ភោជនីយដ្ឋានតូប៉ាហ្ស ប្រារព្ធពិធីរសជាតិម្ហូបបែបបារាំងជាមួយអាហារពេលល្ងាចដ៏ពិសេសរបស់មេចុងភៅបីនាក់រួមគ្នា

ភ្នំពេញ, កម្ពុជា- នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ភោជនីយដ្ឋានតូប៉ាហ្សនឹងចូលរួមទិវាអបអរសាទរជាសកល ក្នុងចំណោមមេចុងភៅ៥០០០នាក់ទៀតនៅជុំវិញពិភពលោក ដោយមានការរៀបចំពី ក្រសួងការបរទេសបារាំង និងមេចុងភៅលំដាប់ផ្កាយបីលោក Alain Ducasse។ GOÛT DE FRANCE/GOOD FRANCE ជាថ្ងៃផ្សព្វផ្សាយដ៏ធំបំផុត នូវម្ហូបអាហាររបស់ប្រទេសបារាំង ហើយឆ្នាំនេះ ប្រធានបទនៃការរៀបចំផ្សព្វផ្សាយម្ហូបអាហារបែបបារាំងរបស់យើង គឺផ្តោតទៅលើ និរន្តភាព និងអាហារដើម្បីសុខភាព។

សម្រាប់កម្មវិធីលើកទី៥ នៃព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំនេះ លោកពៅ សុភ័ក្រ្ត មេចុងភៅ ប្រចាំភោជនីយដ្ឋានតូប៉ាហ្ស លោក សេក វណ្ណថុន មេចុងភៅ ប្រចាំភោជនីយដ្ឋានខេមា និងលោក Guy Lassausaie មេចុងភៅដ៏ល្បីល្បាញលំដាប់ផ្កាយមួយពិភពលោក នឹងរួមសហការគ្នាច្នៃមុខម្ហូបប្រាំពីរមុខសម្រាប់អាហារពេលល្ងាច នៅថ្ងៃទី២១ ខែមីនាខាងមុខនេះចាប់ពីម៉ោង ៦:00 ល្ងាច។

ដោយស្របតាមប្រធានបទនៃកម្មវិធីនេះ ភោជនីយដ្ឋានតូប៉ាហ្សនឹងបង្ហាញជូននូវ បច្ចេកទេសក្នុងការច្នៃអាហារសុខភាពបែបបារាំង ដោយប្រើប្រាស់ផលិតផលទាំងក្នុង និងក្រៅស្រុក។ នៅក្នុងចំណោមគ្រឿងផ្សំដ៏ទៃទៀតដែល បានជ្រើសរើសយ៉ាងហ្មត់ចត់ ភោជនីយដ្ឋានក៏បានរៀបចំ នូវមុខម្ហូបពិសេសៗដូចជា បង្កងទន្លេមេគង្គ ក្តាមសេះខេត្តកែប សាច់ទ្រូងមាន់ និងសូកូឡា Valrhona។

សម្រាប់អ្នកដែលខកខានមិនបានចូលរួមទទួលទានអាហារពេលល្ងាចជាមួយលោក Guy Lassausaie ដែលបានមកភោជនីយដ្ឋានតូបា៉ហ្សលើកដំបូងកាលពីឆ្នាំ២០១៧កន្លងទៅ នេះជាឱកាសថ្មីមួយ សំរាប់លោកអ្នកមកភ្លក់នូវស្នាដៃឯករបស់គាត់។ ដោយផ្អែកទៅលើរូបមន្តនៃការធ្វើម្ហូបរបស់ប្រទេសបារាំង គ្រឿងផ្សំរបស់លោកត្រូវបានជ្រើសរើសយ៉ាងល្អឥតខ្ចោះដើម្បីកំណត់រសជាតិតាមលក្ខណៈគ្រឿងផ្សំនីមួយៗ។

កម្មវិធី GOÛT DE FRANCE/GOOD FRANCE នៅភោជនីយដ្ឋានតូប៉ាហ្ស នឹងក្លាយជាបទពិសោធន៍ដ៏ អស្ចារ្យមួយក្នុងការប្រារព្ធពិធីបង្ហាញសិល្បៈនៃម្ហូបអាហារបារាំង និងកាផ្លាស់ប្តូរនូវវប្បធម៌គ្នា។ ក្នុងកំឡុងពេលមួយសប្តាហ៍នេះ មេចុងភៅទាំងបីនឹងរួមបញ្ចូលបទពិសោធន៍ និង បច្ចេកទេសនៃការធ្វើម្ហូបរបស់ពួកគាត់ដើម្បីអភិវឌ្ឍន៍នូវភាពច្នៃប្រឌិតនៃការធ្វើម្ហូបបារាំងនៅក្នុងទីក្រុង ភ្នំពេញ។

សូមធ្វើការកក់តាមរយៈទូរស័ព្ទលេខ៖ ០១៥ ៨២១ ៨៨៨

Advertisement