ធនាគារ CIMB ផ្តល់ជូនឥណទានបុគ្គល ជាមួយអត្រាការប្រាក់ល្អ ដោយមិនមានទ្រព្យបញ្ចាំ

ធនាគារស៊ីអាយអីមប៊ី (ធនាគារ CIMB) បានដាក់ជូនអតិថិជនរបស់ខ្លួន ក៏ដូចជាសាធារណជននូវផលិតផលថ្មីមួយទៀត​គឺ«ឥណទានបុគ្គល» ដែលផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្តដល់អតិថិជនដែលមានតម្រូវការសាច់ប្រាក់មកបង្វិលជាចាំបាច់ក្នុងស្ថានភាពបន្ទាន់។

ដោយពិនិត្យឃើញនូវតម្រូវការនៅលើទីផ្សារ និងអាស្រ័យដោយលក្ខខណ្ឌស្មុគស្មាញមួយចំនួនដែលនាំឱ្យអតិថិជនពុំអាចសម្រេចបានតាមសំណូមពរជាបន្ទាន់ក្នុងជីវភាពរបស់ខ្លួននោះ ការស្វែងរកទុនបង្វិលភ្លាមៗ គឺជាការប្រឈមនឹងការប្រាក់ដែលមានអត្រាខ្ពស់ ហើយពេលសងត្រឡប់វិញមុនកាលកំណត់អាចនឹងត្រូវរងប្រាក់ពិន័យទៀតផង។ តែពេលនេះ អស់ក្តីបារម្ភហើយ! លោកអ្នកអាចស្នើសុំប្រាក់បង្វិលរហ័សងាយស្រួលពីឥណទានបុគ្គលរបស់ធនាគារ CIMB ជាមួយនឹងអត្ថប្រយោជន៍ពិសេសជាងគេមួយចំនួន។

មិនថា លោកអ្នកត្រូវការសាច់ប្រាក់បង្វិលប្រញាប់ សម្រាប់ទិញគ្រឿងសង្ហារិមក្នុងគេហដ្ឋាន បន្ថែមគ្រឿងសម្ភារអាជីវកម្ម បង់ថ្លៃសាលាឱ្យបុត្រធីតា រៀបចំមង្គលការ ឬក៏ដោះស្រាយតម្រូវការផ្សេងទៀតក៏ដោយ ឥណទានបុគ្គលរបស់ធនាគារ CIMB អាចផ្តល់ជូននូវដំណោះស្រាយជាសាច់ប្រាក់ទាន់ពេលវេលា ជាមួយនឹងលក្ខខណ្ឌងាយស្រួល អត្រាការប្រាក់ល្អ និងការអនុម័តឥណទានក្នុងរយៈពេលតែ 3ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតិថិជនប្រគល់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវរួច។ ជាងនេះទៅទៀតរយៈពេលឥណទាន គឺរហូតដល់ 5ឆ្នាំ រីឯទំហំឥណទាន គឺមានរហូតដល់ 25,000ដុល្លារសហរដ្ឋអាមេរិក ហើយកាន់តែពិសេសជាងគេនោះទៀត គឺលោកអ្នកអាចសងផ្តាច់ឥណទានវិញក្នុងរយៈពេលណាក៏បានដែរ ដោយមិនមានប្រាក់ពិន័យឡើយ។

លោកស្រី ហេង ធីតា នាយិកាហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ «ក្នុងឆ្នាំថ្មីនេះ យើងមានក្តីសោមនស្សរីករាយក្នុងការនាំយកផលិតផលឥណទានថ្មីមួយប្រភេទទៀតមកជូនអតិថិជនរបស់យើង​ គឺឥណទានបុគ្គល។ ជាមួយនឹងការសិក្សាយ៉ាងល្អិតល្អន់ ឥណទានបុគ្គលរបស់ធនាគារ CIMB ពិតជាមានភាពទាក់ទាញ និងអត្ថប្រយោជន៍ខ្ពស់នៅលើទីផ្សារបច្ចុប្បន្ន​មែន ដោយសារមិនត្រឹមតែផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ល្អ រយៈពេលឥណទានវែង និងទំហំឥណទានធំរហូតដល់ 25,000ដុល្លារប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យអតិថិជនអាចសងផ្តាច់ឥណទានវិញមុនកាលកំណត់ ទាំងមិនមានការផាកពិន័យទៀតផង»។

តាមរយៈអត្ថប្រយោជន៍ដ៏ល្អនេះ លោកស្រី ធីតា បានអះអាងថា ឥណទានបុគ្គលរបស់ធនាគារ CIMB នឹងជួយសម្រួលដល់តម្រូវការទុនជាបន្ទាន់ក្នុងរយៈពេលខ្លី ជាមួយនឹងអត្ថប្រយោជន៍ដ៏ល្អប្រសើរ ធនាគារយើងខ្ញុំនឹងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ​ +855 (0) 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh​ ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMBក៏បាន។​

Advertisement