន-បេក្ខនារី ទទួលបានឱកាសបង្ហាញពីទេពកោសល្យរបស់ខ្លួននៅក្នុងកម្មវិធីប្រកួត Cambodia Sweethearts
  • បេក្ខជន-បេក្ខនារី ទទួលបទពិសោធ និងការណែនាំពីអ្នកជំនាញខាងបង្ហាញម៉ូដ
  • បេក្ខជន-បេក្ខនារី ដែលជាប់ជ័យលាភីប្រចាំខែ នឹងមានឱកាសថតបង្ហាញម៉ូដនៅក្នុងទស្សនាវដ្តី ឡារ៉ែន
  • ទទួលបានរង្វាន់ចំនួន300ដុល្លារពីហាង ប៊ី សាឡន, រង្វាន់គូប៉ុងទឹកប្រាក់100ដុល្លារ ពីហាង រ៉ូយ៉ាល់ ហ្គោល ថោន ស៊ូគីស៊ុប & សាច់អាំង ព្រមទាំងរង្វាន់ជាច្រើនពីម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើនទៀត
  • បេក្ខជន-បេក្ខនារី ដែលជាប់ជ័យលាភីផ្តាច់ព្រ័ត្រប្រចាំឆ្នាំ នឹងក្លាយជាតារាបង្ហាញម៉ូដពេញសិទ្ធិរបស់ក្រុមម៉ូដែល Rising Stars របស់ក្រុមហ៊ុន Arise Agency និងមានឱកាសក្លាយជាតារាបង្ហាញម៉ូដអាជីព

សូមចូលរួមទាំងអស់គ្នា ដើម្បីបង្ហាញពីសមត្ថភាពរបស់លោកអ្នក និងដើម្បីបំពេញបំណងប្រាថ្នាក្លាយជាតារាបង្ហាញម៉ូដអាជីពជាមួយនឹងកម្មវិធីលំដាប់ប្រទេស Cambodia Sweethearts!
ជួនគ្នាឆាប់ៗនេះ… ជាមួយកម្មវិធី Cambodia Sweethearts!!!

Advertisement