WOW! OPPO បង្ហាញខ្លួន F11 Pro ជាផ្លូវការហើយ

ជាការពិតណាស់ ក្រោយពីមានព័ត៌មានបែកធ្លាយទាក់ទងនឹងផលិតផលជំនាន់ថ្មី F11 Pro ជាច្រើនដងរួចមក នៅយប់ថ្ងៃទី20 ខែមិនា ឆ្នាំ2019 នេះ ក្រុមហ៊ុនទូរស័ព្ទ ​OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានប្រកាសបង្ហាញជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនពិតប្រាកដ នោះគឺទូរស័ព្ទ F11 Pro ដ៏ទាក់ទាញបំផុតដោយមានរៀបចំកម្មវិធី Launching Event ជាផ្លូវការ និងមានអ្នកអញ្ជើញចូលរួមយ៉ាងច្រើនស្ទើរតែមិនគួរឱ្យជឿពីក្រុមការងារដៃគូសហការជាមួយក្រុមហ៊ុនOPPO នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

ជាពិសេសវត្តមានរបស់បងប្អូនជាម្ចាស់ហាងលក់ទូរស័ព្ទ ក្រុមតារាតំណាងឱ្យផលិតផលទូរស័ព្ទដៃ OPPO ទាំង 3ដួងដ៏មានប្រជាប្រិយភាពប្រចាំនៅកម្ពុជាគឺ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step និងក្រុមតារាជាដៃគូសហការផ្សព្វផ្សាយ KOL (Key of Influencer) របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាពិសេសវត្តមានបណ្តាអ្នកសារព័ត៌មានជាតិ និង អន្តរជាតិដែលអញ្ជើញមកពីគ្រប់ស្ថាប័ន ព្រមទាំងក្រុមអ្នកគាំទ្រផលិតផលទូរស័ព្ទដៃOPPO ជាច្រើននាក់ទៀតផងដែរ។

នៅក្នុងកម្មវិធីក៏មានកិច្ចសម្ភាសន៍អំពីចំណាប់អារម្មណ៍របស់អតិថិជនដែលមានសំណាងទទួលបានឱកាសចូលរួមពីកម្មវិធី Blind Order F11 Pro ដោយកម្មវិធីនេះបានធ្វើការជ្រើសរើសដោយផ្ទាល់ពី System របស់ក្រុមហ៊ុនតែម្តង និងអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺការប្រកាសពីតម្លៃរបស់ទូរស័ព្ទ F11 Pro ជាផ្លូវការ​ពីថ្នាក់គ្រប់គ្រងរបស់ OPPOតែម្តង ដោយទូរស័ព្ទ F11 Pro ជំនាន់ថ្មីនេះមានតម្លៃត្រឹមតែ $339ប៉ុណ្ណោះ។

អ្វីដែលពិសេស​ និងធ្វើឱ្យអ្នកចូលរួមទាំងអស់នៅក្នុងកម្មវិធីមានការពេញចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺការរចនា Experience Zone របស់ F11 Pro ដែលបានរៀបចំឡើងយ៉ាងល្អឥតខ្ចោះពីមួយដំណាក់កាលទៅមួយដំណាក់កាល និងពិតជាប្លែកភ្នែក និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាដែលមិនអាចបំភ្លេចពីការរៀបចំរបស់ក្រុមហ៊ុនOPPO នៅកម្ពុជា ដោយ​បានរៀបចំ​ និងរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រហូតចូលដល់ទីតាំងប្រារព្ធពិធីតែម្តង។

F11 Pro របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានធ្វើឱ្យអ្នកនិយមប្រើប្រាស់ទូរស័ព្ទនៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំង​ដោយសារតែការរចនារូបរាងថ្មីរបស់ F11 Pro មានភាពប្លែក និងទាក់ទាញជាងម៉ូដែលមុនៗ របស់OPPO ទាំងរូបរាង បច្ចេកវិទ្យា និងកម្លាំងម៉ាស៊ីន ជាពិសេសគឺការថតរូប Portrait ច្បាស់ឥតខ្ជោះនៅក្នុងទីងងឹត។

ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយតាមរយៈគេហទំព័រផ្លូវការរបស់OPPO នាពេលកន្លងមកថា កូនពៅត្រកូល F នៅដើមឆ្នាំ2019 រូបនេះមិនធ្វើឱ្យអ្នកប្រើប្រាស់ខកចិត្តនោះទេ ព្រោះវាជាប្រភេទទូរស័ព្ទដែលបង្កើតឡើងដើម្បីឆ្លើយតបទៅតាមតម្រូវការចង់បានរបស់អតិថិជនជាក់ស្តែង និងការប្រកួតប្រជែងក្នុងទីផ្សារ ទាំងតម្លៃ និងគុណភាព។ F11 Pro ដែលនឹងត្រូវដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាមាន 2ពណ៌​ គឺពណ៌ Thunder Black និងពណ៌ Aurora Green ហើយOPPO F11 Pro មានពាក្យស្លោកទូទៅថា Brilliant Portrait in Low Light ដែលមានន័យថា Portrait ច្បាស់ឥតខ្ចោះនៅក្នុងទីងងឹត ដែលញ៉ាំងឱ្យយើងអស់ក្តីបារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយសារតែវាមានកាមេរ៉ាភ្លោះខាងក្រោយ​ទំហំ 48MP និងកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលដ៏ទាន់សម័យ វាមានអេក្រង់លាតពេញពិតប្រាកដទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញ FHD+ មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000mAh និងមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GBទៀតផង។

ចំណុចទាំងអស់នេះហើយដែលបានជំរុញឱ្យអតិថិជនដែលស្រឡាញ់ និងគាំទ្រស្មាតហ្វូនOPPO បានចូលរួមធ្វើការ Blind Order F11 Pro ឬការកុម្ម៉ង់ទុកមុនចំពោះទូរស័ព្ទ F11 Pro យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយគ្មានការរារែកអ្វីឡើយ និងបន្ទាប់ពីកម្មវិធី Blind Order និង Launching Event នេះទៅ ហើយក្រុមហ៊ុនOPPO បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុននឹងមានរៀបចំកម្មវិធីបន្តទៀតសម្រាប់អតិថិជនរបស់ OPPO ដែលរួមមានកម្មវិធី Pre-Order F11 Pro មានរយៈពេល 1សប្តាហ៍ចាប់ពីថ្ងៃទី21 ដល់ថ្ងៃទី27 ខែមិនា ឆ្នាំ2019 និងកម្មវិធី First Sale F11 Pro នៅថ្ងៃទី28 ខែមិនា ឆ្នាំ2019 នេះផងដែរ សម្រាប់អតិថិជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខក្នុងពិភពលោក ដោយក្នុងរយៈពេលជាង 10ឆ្នាំ មកនេះ OPPOបានពង្រីកប្រតិបត្តិការរបស់ខ្លួនទាំងនៅក្នុងតំបន់ និងអន្តរជាតិប្រមាណជា 40ប្រទេសរួចមកហើយ។ ក្រុមហ៊ុនទូរស័ព្ទ OPPO ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន6 នៅទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិប្រចំានៅទីក្រុងឡុងដ៍ដែលមានក្រុមការងារប្រមាណជាង 40.000នាក់ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនឥតឈប់ឈរនៅជុំវិញពិភពលោក៕

Advertisement