កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ងាយស្រួល ទាន់សម័យ ថែមទាំង​ទទួលបាន​រង្វាន់

January 29, 2019​ ម៉ោង 11:39 am

«គឺ​អត់​ជឿជាក់ អាច​ថា​គាត់ [បុគ្គលិក​ភ្នាក់ងារ​វី​ង] អាច​ច្រឡំ​អ្វីមួយ​ចឹ​ង ខ្ញុំ​ក៏ Call [ទូរស័ព្ទ] ទៅ​បញ្ជាក់​គាត់​ម្តងទៀត ហើយ​ពូ​ខ្ញុំ​ក៏​គាត់​បាន​ប្រាប់​ដែរ​ថា ក្មួយ​មាន​បញ្ជាក់​គេ ឬ​អត់? រង្វាន់​ហ្នឹង​នៅ​ណា​វិញ? ហើយ​គេ​ឱ្យ​យើង​សម្គាល់​ខ្លួន​បែបណាខ្លះ? ហេតុ​អី​បានជា​យើង​ជឿជាក់​គេ?»។

ទាំងនេះ​ជាការ​រៀបរាប់​យ៉ាង​រំភើប​ពី​ម្ចាស់​រង្វាន់​ម៉ាស៊ីនបោកខោអាវ ពី​ធនាគារ​ឯកទេស​វី​ង គឺ​កញ្ញា​សាយ ចាន់​រ័ត្ន រស់នៅ​រាជធានី​ភ្នំពេញ ខណៈ​កញ្ញា​មិន​នឹកស្មានថា​ខ្លួន​អាច​ឈ្នះ​រង្វាន់​បាន​យ៉ាងពិត​ប្រាកដ ដោយ​បច្ចុប្បន្ន​មានការ​ឆបោក​ថា​ឈ្នះ​រង្វាន់​ស្រដៀង​គ្នា​នេះ​ជាច្រើន។

ក្រោយពី​បាន​សួរនាំ​ទៅកាន់​បុគ្គលិក​ផ្នែក​បម្រើ​អតិថិជន​របស់​ធនាគា​រ​ឯកទេស​វី​ង ដោយ​អស់​ចម្ងល់​រួចហើយ កញ្ញា​ចាន់រ​ត្ន័ ក៏បាន​សម្រេចចិត្ត​ធ្វើដំណើរ​មកកាន់​ហាង​លក់​ផលិតផល​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន LG  ដែល​ស្របតាម​ការអញ្ជើញ​រប​ស់​ភ្នាក់ងារ​វី​ង​នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី 19មករា​ផងដែរ។

ការ​ឈ្នះ​រង្វាន់​នេះ គឺ​ដោយសារតែ​ស្ត្រី​រូបនេះ​បាន​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដើម្បី​ធ្វើការ​ប​ញ្ជូ​ល​ទឹកប្រាក់​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ ខណៈ​កញ្ញា​វ័យ 24ឆ្នាំនេះ បាន​ប្រើប្រាស់​សេវាកម្ម​នេះ​តាំងពី​ពាក់កណ្តាល ឆ្នាំ2018មក​ម្លេះ។ កញ្ញា ចាន់​រ័ត្ន ក៏បាន​លើកទឹកចិត្ត​អ្នកប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំងអស់​ឲ្យ​ចាប់ផ្តើម​ប្រើប្រាស់​សេវា​នេះ ព្រោះ​វា​អាចជា​ឱកាស​សម្រាប់​ក្លាយជា​ម្ចាស់​រង្វាន់ធំៗលើកក្រោយៗទៀត។

ប្រសាសន៍​កញ្ញា​សាយ ចាន់​រ័ត្ន៖ « អតិថិជន​គួរប្រើ​ប្រាស់​នូវ​សេវាកម្ម​របស់​វី​ង​ទាំងអស់គ្នា ដូច​ថ្ងៃនេះ​ខ្ញុំ​ត្រូវ​ម៉ាស៊ីនបោកខោអាវ ថ្ងៃក្រោយ​គឺអាច​ជា​រូបអ្នក​ពួកគាត់»។

