ការ​ប្រគំតន្ត្រី​យក្ស​នៃ​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទី២ធ្វើឲ្យ​កក្រើក​ទឹកដី​បាត់ដំបង

បាត់ដំបង​៖ការ​ប្រគំតន្ត្រី​យក្ស​នៃ​ព្រឹត្តិ​ការណ៍​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទី២​កាលពី​យប់​ថ្ងៃទី៦​ ខែមេសា​ ឆ្នំា២០១៩​ បាន​ធ្វើឲ្យ​កក្រើក​ខេត្តបាត់ដំបង​ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វត្តមាន​តារាចម្រៀង​ល្បី​ជាច្រើន​រូប​។

វត្តមាន​តារាចម្រៀង​កញ្ញា​ ទេព​ បូ​ព្រឹក្ស​ ប្រុស​រូប​សង្ហា​ ឆន​ សុវណ្ណ​រាជ​ អ្នកនាង​ សុខ​ ស្រី​នាង​ កញ្ញា​ សួស​ វី​សា​ លោក​ នី​ រតនា​ បាន​ធ្វើឲ្យ​កក្រើក​ឆាក​តន្ត្រី​អាន់​ឆ័​រយ៉ា​ងខ្លាំង​។ ពួកគេ​ម្នាក់​សុទ្ធតែ​ចេញមុខ​បកស្រាយ​ម្នា​ក់ៗ​ជាច្រើន​បទ​ទាំង​បទ​មនោសញ្ចេតនា​ និង​ញាក់​កន្ត្រាក់​អារម្មណ៍​។

សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​កម្មវិធី​ប្រគំ​តន្រ្តី​រាត្រី​ចុងក្រោយ​នៅ​យប់​ថ្ងៃស្អែក​ទី៧​ ខែមេសា​ ឲ្យបាន​ច្រើន​កុះករ​។ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​នេះ​សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ករបស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https​://www.facebook.com​/AnchorBeerKH​/ ។

ពិសា​ដោយ​ការទទួលខុសត្រូវ​៕

Advertisement