កម្មវិធី​ជជែក​កម្សាន្ត​ ​Viber​ ​បញ្ចេញ​វីដេអូ​ ​រាង​ជា​ ​“​បេះដូង​”​ ​ដើម្បី​ផ្ញើ​ទៅ​មនុស្សជា​ទីស្រឡាញ់​ ​នៅក្នុង​ឱកាស​ ​“​ទិវា​នៃ​ក្តី​ស្រឡាញ់​”​ ​

​កម្មវិធី​ជជែក​កម្សាន្ត​ ​Viber​ ​បាន​ដាក់​ដំណើរការ​ ​វីដេអូ​ ​រាង​ជា​ ​“​បេះដូង​”​ ​របស់​ខ្លួន​បន្ទាប់ពី​អ្នកប្រើ​ប្រាស់​កម្មវិធី​នេះ​ ​បាន​ផ្ញើរ​រូបភាព​ ​និង​រូបភាព​មាន​ចលនា​ប្រភេទGIF​ ​ទាក់ទង​នឹង​ក្ដី​ស្រឡាញ់​ចំនួន​ ​6ពាន់​លាន​រូប​កាលពី​ឆ្នាំ2018​។​

​ទីក្រុង​សាន​ហ្វ្​រាន​ស៊ី​ស្កូ​ ​ថ្ងៃទី11​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​៖​ ​កម្មវិធី​ជជែក​កម្សាន្តViberដែល​ជា​កម្មវិធី​ផ្ញើ​សារ​ឈានមុខ​គេ​មួយ​នៅ​លើ​ពិភពលោក​ ​បាន​ប្រកាស​ដំណើ​ការ​មុខងារ​ពិសេស​របស់​ខ្លួន​សម្រាប់​អបអរ​ឱកាស​ ​“​ទិវា​នៃ​ក្តី​ស្រឡាញ់​“​ ​គឺ​សារ​វីដេអូ​ដែល​មាន​រាង​ជា​បេះដូង​។​ ​លក្ខណៈ​ពិសេស​ដែល​ផ្ដល់​ជូន​នេះ​ ​ចាប់ផ្ដើម​ដំណើរការ​សម្រាប់​អ្នកប្រើ​ប្រាស់​កម្មវិធី​ ​Viber​ ​ពី​ថ្ងៃទី11​ ​រហូតដល់​ថ្ងៃទី15​ ​ខែកុម្ភៈ​។​

​យើង​ទាំងអស់គ្នា​ប្រាកដជា​មាន​អារម្មណ៍​ភ័យ​រំភើប​ខ្លាំង​ ​នៅពេល​ដែល​ ​“​ទិវា​នៃ​ក្តី​ស្រឡាញ់​“​ ​រំកិល​ជិត​មកដល់​ ​តើ​មែនទេ​?​ ​អារម្មណ៍​នៃ​ភាព​កក់ក្ដៅ​ ​និង​សារ​សម្ដែង​ភា​ពម្ញិ​កម្ញ៉​ក់​ ​នៃ​ក្ដី​ស្រឡាញ់​ ​ត្រូវ​បាន​ចែករំលែក​រវាង​គូស្នេហ៍​ ​សម្រាប់​ការ​មកដល់​នា​ពេល​ខាងមុខ​ ​ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​កំពុងតែ​ស្វែងរក​វិ​ធី​ថ្មី​ៗ​ ​ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​ទីស្រឡាញ់​របស់​ពួកគេ​ ​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​នោះ​។​ ​នៅក្នុង​ឱកាស​ ​“​ទិវា​នៃ​ក្តី​ស្រឡាញ់​“​ ​កម្មវិធី​ជជែក​កម្សាន្ត​ ​Viber​ ​កំពុង​រៀបចំ​សារ​ដ៏​ទាក់ទាញ​សម្រាប់​ឱ្យ​អ្នកប្រើ​ប្រាស់​ធ្វើការ​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​របស់​ខ្លួន​ ​ចំពោះ​មិត្តភក្តិ​ ​ក្រុម​គ្រួសារ​ ​និង​មនុស្សជា​ទីស្រឡាញ់​ ​តាមរយៈ​ការសន្ទនា​ដែល​សុវត្ថិភាព​បំផុត​នៅក្នុង​ពិភពលោក​។​

