សាលមហោស្រព NABA ផ្តល់ជូននូវការសម្តែងសិល្បៈនៃដំណើររឿងស្នេហាដ៏រ៉ូមែនទិក

January 31, 2019​ ម៉ោង 2:42 pm
ទទួលសំបុត្រចូលទស្សនាការសម្តែងសិល្បៈនៃដំណើររឿងស្នេហាបែបសហសម័យ ឥតគិតថ្លៃ នៅសាលមហោស្រព NABA ណាហ្គាទី ២

រាជធានីភ្នំពេញ ថ្ងៃទី31 ខែមករា ឆ្នាំ2019ទស្សនាការសម្តែងសិល្បៈដោយផ្ទាល់ដ៏អស្ចារ្យជាមួយគ្នា! ដើម្បីចូលរួមអបអរក្នុងទិវានៃក្តីស្រឡាញ់ក្នុងខែកុម្ភៈនេះ សាលមហោស្រព NABA នៅណាហ្គាទី 2 នឹងផ្តល់ជូននូវការសម្តែងសិល្បៈនៃ “ដំណើររឿងស្នេហា” បែបសហសម័យដ៏ប្លែកឥតគិតថ្លៃសម្រាប់គ្រប់វ័យដែលនឹងចាប់ផ្តើមពីថ្ងៃទី 2 កុម្ភៈ រហូតដល់ថ្ងៃទី 3 មីនា ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យ ចាប់ពីម៉ោង 8យប់។ សំបុត្រឥតគិតថ្លៃ មានផ្តល់ជូននៅណាហ្គាវើលដ៍។

ទទួលសំបុត្រចូលទស្សនាការសម្តែងសិល្បៈនៃដំណើររឿងស្នេហាបែបសហសម័យ ឥតគិតថ្លៃ នៅសាលមហោស្រព NABA ណាហ្គាទី ២

ការសម្តែងរយៈពេល 45នាទីនេះ រួមមានការចាក់ភ្លេងដ៏ពីរោះ និងការរាំដ៏រស់រវើកដែលផ្តល់ជូនដោយអ្នកសម្តែងជាតិ និងអន្តរជាតិអមដោយការបញ្ចាំងភ្លើងដ៏មហស្ចារ្យនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ត្រៀមខ្លួនទទួលយកនូវអារម្មណ៍ដ៏រំភើបញាប់ញ័រមិនអាចបំភ្លេចបានជាមួយការសម្តែងរបស់លោក Justin និង Cherry ។

មុនទៅទស្សនាការសម្តែងសិល្បៈពុកម៉ែបងប្អូនរបស់យើងអាចអញ្ជើញពិសាអាហារប៊ុហ្វេអន្តរជាតិដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង 5:30ល្ងាច នៅភោជនីយដ្ឋានប្រណីត 2Pangea ដែលមានទីតាំងនៅជាប់សាលមហោស្រព NABA ។ សូមអញ្ចើញនាំក្រុមគ្រួសារ និងគូស្នេហ៍របស់អ្នកមកជាមួយហើយរាល់អ្នកញ៉ាំទី2 បង់ត្រឹមតែ 8ដុល្លារ តែប៉ុណ្ណោះ។ រីករាយពិសាតាមចិត្ត! ហើយជម្រើសមួយទៀតលោកអ្នកអាចទៅពិសាប៊ុហ្វេបង្អែមម្នាក់ 12ដុល្លារ តែប៉ុណ្ណោះ ពិសាបង្អែម និងបង្កើនភាពជិតស្និទ្ធជាមួយក្រុមគ្រួសារ និងជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកនៅណាហ្គាវើលដ៍។

ទទួលសំបុត្រចូលទស្សនាការសម្តែងសិល្បៈនៃដំណើររឿងស្នេហាបែបសហសម័យ ឥតគិតថ្លៃ នៅសាលមហោស្រព NABA ណាហ្គាទី ២

សម្រាប់ការប្រារព្ធទិវានៃក្តីស្រឡាញ់នៅថ្ងៃទី 14 កុម្ភៈ លោកអ្នកអាចកក់ទុកជាមុននៅភោជនីយដ្ឋានបារាំង Le Gourmet និងពិសាម្ហូបឈុតបារាំងពេលល្ងាចក្នុងបរិយាកាសដ៏រ៉ូមែនទិក 2នាក់ មានតម្លៃ 98ដុល្លារ ដែលមានបន្ថែមជូននូវស្រា Prosecco ឥតគិតថ្លៃ។ អាហារពិសេសណែនាំដោយមេចុងភៅរួមមានសាច់គោអូស្ត្រាលីជាមួយថ្លើមក្ងាន ស៊ុបព្រាបថ្លា ជើងកង្កែបបំពង និងនំការ៉េមស្ត្របឺរីពិសេស។

ចំណែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោកអ្នកអាចនាំក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់អ្នកមកពិសាម្ហូបឈុតពិសេសជុំគ្នានៅភោជនីយដ្ឋានចិនប្រណីតរបស់ណាហ្គាវើលដ៍ Fortune Palace និង Hall of Golden Chimes ។ មិនតែប៉ុណ្ណោះលោកអ្នកអាចទិញនំនាំលាភផងដែរ ដូចជា នំម្សៅអង្ករដំណើបបែបក្លាស៊ីក និងនំស្រួយជាច្រើនជម្រើសសម្រាប់ធ្វើជាអំណោយសម្រាប់គ្រប់គ្នា។

ជាចុងក្រោយសូមកុំភ្លេចថតរូបជាមួយទេវតាទ្រព្យ និងម៉ាស់ស្កត់ទុកជាអនុស្សាវរីយ៍ដែលពួកគាត់នឹងដើរជូនពរពេញក្នុងអាគារ និងផ្តល់អាំងប៉ាវដល់ភ្ញៀវ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង 6ល្ងាច។ ពួកគាត់ នឹងចូលរួមសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនផងដែរចាប់ពីម៉ោង 10 យប់រៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍។ បង្កើតអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាននៅក្នុងខែកុម្ភៈនេះ និងឆ្នាំបន្តបន្ទាប់នៅណាហ្គាវើលដ៍។

រីករាយពិសាម្ហូបចិនរសជាតិដើមនៅភោជនីយដ្ឋានចិនប្រណីតទាំងពីរនៅណាហ្គាវើលដ៍

ណាហ្គាវើលដ៍ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង 1.658បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប 27កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន 2.000 កៅអីនៅណាហ្គាទី 2  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ៕