ក្រុម​ ​សៀមរាបFC​ ​“​A​”​ ​លើ​ពាន​ខណៈ​ ​សៀមរាបFC​ ​ឈ្នះ​ត្រឹម​ជើងឯក​រង​នៃ​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប​

​ក្រុង​សៀមរាប​៖​ ​ព្រឹត្តិ​ការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​បន្ត​បាន​រក​ឃើញ​ជើង​ ​ខ្លាំង១២ក្រុម​បន្ថែម​ទៀត​ខណៈ​ក្រុម​សៀមរាប​ ​FC​ ​“​A​”​ ​គ្រង​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប​នា​យប់​ថ្ងៃទី១០​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នេះ​នៅ​នៅ​មណ្ឌល​ទី៦​ ​នៅ​ទីលាន​អង្គរ​ឃ្យុ​ងយូ​ ​ដោយ​ការប្រកួត​មាន១១៨ក្រុម​។​

​ការ​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប​របស់​ក្រុម​ ​សៀមរាបFC​“​A​”​ ​លើក​នេះ​ក្រោយ​យកឈ្នះ​ក្រុម​សៀមរាប​ ​FC​ ​លទ្ធផល​ ​៣ទល់១​ ​ចំណែក​ក្រុម​ ​Fratello​ ​FC​ ​“​អាជ្ញាធរ​អប្សរា​”​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ៣​ ​បន្ទាប់ពី​យកឈ្នះ​ក្រុម​វត្ត​ស្វាយ​ ​United​ ​ក្នុង​លទ្ធផល២ទល់១នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។​ ​ចំពោះ៨ក្រុម​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី១៦​ ​និង​ទី១៧​ ​មីនា​ ​២០១៩​ ​ខាងមុខនេះ​រួមមាន​ ​ក្រុម​គិរី​ដងរែក​ ​ក្រុម​គិរី​ដងរែក​ ​FC​ ​“​B​”​ ​ក្រុម​យុវជន​សៀមរាប​ ​ក្រុម​ក្លិប​បាល់ទាត់​ដំរី​ ​“​A​”​ ​ក្រុម​ ​The​ ​Brother​ ​“​A​”​ ​ក្រុម​ ​The​ ​Brother​ ​FC​ ​ក្រុម​ ​Fleep​ ​Step​ ​“​B​”​ ​និង​ក្រុម​ ​Freedom​ ​FC​ ​។​

​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​មណ្ឌល​ក្រុង​សៀមរាប​ ​គឺ​ក្រុម​សៀមរាប​ ​FC​ ​“​A​”​ ​ទទួល​បាន​ប្រាក់​រង្វាន់១៥០០ដុល្លារ​ ​ក្រុម​ជើងឯក​រង​ ​បាន​ទៅលើ​ក្រុម​ ​សៀមរាប​ ​FC​ ​ប្រាក់​រង្វាន់១០០០ដុល្លារ​ ​ក្រុម​ចំណាត់ថ្នាក់​លេខ៣បាន​ទៅលើ​ក្រុម​ ​Fratello​ ​FC​ ​“​អាជ្ញាធរ​អប្សរា​”​ ​ប្រាក់​រង្វាន់៥០០ដុល្លារ​ ​ក្រុម​ចំណាត់ថ្នាក់​លេខ៤​ ​បាន​ទៅលើ​ ​វត្ត​ស្វាយUnited​ ​ទទួល​បាន​ប្រាក់​រង្វាន់២០០ដុល្លារ​ ​និង​ស្រា​បៀ​រថៃហ្គ័រ​ ​។​ ​ដោយឡែក​ក្រុង​សៀមរាប​ដែល​ជា​មណ្ឌល​ទី៦នេះ​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យក១២ក្រុម​រួមមាន​ក្រុម​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ ​នៅ​រាជធានី​ភ្នំពេញ​ ​ថ្ងៃទី១៦​ ​និង​ទី១៧​ ​មីនា​ ​២០១៩​ ​ខាងមុខនេះ​ ​ជាពិសេស​មាន​ ​ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​កីឡាករ​បាល់ទាត់​ ​Ronaldinho​។​

​ជាមួយ​ការ​ប្រគំតន្ត្រី​ដ៏​អស្ចារ្យ​នោះ​នា​ពេល​រាត្រី​ដោយមាន​ការចូលរួម​ពីសំណាក់​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​រួមមាន​ ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​កញ្ញា​ ​ពេជ្រ​ ​សោភា​ ​លោក​នី​កូ​ ​លោក​ ​នី​ ​រតនា​ ​លោក​ ​Step​ ​និង​ឌី​ជេ​ ​Maily​ ​។​ ​ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ ​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ ​ជាហេតុ​ធ្វើឲ្យ​អ្នកគាំទ្រ​នៅ​ក្រុង​សៀមរាប​ ​សប្បាយរីករាយ​និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ​គ្រប់គ្នា​ពេញ​ខាងមុខ​ឆាក​តន្រ្តី​។​ព្រមទាំង​ក្លិប​ទឹកកក​ដ៏​ពេញនិយម​ដែល​មាន​ទស្សនិកជន​នៅ​ខេត្តសៀមរាប​ចូលរួម​ទស្សនា​រាប់ពាន់​នាក់​។​ ​

​ស្រា​បៀ​រថៃហ្គ័រ​ជា​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ១៩៣២នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ស្រា​បៀ​រថៃហ្គ័រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ ​ច្រើនជាង៤០មេដាយ​ផ្នែក​រសជាតិ​ ​និង​គុណភាព​។​

​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​ ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKH​
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


Advertisement