បូ​ឌា​ស្ប៉ា​ ​(​Bodia​ ​SPA​)​ ​នឹង​បើ​សម្ភោ​ធ​សាខា​ថ្មី​ក្នុង​តំបន់​បឹង​កេង​កងមួយ​ក្នុង​ពេល​ឆាប់​ៗ​

​ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី8​ ​ខែឧសភា​ ​បូ​ឌា​ស្ប៉ា​ ​(​Bodia​ ​SPA​)​ ​នឹង​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​សា​ខា​ស្ប៉ា​ថ្មី​របស់​ខ្លួន​ ​ជាមួយ​ការជប់លៀង​យ៉ាង​អស្ចារ្យ​ដែល​មានការ​ចូលរួម​ជាច្រើន​ពី​ភ្នាក់ងារ​ទេសចរណ៍​ ​និង​ភ្ញៀវ​លំដាប់​ខ្ពស់​តារា​បង្ហាញ​ ​ម៉ូត​ល្បី​ៗ​នៅ​កម្ពុជា​ដូចជា​ ​កញ្ញា​ ​ច័ន្ទ​ ​គង់​កា​ ​និង​អ្នក​រចនា​ម៉ូត​សំលៀកបំពាក់​ដ៏​ល្បី​នៅ​កម្ពុជា​គឺ​ ​លោក​ ​ឯម​ ​រៀម​ ​ក៏ដូចជា​សិល្បករ​ ​សិល្បការ​នី​ ​រួម​ទាំង​តារា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​(​Key​ ​Influencers​ ​–​ ​KOL​)​ ​ជាច្រើន​ទៀត​។​

​ស្ប៉ា​ថ្មី​របស់​បូ​ឌា​ ​(​Bodia​ ​SPA​)​ ​មាន​ទីតាំងនៅ​សង្កាត់​ ​បឹង​ ​កេងកង1​ ​ដែល​ជា​តំបន់​រស់រវើក​ ​និង​ទាន់សម័យ​។​ ​ទីនោះ​ស្ថិតនៅ​ចំ​តំបន់​ស្នូល​នៃ​ទីក្រុង​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី​សម្រាប់​បន្ធូរ​អារម្មណ៍​បែប​ស្ងប់ស្ងាត់​និង​កាត់បន្ថយ​តានតឹង​ពី​ការងារ​ប្រចាំថ្ងៃ​បាន​។​

​ជាមួយនឹង​សំណង់​ស្ថាបត្យកម្ម​បែប​ធម្មជាតិ​ ​ទីនេះ​ផ្តល់​នូវ​ជម្រើស​នៃ​ការ​ម៉ាស្សា​ដ៏​ល្បី​ប្រចាំ​បូ​ឌា​។​ ​ក្នុង​នោះ​មាន​ដូចជា​ការ​ព្យាបាល​និង​ម៉ាស្សា​មុខ​ ​និង​ដងខ្លួន​ ​ដែល​ទទួល​បានការ​ពេញនិយម​បំផុត​។​ ​បន្ថែម​ទៅលើ​នេះ​ទៅ​ទៀ​ត​ស្ប៉ា​ក៏​ទើបនឹង​មាន​ជា​កញ្ចប់​ព្យាបាល​ ​និង​ម៉ាស្សា​ដែល​បង្កើត​ឡើង​ថ្មី​ចំនួន​ពីរ​ដែល​សុទ្ធសឹងតែ​ចេញពី​គ្រឿងផ្សំ​ធម្មជាតិ​ទាំងស្រុង​។​

​នៅក្នុង​កម្មវិធី​ជប់លៀង​បើ​ក​សម្ភោ​ធ​ដែល​ផ្ដោត​ទៅលើ​សិល្បៈ​នៃ​ការចែក​រំលែក​ចំណេះ​ដឹង​ថ្មី​ៗ​ ​ក៏ដូចជា​ការ​លំ​ហែល​អារម្មណ៍​នៅពេល​រាត្រី​។​ ​ដើម្បីឲ្យ​អ្នកចូលរួម​អាច​ស្វែងយល់​កាន់តែ​ច្បាស់​ ​អ្នកធ្វើ​ចលនា​សរសៃ​របស់​បូ​ឌាក៏​នឹង​អញ្ជើញ​ភ្ញៀវ​ដើរ​ទស្សនា​គ្រឿង​បរិ​ក្ខា​ថ្មី​ៗ​ ​ព្រមទាំង​ស្វាគមន៍​យ៉ាង​ពិសេស​តាមបែបបទ​របស់​បូ​ឌា​ស្ប៉ា​ ​(​Bodia​ ​SPA​)​។​ ​អ្នកចូលរួម​ថែមទាំង​អាច​ទទួលអារម្មណ៍​ស្រស់ស្រាយ​ជាមួយនឹង​ការ​ពិសារ​ស្រា​ក្រឡុក​ ​រួម​ជាមួយ​តែ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​បូ​ឌា​ស្ប៉ា​(​Bodia​ ​SPA​)​ ​បាន​រៀបចំ​។​

​អំពី​បូ​ឌា​ស្ប៉ា​ ​(​Bodia​ ​SPA​)​៖​ ​ដោយ​ទទួល​បានការ​បំផុស​ផ្នត់គំនិត​ពី​ទំនៀម​ទំ​លាប់​ប្រពៃណី​បុរាណ​ដែល​រក​ឃើញ​នៅក្នុង​វប្បធម៌​ខ្មែរ​ ​បូ​ឌា​ស្ប៉ា​ ​គឺជា​ខ្សែ​សង្វាក់​ដំបូង​គេ​នៃ​ស្ប៉ា​នៅ​កម្ពុជា​ជាមួយនឹង​សាខា​ចំនួន​ប្រាំមួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្តសៀមរាប​។​ ​បូ​ឌា​ស្ប៉ា​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​2006​ ​ដោយ​សហគ្រិន​បារាំង​ ​និង​កម្ពុជា​ ​និង​ត្រូវ​បាន​រចនា​ឡើង​ដោយ​ស្ថាបត្យកម្ម​ដែល​ល្អឥតខ្ចោះ​ ​គួបផ្សំ​និង​អាស៊ី​បែប​ទំនើប​ ​ហើយ​មាន​មោទនភាព​ដោយ​ប្រើប្រាស់​តែ​គ្រឿង​ផ្សំ​ស្រស់​ៗ​ ​បន្ថែម​លើ​ម៉ាក​សញ្ញា​ធម្មជាតិ​ ​និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​ផលិតផល​ថែរក្សា​សម្ផស្ស​ដែល​ផលិត​ដោយដៃ​នៅ​ប្រទេស​កម្ពុជា​។​


Advertisement