តើអ្វីទៅជាSmart ThinQ របស់ LG?

ភ្នំពេញ៖យុគ្គសម័យស្មាតហ្វូន(Smart Phone) បានវាយលុកយ៉ាងសម្បើមទៅលើឧបករណ៍ប្រើប្រាស់ស្ទើរតែគ្រប់ប្រភេទដែលកំពុងតែពេញនិយមនៅពាសពេញពិភពលោកហើយមួយរយៈចុងក្រោយនេះយើងក៏សង្គេតឃើញថាមានក្រុមហ៊ុនធំៗមួយចំនួនបានយកចិត្តទុកដាក់ជាមួយនឹងការផលិតឧបករណ៍ប្រើប្រាស់ទាំងនោះដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាវៃឆ្លាតដែលមានដូចជាទូរស័ព្ទដៃស្មាតហ្វូន(Smart Phone) ថេបប្លេត(Tablet)

ក្នុងនោះផងដែរក្រុមហ៊ុនយក្សLG ដែលគេស្គាល់យ៉ាងច្បាស់ថាជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតឧបករណ៍ប្រើប្រាស់ម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកគក់ទូរទស្សន៍ទូរស័ព្ទ។ល។  ដែលទទួលបាននូវការពេញនិយមពីអតិថិជនពាសពេញពិភពលោកក៏បានភ្ជាប់នូវច្ចេកវិទ្យាSmart ThinQ ទៅនឹងឧបករណ៍ប្រើប្រាស់របស់ខ្លួនដើម្បីសម្រួលដល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចរបស់LG អោយកាន់តែមានភាពងាយស្រួលនិងទាន់សម័យ។

មុខងារវៃឆ្លាតរបស់Smart ThinQ គឺជាមុខងារមួយប្រភេទដ៏អស្ចារ្យវាជួយសម្រួលដល់អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនៅក្នុងគេហដ្ឋានដោយលោកអ្នកអាចធ្វើការបញ្ជារតាមរយៈស្មាតហ្វូន(Smart Phone) ឬក៏ថេបប្លេត(Tablet) ដោយគ្រាន់តែលោកអ្នកមានអ៊ីនធឺណិតឬក៏មានWi-Fi ដើម្បីភ្ជាប់តែប៉ុណ្ណោះSmart ThinQ  មានមុខងារវៃឆ្លាតដោយផ្តល់សិទ្ធិឲ្យលោកអ្នកដែលជាអ្នកប្រើប្រាស់អាចបិទនិងបើកដំណើរឧបករណ៍ប្រើប្រាស់បានដូចជាម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកគក់និងទូរទស្សន៍បានគ្រប់ទីកន្លែង។

លើសពីនេះទៀតកម្មវិធីវៃឆ្លាតSmart ThinQ អាចជួយឲ្យលោកអ្នកដឹងពីការប្រើប្រាស់ថាមពលអគ្គីសនីជាលក្នខណៈប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំខែទៀតផង។បូករួមជាមួយមុខងារSmart Diagnosis និងធ្វើអោយលោកអ្នកពិនិត្យដឹងនូវបញ្ហាបច្ចេកទេសដែលកើតមានឡើងនៅលើឧបករណ៍ភ្លាមដោយមិនចាំបាច់រង់ចាំជាងបច្ចេសមកពិនិត្យ

នោះឡើយ។“LG Smart ThinQ អនុញ្ញាតឲ្យលោកអ្នកមានសេរីភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃការងារប្រចាំថ្ងៃជាច្រើនតាមរយៈការប្រើកម្មវិធីស្មាតហ្វូន(Smart Phone) ថេបប្លេត(Tablet) ធម្មតារបស់លោកអ្នក។លោកអ្នកគ្រាន់ទាញយកកម្មវិធីLG SmartThinQ ដែលអាចរកបានសម្រាប់ប្រព័ន្ធប្រតិបត្តិការAndroid iOS ពីស្មាតហ្វូន(Smart Phone) ថេបប្លេត(Tablet) របស់លោកអ្នក។

