កម្មវិធី​ប្រគំ​តន្រ្តី​រាត្រី​ចុងក្រោយ​របស់​ស្រា​បៀរ​អាន់​ឆ័រ​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖​ការ​ប្រគំ​តន្រ្តី​យក្ស​នៃ​ព្រឹត្តិ​ការណ៍​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី២ប្រចាំ​មណ្ឌល​កំពង់ស្ពឺ​បាន​កក្រើក​ខេត្ត​កំពង់ស្ពឺ​ដោយមាន​ការចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ ​ក្រោយពី​ពិធី​ប្រកាស​ក្រុម​ជើងឯក​រួច​ជាស្ថាពរ​។​

​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​មក​ពី​ស្រុក​ផ្សេង​ៗ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​នាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័រ​ជា​លក្ខណៈ​គ្រួសារ​ ​និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា​រង់ចាំ​ទស្សនា​កម្មវិធី​នេះ​ ​ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រដែ​លបាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុង​តម្លៃ​ ​ប្រូ​ម៉ូ​សិន​ពិសេស​ ​រី​ឯ​អ្នកខ្លះ​ទៀត​ជជែកគ្នា​លេង​យ៉ាង​សប្បាយរីករាយ​។​

​កម្មវិធី​ពិសេស​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង​ ​៨​ ​យប់​តទៅ​ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​សប៊ុ​ក​ ​របស់​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ការ​ប្រគំតន្ត្រី​នេះ​មានការ​ចូលរួម​ពីសំណាក់​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​ដូចជា​ ​លោក​ ​ឆន​ ​សុវណ្ណ​រាជ​ ​អ្នកនាង​ពេជ្រ​ ​សោភា​ ​អ្នកនាង​ ​សុខ​ ​ស្រី​នាង​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​កញ្ញា​ ​សួស​ ​វី​សា​ ​លោក​ ​នី​កូ​ ​លោក​ ​នី​ ​រតនា​ ​លោ​ក​ហ្សូ​ណូ​ ​ជី​ដេ​តូ​តូ​ ​(​DJ​ ​Toto​)​ ​និង​តារា​ជាច្រើន​រូប​ទៀត​ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង​ ​និង​បទ​ញ៉ាក់​ជាច្រើន​បទ​ ​ដែល​បាន​ធ្វើឲ្យ​អ្នកចូលរួម​ ​មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង​ ​ជាពិសេស​រាំ​កម្សាន្ត​ ​ច្រៀង​តាម​ ​និង​ស្រែក​ហ៊ោ​គ្រប់គ្នា​ ​ពេញមុខ​ឆាក​តន្រ្តី​ ​យ៉ាង​កក្រើក​ខេត្ត​កំពង់ស្ពឺ​ ​នា​ត្រី​កាលនោះ​។​

​កម្មវិធី​ប្រគំ​តន្រ្តី​នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​បួន​មួយទៀត​៖​ ​ខេត្តសៀមរាប​នៅ​ថ្ងៃទី២១ដល់​ថ្ងៃទី២៤​ ​ខែមីនា​ ​ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃទី៣០ដល់​ថ្ងៃទី៣១​ ​ខែមីនា​ ​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី៤ដល់​ថ្ងៃទី៧​ ​ខែមេសា​ ​និង​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី១៤ដល់​ថ្ងៃទី១៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​
​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​ ​សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖​ ​https​:​/​/​www.facebook.com​/​AnchorBeerKH​/​ ​។​ ​
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


Advertisement