ក្រុមហ៊ុន​ ​CPL​ ​ចែករំលែក​ចំណេះដឹង​ពី​ឱកាស​វិនិយោគ​ដី​ ​និង​ផ្ទះ​ក្នុង​ក្រុង​ព្រះសីហនុ​

ក្រុមហ៊ុន​អចលនទ្រព្យ​ ​CPL​ ​ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ ​និង​ឈរជើង​ក្នុង​ទីផ្សារ​យូរ​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ​បាន​រៀបចំ​សិក្ខាសាលា​អចលនទ្រព្យ​ស្តី​ពី​ការ​ស្វែងយល់​ពី​ឱកាស​ចំណេញ​ពី​ការទិញ​ដី​ ​និង​ផ្ទះនៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ​ដល់​ភ្នាក់ងារ​អចលនទ្រព្យ​ ​និង​សាធារណជន​មក​ពី​គ្រប់​ជំនាញ​នៅ​កម្ពុជា​។​ ​


​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​CPL​ ​បាន​លើកឡើង​ថា​ ​សិក្ខាសាលា​ដែល​បង្កើត​ឡើង​នៅ​ថ្ងៃនេះ​ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​មានបំណង​ចង់​វិនិយោគ​លើ​អចលនទ្រព្យ​ ​ព្រោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​សម្ទុះ​ល្អ​ ​ទទួល​បាន​ឱកាស​ចំណេញ​ច្រើន​ ​និង​កំពុងតែ​ស្ថិត​ក្នុង​ចំណាប់​អារម្មណ៍​របស់​អ្នក​វិនិយោគ​អន្តរជាតិ​ទៀតផង​។​ ​ហេតុនេះ​ប្រជាជន​ដែល​រស់នៅ​ក្នុងទឹក​ដី​ដ៏​អស្ចារ្យ​នេះ​ ​គួរតែ​ចេះ​ចាប់​យក​ឱកាស​ក្នុង​ការ​វិនិយោគ​ ​និង​ទទួល​បាន​ចំណេះដឹង​ច្រើន​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​កំណើន​ប្រកបដោយ​ភាព​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ ​ជាពិសេស​ ​គឺ​ខេត្ត​ព្រះសីហនុ​ដែល​កំពុង​មានការ​អភិវឌ្ឍ​ខ្លាំងក្លា​នា​ពេល​បច្ចុប្បន្ន​។​ ​


​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​៖​«​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ជា​ការ​វិនិយោគ​ដ៏​ល្អ​បំផុត​ ​ព្រោះ​មិនថា​កាលៈទេសៈ​ណា​នោះ​ទេ​ ​យើង​សុទ្ធតែ​អាច​វិនិយោគ​បាន​ទាំងអស់​ ​ទោះបីជា​វា​ស្ថិត​ក្នុង​ដំណាក់កាល​ឡើង​ខ្ពស់​ ​ធ្លាក់ចុះ​ទាប​ ​ឬនៅ​ទ្រឹង​ក៏ដោយ​»​។​

​លោក​ឧកញ៉ា​អគ្គនាយក​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ទទួលស្គាល់​ទាំង​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ខេត្ត​ព្រះសីហនុ​ ​ជា​ខេត្ត​ដែល​មាន​កំណើន​ខ្ពស់​ហួសពី​ការ​រំពឹង​ទុក​ ​ព្រោះ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​មាន​ឆ្នេរសមុទ្រ​ស្រស់​ស្អាត​ ​ខ្យល់អាកាស​ល្អ​ ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ​អ​គារ​ទំនើប​ៗ​រីក​ដុះដាល​យ៉ាង​លឿន​ ​និង​តភ្ជាប់​បាន​យ៉ាង​ប្រសើរ​មករា​ជ​ធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ ​ហេតុនេះ​ខេត្ត​ព្រះសីហនុ​បាន​ក្លាយជា​តំបន់​ល្អ​បំផុត​ក្នុង​ការ​វិនិយោគ​។​ ​អ្នក​ទាំងអស់គ្នា​ ​មិនថា​អ្នកមាន​លុយ​ច្រើន​ ​ឬមិន​ទាន់​មាន​លុយ​ច្រើន​ក៏​សុទ្ធតែ​អាច​វិនិយោគ​បាន​ដូចគ្នា​ ​ឱ្យ​តែ​គាត់​មាន​ភាព​ច្បាស់លាស់​ ​និង​មានចំណេះ​ដឹង​គ្រប់គ្រាន់​សម្រាប់​ការ​វិនិយោគ​ ​ព្រោះ​តំបន់​នេះ​មាន​លក្ខណៈ​ចម្រុះ​ល្អ​ ​ខណៈ​តំបន់​ខ្លះ​មាន​ដី​ថ្លៃ​ខ្លាំង​ ​តែ​ក៏​មាន​តំបន់​ខ្លះ​នៃ​ខេត្ត​ព្រះសីហនុ​នៅ​មានតម្លៃ​សមរម្យ​នៅឡើយ​ ​ហេតុនេះ​អ្នក​វិនិយោគ​អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការ​វិនិយោគ​។​

​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​វិនិយោគ​ឱ្យ​ទទួល​បានផល​ចំណេញ​វិញ​ ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​បាន​លើកឡើង​ថា​ ​ការ​វិនិយោគ​មិន​លំបាក​ពេក​ទេ​ ​តែ​ទាមទារ​ឱ្យ​មានការ​ផ្តោត​ ​និង​យកចិត្ត​ទុកដាក់​ខ្ពស់​ ​មិនមែន​ទិញ​តែ​ដី​ទុកចោល​ ​ហើយ​មិន​យកចិត្ត​ទុកដាក់​ ​ឬ​ចេះតែ​រង់ចាំ​ដី​ឡើងថ្លៃ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​។​ ​ម្យ៉ាងវិញទៀត​យើង​ត្រូវ​ចេះ​មើល​ពី​ឱកាស​ ​និង​ការ​យកចិត្ត​ទុកដាក់​ពី​តំបន់​នី​មួយ​ៗ​ដែល​យើង​ចង់​វិនិយោគ​ ​ព្រោះ​ឱ្យ​តែ​យើង​ចង់​ធ្វើការ​វិនិយោគ​ ​ឬ​គិត​ពី​ការ​វិនិយោគ​ច្បាស់លាស់​ ​យើង​នឹង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដើម្បី​សម្រេច​គោលដៅ​របស់​យើង​។​ ​ប្រជាជន​យើង​ម្នា​ក់ៗ​មានគំនិត​ ​និង​ស្ថានភាព​មិន​ដូចគ្នា​ទេ​ ​ហេតុនេះ​ពេលខ្លះ​យើង​អាច​ទិញ​ដី​បាន​ចំកន្លែង​ដែលគេ​ត្រូវការ​លុយ​លឿន​ៗ​ ​ប្រញាប់​លុយ​ ​ឬ​ចំ​ដី​ដែល​មានតម្លៃ​ក្រោម​ទីផ្សារ​ ​30​%​ ​ឬ​ច្រើនជាង​នេះ​ ​យើង​នឹង​ទទួល​បាន​ឱកាស​ចំណេញ​ច្រើន​មិនខាន​។​ ​

គួរ​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ ​CPL​ ​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដំបូង​គេ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ​1997​ ​និង​ជា​ក្រុមហ៊ុន​ដែល​ទទួល​បានការ​គាំទ្រ​ពី​អ្នក​អភិវឌ្ឍន៍​ ​អ្នក​វិនិយោគ​ ​និង​អតិថិជន​សំ​ខាន់​ៗ​ជាច្រើន​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​៕​ ​

Advertisement