ពានរង្វាន់​ដែល​ឈ្នះ​ ​-​ ​SsangYong​ ​បើក​ដំណើរការ​បន្ទប់​តាំង​លក់​រថយន្ត​របស់​ខ្លួន​នៅក្នុង​ទីតាំង​ប្រកប​ដោយសក្តានុពល​បំផុត​នៅ​រាជធានី​ភ្នំពេញ​

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន SsangYong Cambodia និងការទទួលយកម៉ាកសញ្ញារថយន្តដ៏ទំនើបនេះរបស់ប្រជាជនកម្ពុជាបានធ្វើឱ្យ SsangYong សម្រេចចិត្តពង្រីកអគារតាំងបង្ហាញរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការលើសពីការរំពឹងទុក។

នៅក្នុងឆ្នាំនេះ SsangYong នឹងបើកកន្លែងអគារតាំងលក់រថយន្តទំនើបរបស់ខ្លួននៅទីតាំងដែលងាយស្រួលរកឃើញបំផុតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019។ អគារតាំងបង្ហាញរថយន្ត SsangYong មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី (ក្បែរស្ពានអាកាសសាលាតិចណូ)ដែលនេះគឺជាកាអគារតាំងបង្ហាញទី2របស់ខ្លួន បន្ទាប់ពីសាខាចោមចៅ ដែលបានបើកដំណើរការកាលពីឆ្នាំមុន។

អគារតាំងបង្ហាញថ្មី ដែលមានរាងបួនជ្រុងស្មើយ៉ាងទូលាយ នឹងក្លាយជាកន្លែងនៃការតាំងបង្ហាញនូវគ្រឿងតុបតែងផ្ទៃខាងក្នុងនៃរថយន្តដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ការបើកសម្ភោធនេះនឹងបង្ហាញពីម៉ូដែលរថយន្តចុងក្រោយរបស់ SsangYong ដែលបង្ហាញពីការច្នៃប្រឌិតរបស់រថយន្ត SUV ដ៏ទំនើប។

គណៈគ្រប់គ្រង SsangYong បានអញ្ជើញអ្នកសារព័ត៌មានទាំងអស់ឱ្យមកទទួលយកនូវបទពិសោធន៍ដ៏ដ៏អស្ចារ្យបំផុត ដើម្បីចូលរួមនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញថ្មីដ៏គួរឱ្យទាក់ទាញនេះ។ ពិធីសម្ពោធជាផ្លូវការនឹងត្រូវបានដឹកនាំដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia និង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Asia / KD Export Team SsangYong Motor និងក្រុមការងារនៃក្រុមហ៊ុន SsangYong ជាច្រើនរូបទៀត។

លោក Lee Jae Hoo អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia បានមានប្រសាសន៍ថា “ក្រុមហ៊ុន SsangYong Cambodia បានបង្កើតអគារតាំងបង្ហាញដំបូងបង្អស់របស់ខ្លួននៅក្នុងខែមីនា ឆ្នាំ2018 ។ នៅក្នុងទីផ្សារប្រកួតប្រជែងនៃរថយន្តម៉ាកល្បីនេះ SsangYong បានគ្រប់គ្រងស្ថានភាពបានយ៉ាងឆាប់រហ័ស ដើម្បីបង្កើនភាគហ៊ុននៃទីផ្សាររបស់ខ្លួន។ ដំណើរការលក់របស់យើងគឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់យើងដែលធ្វើឱ្យយើងសម្រេចចិត្តបង្កើតអគារតាំងបង្ហាញថ្មីមួយនេះនៅចំកណ្តាលនៃរាជធានីភ្នំពេញ ដើម្បីផ្តល់នូវភាពងាយស្រួលឡើងដល់អតិថិជនដែលមានស្រាប់ និងអតិថិជនបន្ថែមទៀតរបស់យើង” ។

អគារតាំងបង្ហាញថ្មីនេះ គឺជាផ្នែកមួយនៃការរីកចម្រើនដ៏សំខាន់របស់ SsangYong នៅក្នុងប្រទេសកម្ពុជា។ ការមានកាអគារតាំងបង្ហាញរថយន្តនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថាក្រុមហ៊ុន SsangYong គឺមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយក៏បង្ហាញថា ម៉ាកសញ្ញាមួយនេះត្រូវបានគេទទួលស្គាល់ជាផ្លូវការហើយនៅថ្ងៃនេះ និងនៅឆ្នាំខាងមុខទៀត។

