ទឹកប្រាក់១០០លាន​រៀល ដំបូង​គេ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ធ្លាក់​ទៅលើ​យុវជន​ម្នាក់​ជា​អ្នក​បើកឡាន​រោងចក្រ

January 25, 2019​ ម៉ោង 8:31 am

កំពង់ស្ពឺ៖ ទឹកប្រាក់ ១០០លាន​រៀល ដំបូង​គេ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ត្រូវបាន​ធ្លាក់​ទៅ​ដល់ដៃ​យុវជន​ម្នាក់​ដែលមាន​ឈ្មោះ គីម ស្រេង អាយុ ១៩ ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​អ្នក​បើកឡាន​រោងចក្រ និង​រស់នៅ​ភូមិ​ត្រពាំង​លាប ឃុំ​ជំ​ពូ​ព្រឹក្ស ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

នៅ​ចំពោះមុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០លាន​រៀល ដល់​លំនៅឋាន​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើនេះ យុវជន គីម ស្រេង បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា សព្វថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺមាន​ភាពលំបាក​ក្រ​តោកយ៉ាក​ខ្លាំង​មែនទែន ព្រោះ​ឪពុក​ក៏​កំពុង​ធ្លាក់ខ្លួន​ឈឺ និង​ពិការ​ជើង​ដោយសារ​ធ្លាក់​ពីលើ​ដើមត្នោត ហើយ​ខ្លួន​គ្មាន​មុខរបរ​អ្វី​ក្រៅ​ស៊ីឈ្នួល​បើកឡាន​រោងចក្រ​តែប៉ុណ្ណោះ ។

យុវជន​រូបនេះ​បាន​បន្ត​ឱ្យដឹងទៀតថា ៖ ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នាពេលនេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផងដែរ ព្រោះ​តាំងពីដើម​រៀងមក​ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា នឹង​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះទេ បើទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រា​ក់លាន​នៅលើ​ស្ថានីយ៍ទូរទស្សន៍​ជា​ញឹកញាប់​ក៏ដោយ។

ប៉ុន្តែ​ស្រាប់តែ​កាលពី​ថ្ងៃទី២៣ ខែមករា នេះ បន្ទាប់ពី​សម្រាក់​ពី​ការងារ អស់កម្លាំង ខ្លួន​ក៏​ទៅ​ទិញ ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ចំនួន​មួយ​កំប៉ុង​ទទួលទាន ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម​ក៏​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង។ ភ្លាមនោះ ក៏បាន​ប្រាប់​ទៅ​អ្នកលក់ ហើយ​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង ។

យុវជន គីម ស្រេង បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ធំ ១០០លាន​រៀល​នេះ នឹង​យក​មួយចំនួន​ទៅ​ព្យាបាល​ជើង​ឪពុក និង​សង់ផ្ទះ​ឱ្យបាន​សមរម្យ ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​បង្កើត​អាជីវកម្ម​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផងដែរ​ទៅ​ថ្ងៃ​អនាគត ។


សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់ ១០០លាន​រៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1ក​ប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