ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកនៃការប្រកួត Tiger Street Football Festival 2019 ប្រចាំមណ្ឌលភ្នំពេញ

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 រកឃើញជើងខ្លាំង១២ក្រុមបន្ថែមទៀត ខណៈ ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញនាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលជាមណ្ឌលចុងក្រោយក្នុងចំណោមមណ្ឌលទំាង៩ទូទាំងប្រទេសនៅមណ្ឌលកម្សាន្តកោះពេជ្រដោយការប្រកួតមាន៨៨ក្រុម។

សម្រាប់ជ័យជម្នះដែលធ្វើឲ្យក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញនេះ បន្ទាប់ពីយកឈ្នះក្រុម Rolling FC លទ្ធផល៣ទល់១ ចំណែកក្រុមបាល់ទាត់ឆន្ទៈកីឡាទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុម Pisnoka Construction  ក្នុងលទ្ធផល៣ទល់១នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ព្រមទាំង៨ក្រុមត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

សម្រាប់រង្វាន់ក្រុមជើងឯកមណ្ឌលភ្នំពេញ គឺក្រុមបាល់ទាត់ Down Town Sport ទទួលបានប្រាក់រង្វាន់១,៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមបាល់ទាត់ Rolling FC ប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម ឆន្ទៈកីឡា ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់ Pisnoka Construction ទទួលបានប្រាក់រង្វាន់២០០ដុល្លារ ។

ដោយឡែកភ្នំពេញដែលជាមណ្ឌលទី៩នេះគណៈកម្មាធិការរៀបចំការប្រកួតជ្រើសយក១២ក្រុម រួមមានក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖  www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

Advertisement