​កម្មវិធី​ជជែក​កម្សាន្ត​ ​Viberមាន​ក្ដី​សប្បាយរីករាយ​បំផុត​ ​ដែល​បាន​បង្កើត​នូវ​ភាព​សប្បាយរីករាយ​ ​និង​វិធី​ដ៏​ទាក់ទាញ​ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ ​និង​ពី​គ្រប់​ទីកន្លែង​នៅក្នុង​ពិភពលោក​ ​ជាមួយនឹង​លក្ខណៈ​ពិសេស​ ​នៃ​សារ​ជា​វីដេអូ​ដែល​មាន​រាង​ជា​បេះដូង​។​ ​សារ​ជា​វីដេអូ​ដែល​មាន​រយៈពេល​ ​30វិនាទី​ ​ដែល​អ្នកប្រើ​ប្រាស់​អាច​ថត​ ​និង​បញ្ជូន​បា​នភ្លាមៗ​ ​ដោយ​គ្រាន់តែ​ចុច​លើ​រូបតំណាង​វីដេអូ​ដើម្បី​ថត​ ​និង​ផ្ញើ​ទៅ​មនុស្សម្នាក់​ទៀត​។​ ​លក្ខណៈ​ពិសេស​ដ៏​រំភើប​នេះ​ ​រួមបញ្ចូល​នូវ​វិធី​ដ៏​មាន​ប្រជាប្រិយ​ភាពជា​ច្រើន​ទៀត​ ​ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ ​និង​អារម្មណ៍​របស់​ពួកគេ​ ​នៅ​លើ​កម្ម​វី​ធី​ជជែក​កម្សាន្តViber​ ​រួម​ទាំង​ផ្ទាំង​រូបភាព​មាន​ចលនាGIFs​ ​និង​សារ​មានផ្ទៃ​ពណ៌​ធម្មជាតិ​ ​ដែល​ត្រូវ​បាន​គេ​ហៅថា​ជា​ ​”​Shouts​”​។​

​ហើយ​សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ទាំងអស់​ ​សូមជ្រាប​ថា​ ​Viberនៅតែ​ជា​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​មាន​សុវត្ថិភាព​បំផុត​ ​សម្រាប់​ធ្វើការ​ប្រាស្រ័យ​ទាក់ទងគ្នា​នៅ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណិ​ត​ ​ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​នៅ​ទូទាំង​ពិភពលោក​ ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ ​ហើយ​បន្ទាប់មក​កម្មវិធី​ស្វ័យប្រវត្តិ​នឹង​លុប​សារ​ទាំងនោះ​ចោល​វិញ​ ​នៅពេល​ដែល​ពួកគេ​ផ្ញើ​សារ​តាមរយៈ​មុខងារ​ ​“​ការសន្ទនា​សម្ងាត់​ ​(​Secret​ ​Chats​)​”​។​

​លោក​ ​Ander​ ​Eyal​ ​ប្រធានប្រតិបត្តិ​ការ​របស់​កម្មវិធី​ជជែក​កម្សាន្ត​ ​Viber​ ​បាន​មានប្រសាសន៍​ថា​៖​ ​”​នៅ​ឆ្នាំ2018​ ​អ្នកប្រើ​ប្រាស់​ទូទាំង​ពិភពលោក​ ​បាន​ផ្ញើ​សារ​ជាង​ ​6ពាន់​លាន​រូប​ ​stickers​ ​និង​រូប​មាន​ចលនាGIF​ ​ដោយ​ភ្ជាប់នឹង​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ ​បេះដូង​ ​និង​អារម្មណ៍​របស់​ពួកគេ​ទៅ​អ្នក​ដែល​ពួកគេ​ចង់​ចែករំលែក​វា​ជាមួយ​”​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​៖​ ​”​ជាមួយ​កម្មវិធីViber​ ​ការ​តភ្ជាប់​ទំនាក់ទំនង​ឥឡូវនេះ​ ​គឺ​ហួសពី​ការ​ភ្ជាប់​ទំនាក់ទំនង​ធម្មតា​នៅ​លើ​អ៊ី​ន​ធើ​ណិ​ត​។​ ​គឺ​មានន័យថា​ ​វា​បាន​ភ្ជាប់​ទំនាក់ទំនង​រួម​ទាំង​ផ្នែក​អារម្មណ៍​ទៅ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ ​និង​តែងតែ​នឹកនា​ច្រើន​ ​ដោយ​ប្រើ​សារ​វីដេអូ​រាង​បេះដូង​របស់​ ​Viberនៅ​ឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ដោយ​អ្នកប្រើ​ប្រាស់​កម្មវិធី​ ​Viber​ ​អាចប​ង្កើត​ចំណាប់​អារម្មណ៍​បាន​យូរអង្វែង​នេះ​ ​ពី​គ្រប់​ទីកន្លែង​នៅក្នុង​ពិភពលោក​”​។​

