សិស្សវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ខេត្តតាកែវម្នាក់ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់

ទឹកប្រាក់ ១០០ លាន រៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃអតិថិជនម្នាក់ទៀតហើយដែលមានឈ្មោះ ស៊ីម ដានីត ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សកំពុងសិក្សានៅថ្នាក់ទី ១១ F នៃវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ខេត្តតាកែវ និងមានអាសយដ្ឋាននៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ កញ្ញា ស៊ីម ដានីត បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ ស្ទើរតែរាល់ថ្ងៃ ជាទម្លាប់កញ្ញាតែងទិញតែបៃតង អ៊ីឈីតាន់ រសជាតិ ក្រូចឆ្មារទឹកឃ្មុំ ទទួលទានជាប្រចាំ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះដែលជាថ្ងៃឈប់សម្រាកពីការសិក្សា កញ្ញាបានទៅហូបបបរដែលលក់នៅជិតផ្ទះ ហើយទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួនមួយដបដើម្បីទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ 100លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះកញ្ញាពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកលក់ និងញាតិជិតខាងដែលនៅក្បែរមកចោមរោមមើល ហើយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ កញ្ញាបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល កញ្ញាប្រគល់មួយចំនួនជូនឪពុក-ម្តាយ យកទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បន្តការសិក្សានៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

Advertisement