អំពីប្រវត្តិរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា៖  ម៉ាកLG នាំចូលផ្តាច់មុខដោយក្រុមហ៊ុនGGear Co. , Ltd. ដែលគេបានស្គាល់ជាLG BrandShop ក្រុមហ៊ុនកំពុងផ្គត់ផ្គងនូវផលិតផលអេឡិចត្រូនិចដូចជាទូរទស្សន៍ទូទឹកកកម៉ាស៊ីនបោកគក់ទូរស័ព្ទចល័តនិងម៉ាស៊ីនបូមធូលីនៅក្នុងឆ្នាំ2019ក្រុមហ៊ុនLG ទទួលបានជោគជ័យក្នុងការបើកសម្ពោធលក់8 សាខានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ដែលសាខាទាំងនោះរួមមាន1). ខែធ្នូឆ្នាំ2012 បើកសម្ពោធសាខាLG Brandshop រាជធានីភ្នំពេញ។2). ខែមករាឆ្នាំ2013 បើកសម្ពោធLG BRANDSHOP សៀមរាប។3). ខែវិច្ឆិកាឆ្នាំ2013 បើកសម្ពោធLG BRANDSHOP ខេត្តបាត់ដំបង។4). ខែតុលាឆ្នាំ2014 បើកសម្ពោធLG BRANDSHOP ខេត្តកំពង់ចាម។5). ខែមីនាឆ្នាំ2015 បើកសម្ពោធLG BRANDSHOP ក្រុងព្រះសីហនុ។6). ខែវិច្ឆិកា2015បើកសម្ពោធLG BRANDSHOP Camko City និង7).  ខែធ្នូឆ្នាំ2017 បើកសម្ពោធទូរ  LG BRANDSHOP ស្ទឹងមានជ័យ។

អំពីប្រវត្តិរបស់ក្រុមហ៊ុនក្នុងប្រទេសកូរ៉េ៖ក្រុមហ៊ុនអេឡិចត្រូនិចដែលមានជាឈ្មោះជាផ្លូវការLG Electronics Inc. គឺជាក្រុមហ៊ុនរបស់កូរ៉េខាងត្បូងដែលមានទីតាំងនៅឯYeouido Dong ក្នុងទីក្រុងសេអ៊ូលដែលជាផ្នែកមួយនៃក្រុមហ៊ុនសាជីវកម្មLG និងមានបុគ្គលិកទាំងអស់ចំនួន82.000នាក់នឹងបានកំពុងធ្វើប្រត្តិបការណ៍119ប្រទេសទូទាំងពិភពលោក។សរុបជាជាមួយនឹងការលក់ទូទាំងពិភពលោកនៅក្នុងឆ្នាំ2014 ក្រុមហ៊ុនLG ទទួលបានចំណូលចំនួន55,91ពាន់លានដុល្លារ។ក្រុមហ៊ុនLG មាន4 អង្គភាពអាជីវកម្មដូចជា៖ក្រុមហ៊ុនលំនៅដ្ឋានសំម្រាប់កំសាន្តក្រុមហ៊ុនទូរគមនាគមន៍ចល័តក្រុមហ៊ុនគ្រឿងអលង្ការក្រុមហ៊ុនដំណោះស្រាយផ្លូវអាកាសនិងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តដែលសហការណ៍ជាមួយនឹងStarion India ហើយទីកន្លែងចម្បងសម្រាប់ផលិតម៉ាស៊ីនត្រជាក់និងម៉ាស៊ីនបោកគឺនៅទ្វីបឥណ្ឌា។អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេឡិចត្រូនិចLG គឺKoo Bon Joon ដែលបានកាន់កាប់តំណែងជាអនុប្រធានក្រុមហ៊ុនLG Electronics នៅថ្ងៃទី1 ខែតុលាឆ្នាំ2010 ចាប់តាំងពីឆ្នាំ2008 មកក្រុមហ៊ុនLG នៅតែជាអ្នកផលិតទូរទស្សន៍ដ៏ធំទី2 នៅលើពិភពលោក។

Advertisement