​សារ​វីដេអូ​រាង​ជា​បេះដូង​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​កំណែទម្រង់​ចុងក្រោយ​បំផុត​ ​គឺ​ ​’​កំណែ​ទី10​’​ ​របស់​កម្មវិធី​ជជែក​កម្សាន្តViberដែល​រួមមាន​ការរចនា​ទម្រង់​ថ្មី​សម្រាប់​អ្នកប្រើ​ ​និង​ល្បឿន​នៃ​ការ​តភ្ជាប់​លឿន​ជាង​មុន​ ​2ដង​ ​ដែល​អាច​ដំឡើង​បាន​តាមរយៈApp​ ​Store​ ​និងGoogle​ ​Play​ ​Store​៕​

​អំពី​ ​RakutenViber​

​RakutenViber​ ​ផ្ដល់​ជូន​នូវ​វិធី​ទូរស័ព្ទ​ ​ដើម្បី​ភ្ជាប់​មនុស្ស​ទាំងអស់​នៅក្នុង​ពិភពលោក​ដោយ​មិន​គិតថា​ ​ពួកគេ​ជា​នរណា​ ​ឬ​មក​ពីណា​ទេ​។​ ​អ្នកប្រើ​ប្រាស់​ទាំងអស់​នៅក្នុង​ពិភពលោក​ ​មានលទ្ធភាព​ទទួល​បាន​នូវ​លក្ខណៈ​ពិសេស​ជាច្រើន​ ​ដូចជា​ការ​ជជែក​មួយ​ទល់​មួយ​ ​ការ​ហៅ​ទូរស័ព្ទ​ជា​វីដេអូ​ ​ការ​ផ្ញើ​សារ​ជា​ក្រុម​ ​និង​ព័ត៌មាន​បច្ចុប្បន្នភាព​ ​និង​ការពិភាក្សា​ជាមួយនឹង​ម៉ាក​ ​និង​តា​រា​ល្បី​ៗ​ដែល​ពួកគេ​ចូលចិត្ត​។​ ​យើង​ធានា​ថា​ ​អ្នកប្រើ​ប្រាស់​របស់​យើង​មាន​សុវត្ថិភាព​ក្នុង​ការចែក​រំលែក​អារម្មណ៍​របស់​ពួកគេ​។​

​RakutenViber​ ​គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ ​Rakuten​ ​Incដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ ​(​E​-​commerce​)​ ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​។​ ​RakutenViberគឺជា​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​ ​របស់​ក្លិប​បាល់ទាត់​អេស្ប៉ាញ​ ​Barcelona​ ​និង​ជា​ដៃគូ​ផ្លូវការ​ ​សម្រាប់​កម្មវិធី​ផ្ញើ​សារ​ ​និង​ការ​ហៅ​ទូរស័ព្ទ​របស់​ក្រុម​បាល់បោះ​ ​Golden​ ​State​ ​Warriors​ ​។​

​ចូលរួម​ជាមួយ​កម្មវិធីViberនៅ​ថ្ងៃនេះ​ ​ហើយ​រីករាយ​ជាមួយ​បទ​ពិសោធ​នៃ​ការ​ទំនាក់ទំនង​ដ៏​ល្អ​បំផុត​នៅក្នុង​ពិភពលោក​។​

Advertisement