លោក Yoon Jiseok អ្នកគ្រប់គ្រងទូទៅ​នៃក្រុមហ៊ុនSsangYong ប្រចាំប្រទេសកូរ៉េ (Asia/KD Export Team SsangYong Motor) បាន​មានប្រសាសន៍ថា “ ក្រុមហ៊ុន SsangYong បានបើកដំណើរការតាំង​ពីឆ្នាំ​1954 ដែលគិតមកដល់ ឥលូវមានរយៈពេលជាង65ឆ្នាំ លើជំនាញផលិតយានយន្ត ហើ​យយើង​ពិតជាមានមោទនភាពខ្លាំងណាស់​ ចំពោះ​ការផលិតរថយន្ត​រយៈពេលដ៏យូរអង្វែងរបស់យើង។ SsangYong បាន​ផលិត​រថយន្ត​ប្រភេទ SUV, Pick Up, MPV Car ដែលមានលក្ខណៈ Dynamic Driving  តាមបច្ចេកទេស 4 x4 ដែលគិតពីសុវត្ថិភាពជាចំបង និងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីអោយបំពេញតាមតម្រូវការអតិថិជន។

ជារៀងរាល់ឆ្នាំការលក់របស់យើងមានកំណើនកើនឡើងរហូត ជាក់ស្តែងឆ្នាំ២០១៨ យើងលក់បានរថយន្តចំនួន144,000គ្រឿង និងក្នុងឆ្នាំ2019  យើងជឿជាក់ថានឹងកើនដល់ 163,000គ្រឿង។

ជាមួយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយក្រុមហ៊ុនSsangYong ប្រចាំប្រទេសកម្ពុជានេះ យើងនឹងធានាផ្គត់ផ្គង់នូវរថយន្តដ៏ល្អប្រណិតពីរោងចក្រយើងផ្ទាល់ មកកាន់ទីផ្សារប្រទេសកម្ពុជា”

ការបើកសម្ពោធអគារតាំងបង្ហាញនេះផងដែរ ក៏នឹងមានការបង្ហាញពីពាន់រង្វាន់ដែលក្រុមហ៊ុន ទទួលបានផងដែរមានដូចជា “SsangYong ឯកទេសរថយន្ត SUV ដ៏ល្បីល្បាញលើពិភពលោក ៖ សូមមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងរថយន្ត SsangYong” (“World Renowned SUV Specialist: Enter and Experience the New SsangYong.”) ។ ស្លាកតាំងបង្ហាញនេះតំណាងឱ្យចក្ខុវិស័យរបស់ SsangYong ដែលត្រូវបានគេស្គាល់ និងស្ថិតនៅលំដាប់កំពូលក្នុងផ្នែករថយន្តបែប Sport ដ៏ទំនើបទាន់សម័យ។ ដើម្បីបញ្ជាក់ពីចំណុចដ៏ល្អខាងលើនេះ ក្នុងឆ្នាំ2018 និងឆ្នាំ2019 រថយន្ត Rexton និងរថយន្ត Rexton Sports បានទទួលពានរង្វាន់ជាច្រើនពីទស្សនាវដ្តី 4X4 នៃចក្រភពអង់គ្លេស។ ទស្សនាវដ្តី 4×4 គឺជាទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស និងជាទស្សនាវដ្តី Pick-Up ដែលបង្ហាញពីរថយន្ត 4WD និងរថយន្តដឹកទំនិញទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំទស្សនាវដ្តី 4X4 បានជ្រើសរើសគំរូរថយន្តជិត90គំរូរថយន្ត សម្រាប់ការសិក្សាស៊ីជម្រៅ និងការវាយតម្លៃ ដើម្បីធ្វើការប្រកួតប្រជែង។ នៅឆ្នាំ2018 រថយន្ត SsangYong ម៉ូដែល  Rexton បានឈ្នះពានរង្វាន់ចំនួនបី គឺ ឈ្នះពានរង្វាន់ “រថយន្តដែលមានគុណម្លៃល្អដាច់គេ” “រថយន្តដែលខ្លាំង ធុន រឹងមាំជម្នះគ្រប់ឧបសគ្គផ្លូវ” និងពានរង្វាន់ “រថយន្ត 4X4 ប្រចាំឆ្នាំ”។ រថយន្ត SsangYong ម៉ូដែល​ Rexton នៅតែបន្តទទួលបានពានរង្វាន់ “រថយន្តដែលមានគុណម្លៃល្អដាច់គេ” ក្នុងខែមករា ឆ្នាំ2019 រយៈពេល2ឆ្នាំជាប់ៗគ្នាផងដែរ។ ចំណែក រថយន្ត SsangYong ម៉ូដែល Rexton Sports ទទួលបានពានរង្វាន់ “រថយន្តដែលមានគុណម្លៃល្អដាច់គេ” ក្នុងប្រភេទ “រថយន្ត Pick-Up ប្រចាំឆ្នាំ” ក្នុងឆ្នាំ2018។

នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន លោក Park Keun Baek អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន SsangYong បានពន្យល់ពីភាពពេញនិយមរបស់រថយន្ត SsangYong គឺដោយសារសុវត្ថិភាព ការរចនា និងកម្លាំងថាមពលរបស់រថយន្ត។ លោកបានថ្លែងថា “… ឧទាហរណ៍ ម៉ូដែល Rexton គឺផលិតឡើងដោយផ្តោតលើសុវត្ថិភាពរបស់អ្នកដំណើរ និងភាពធន់នៃរថយន្ត សូម្បីតែនៅពេលបើកបរនៅលើផ្លូវដ៏លំបាកយ៉ាងណាក៏ដោយ។ ការរចនាម៉ូដែល Rexton ឡើងគឺទទួលបានការកោតសរសើរពីអ្នកជំនាញខាងត្រួតពិនិត្យស្វ័យប្រវត្តិជាច្រើនថា ជារថយន្ត SUV ដ៏ស្រស់ស្អាតបំផុតនៅក្នុងទីផ្សារ។ ចំណែករឿងម៉ាស៊ីនវិញ រថយន្ត SsangYong ម៉ូដែល Rexton បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2 លីត្រ ប៉ុន្តែការដំណើរការម៉ាស៊ីនរបស់វាគឺស្រដៀងគ្នាទៅនឹងម៉ាស៊ីន 3.0 លីត្រដែរ។ បច្ចេកវិទ្យានេះ គឺត្រូវបានក្រុមវិស្វកម្មនៃក្រុមហ៊ុន SsangYong រួមបញ្ជូនគ្នាយ៉ាងល្អឥតខ្ចោះ ស្របទៅនឹងការរួមបញ្ជូនគ្នា 7 ល្បឿននៃរថយន្តដឹកជញ្ជូនម៉ូដែល Mercedes Benz”។

នៅឆ្នាំ2019នេះ នឹងក្លាយជាឆ្នាំដ៏គួរឱ្យរំភើបសម្រាប់ក្រុមហ៊ុន SsangYong ព្រោះថានឹងមានព្រឹត្ដិការណ៍ជាច្រើនកំពុងរង់ចាំនាពេលខាងមុខនេះ។ ក្រុមហ៊ុន SsangYong គ្រោងនឹងដាក់បង្ហាញម៉ូដែលថ្មីមួយទៀតនៅពាក់កណ្តាលឆ្នាំនេះ និងកន្លែងតាំងបង្ហាញមួយផ្សេងទៀតនៅដើមឆ្នាំក្រោយនៅក្បែរតំបន់បឹងកេងកង។

ក្រុមហ៊ុន SsangYong សូមស្វាគមន៍ចំពោះអតិថិជនទាំងអស់ឱ្យមកទស្សនាកន្លែងតាំងបង្ហាញថ្មីរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធថ្មីជាមួយនឹងរថយន្ត SsangYong ដែលពិភពលោកទទួលស្គាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (កែងមហាវិថីសហព័ន្ធរុស្សី និងវត្តនាគវ័ន) សង្កាត់ផ្សារដេប៉ូ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 456 888 / 095 456 888៕




Advertisement