អតិថិជន​ម្នាក់​ក្នុងចំណោម​អតិថិជន​ទាំង 21នាក់ ដែល​បានឈ្នះ​រង្វាន់​ទូរ​ទឹក​ក​ពី​កម្មវិធី “ធ្វើ​ប្រតិបត្តិការ ដើម្បី​ឈ្នះ​រង្វាន់” របស់​ធនាគារ​ឯកទេស​វី​ង គឺ​លោក​ហ៊​ន់ វិ​ច្ឆ​រ៉ា បានឱ្យដឹងថា ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង មិន​ត្រឹមតែ​ផ្តល់​ភាពងាយស្រួល រហ័ស មិន​ធ្វើឱ្យ​ខាត​ពេលវេលា​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើឱ្យ​អតិថិជន ចេះ​ប្រើប្រាស់​នូវ​ឧបករណ៍ទំនើបៗដូចជា៖ ទូរ​សព្ទ​ដៃ​ក្នុង​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​សេវាកម្មផ្សេងៗ ជាដើម។

បុរស​វ័យ 29ឆ្នាំ ម្នាក់នេះ មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ចែករំលែក​ពីបទ​ពិសោធន៍​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា៖«ល្អ​មែនទែន នៅពេលដែល​វី​ង​បាន​នាំចូល​នូវ​បច្ចេកវិទ្យា​នេះ។ [វា​ធ្វើ] ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​កម្មវិធី​នេះ​ធ្វើ​ងាយ​រហ័ស ហើយ​ងាយស្រួល​យើង​អត់​ខាត​ពេល ងាយស្រួល​រហ័ស​ទាន់​ចិត្ត​អ៊ីចឹង ព្រោះ​កាលណា​យើង ប្រើ​បច្ចេកវិទ្យា​នេះ​ទៅ ធ្វើឱ្យ​យើង​កាន់តែ​មានចំណេះដឹង​បន្ថែម ដើម្បី​ប្រើ​បច្ចេកវិទ្យាថ្មីទំនើប[ផ្សេង]បន្តទៀត»។

បច្ចេកវិទ្យា​ហរិញ្ញវត្ថុ (FinTech) មានដូចជា​កម្មវិធី​ទូរស័ព្ទដៃ បាន​នឹង​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នកប្រើប្រាស់​គណនី​ធនាគារ​បច្ចុប្បន្ន ដោយសារតែ​វា​ផ្តល់​ភាពងាយស្រួល រហ័ស ក្នុងការ​ប្រតិបត្តិការ​ហរិញ្ញវត្ថុ​នានា។ ធនាគារ​ឯកទេស​វី​ង​បាន​ឲ្យ​ដឹងថា ធនាគារ​របស់ខ្លួន​ទទួលបាន​អតិថិជន​ប្រមាណ​ជាង 4លាន​នាក់ ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​មួយ​នេះ។ ក្នុងនោះដែរ មាន​អតិថិជន​ប្រមាណ​ជាជាង 1លាន​នាក់ ដែល​បានធ្វើការ​ដោ​ន​ឡូត និង​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែលជា​ផ្នែក​មួយ​នៃ​បច្ចេកវិទ្យា ហិរញ្ញវត្ថុ សម្រាប់ធ្វើ​ប្រតិបត្តិ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់។

ដោយ​មើលឃើញ​នូវ​ការគាំទ្រ​របស់​អតិថិជន វី​ង​បាន​បង្កើតជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន ដូចជា​កម្មវិធី “ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់” ដើម្បី​ថ្លែងអំណរគុណ​ទៅដល់​អតិថិជន​ទាំងអស់​ដែល​បាន​ប្រើប្រាស់ សេវាកម្ម​របស់​ធនាគា​រ។ កម្មវិធី​ប្រ​ម៉ូ​សិន​នេះ គឺ​សម្រាប់តែ​អតិថិជន​វី​ង ដែល​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដូចជា ផ្ទេរប្រាក់​ពី​គណនី​ទៅ​គណនី ផ្ទេរប្រាក់​ពី​គណនី​ទៅកាន់​លេខ​ទូរស័ព្ទ ផ្ទេរប្រាក់ ទៅ​ក្រៅប្រទេស បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ និង​ដក​ប្រាក់​ជាដើម។

កម្មវិធី​ចាប់​រង្វាន់​នេះ នឹងធ្វើ​ឡើងជា​បន្តបន្ទាប់ នៅ​ថ្ងៃទី28 ខែមករា និង​ថ្ងៃទី7 ខែមីនា ឆ្នាំ2019 ខាងមុខនេះ ដែល​ធនាគារ​ឯកទេស​វី​ង​គ្រោង​ផ្តល់រ​ង្វាន់ធំៗជាច្រើន​ទៀត ក្នុងនោះ​រួមមាន​ម៉ូតូ Zoomer X ទូរទស្សន៍ ទូរ​ទឹកកក និង​ម៉ាស៊ីនបោកខោអាវ។

សម្រាប់​ព័ត៌មាន​បន្ថែម៖ https://bit.ly/2FPx0Yj