អ្នកមាន​ដឹង​ទេ​ថា​ថ្ងៃអាទិត្យ​ ​ទី12​ ​ខែឧសភា​ ​គឺជា​ថ្ងៃ​អ្វី​?​

​ភ្នំពេញ​៖​ ​មនុស្ស​ស្រី​ម្នាក់​ដែល​បាន​បាត់បង់​ភាព​ស្រស់​ស្អាត​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​បាត់បង់​ពេលវេលា​សំរាប់​ខ្លួនឯង​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​បាន​ផ្តល់​អ្វី​ៗ​ ​គ្រប់យ៉ាង​អោយ​អ្នក​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​បាន​បង្រៀន​អ្នក​មុនដំបូង​គេ​បង្អស់​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​តែងតែ​អោប​ ​និង​ ​ផ្តល់​ស្នាម​ថើប​អោយ​អ្នក​ស្ទើរតែ​គ្រប់ពេល​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​ស្នេហា​ស្មោះត្រង់​អោយ​អ្នក​អស់​មួយ​ជិ​វិត​ ​ជាពិសេស​មនុស្ស​ស្រី​ម្នាក់​ដែល​ជា​ជញ្ជាំង​ការពារ​ភាព​អា​ម៉ាស​របស់​…​…​…​…​…​…​…​…​មនុស្ស​ស្រី​ម្នាក់​នោះ​មានឈ្មោះ​ថា​ ​“​ម៉ែ​”​។​ ​

​អ្នក​ប្រហែលជា​មិន​ចាំ​ទេ​ថា​ថ្ងៃអាទិត្យ​ ​ទី12​ ​ខែឧសភា​ ​ខាងមុខនេះ​វា​ជា​ថ្ងៃ​អ្វី​?​ ​តែ​អន្ថ​បទ​មួយ​នេះ​យើង​នឹង​នាំ​អ្នក​ទាំងអស់គ្នា​អោយ​បានដឹង​ថា​វា​ជា​ថ្ងៃ​អ្វី​ ​ហើយ​អ្វី​ដែល​កាន់​តែ​អស្ចរ្យ​ជាង​នេះ​ទៀត​ ​យើង​នឹង​នាំ​អ្នក​ទាំងអស់គ្នា​ទៅ​ស្គាល់​ពី​កន្លែង​ដែល​អ្នក​ទាំង​គ្នា​ ​គួរតែ​នាំ​មនុស្សជា​ទី​ស្រលាញ់​របស់​អ្នក​នៅ​ទីនោះ​?​

​ថ្ងៃអាទិត្យ​ ​ទី12​ ​ខែឧសភា​ ​គឺជា​ថ្ងៃបុណ្យ​ ​“​ទិវា​ ​អ្នកម្តាយ​”​ ​ឬ​ជា​ភាសាបរទេស​ហៅថា​ ​“​Mother’s​ ​Day​”​ ​ដែល​ជា​បុណ្យ​ដ៏​ធំ​មួយ​ទូទាំង​សកលលោក​ ​ហើយ​ថ្ងៃបុណ្យ​ ​“​ទិវា​ ​អ្នកម្តាយ​”​ ​គឺជា​ថ្ងៃ​ដែលគេ​ប្រារព្ធ​ឡើង​ដើម្បីរំលឹក​ពី​គុណ​ដ៏​ធំធេង​របស់​អ្នកម្ដាយ​ដែល​បាន​ផ្តល់​កំនើ​ត​ដល់​ពួកគេ​ ​អ្វី​ដែល​ពិសេស​គឺ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រលាញ់​ចំពោះ​អ្នកម្ដាយ​គ្រប់រូប​។​ ​ទិវា​នេះ​បាន​ប្រារព្ធ​ឡើង​មុនគេ​នៅ​ ​សហរដ្ឋអាមេរិក​ ​ចំណែក​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​ ​យុវជន​ ​និស្សិត​ ​កម្មករ​ ​កម្មការិនី​ ​ក៏បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ ​“​ទិវា​ ​អ្នកម្តាយ​”​ ​នេះ​ផង​ដែរ​។​ ​ដោយ​អ្នកខ្លះ​នឹង​មាន​គម្រោង​ទិញ​កា​ដូរ​ ​បាច់​ផ្កា​ ​នំ​ខែក​ ​ឬក៏​របស់​មាន​តំម្លៃ​ផ្សែង​ៗ​ ​ជូនចំពោះ​អ្នកម្តាយ​របស់​ពួក​គេ​នៅក្នុង​ថ្ងៃ​នោះ​ផង​ដែរ​។​ ​ចំណែក​ឯ​កូន​ៗ​ ​ដែល​នៅ​ឆ្ងាយ​ពី​អ្នកម្តាយ​របស់​ពួកគេ​ ​អ្នកខ្លះ​ក៏​នឹង​មាន​គម្រោង​ទូរសព្ទ​ទៅ​ជូនពរ​អ្នកម្តាយ​របស់​ខ្លួន​ពី​ចម្ងាយ​អោយ​មាន​សុខភាព​ល្អ​ ​និង​រឹងមាំ​។​ ​ជា​បទពិសោធន៍​ពីលើ​ក​មុន​ៗ​ ​ក៏​សង្គេ​ត​ឃើញថា​មាន​អ្នកខ្លះ​ទៀត​បាន​បង្ហាញ​អារម្មណ៍​ស្រឡាញ់​ ​និង​ជូនពរ​អ្នកម្តាយ​របស់​ពួកគេ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ទៀតផង​។​

​ក្នុង​នោះ​ផង​ដែល​នៅ​ឯ​ផ្សារ​ទំនើប​ ​Aeon​ ​Mall​ ​I​ ​នឹង​មាន​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​ដែល​មានឈ្មោះ​ថា​ ​“ផ្ទះកក់ក្ដៅ អ្នកម្ដាយឆ្លាតវៃ”​ ​ចាប់ពី​ថ្ងៃសៅរ៍​ ​ទី11​ ​ខែឧសភា​ ​រហូតដល់​ ​ថ្ងៃពុធ​ ​ទី15​ ​ខែឧសភា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​ ​និង​ប្លែក​ជាង​នេះ​ទៅទៀត​អ្នក​ទាំងអស់គ្នា​អាច​ចូល​រួម​បញ្ជេញ​អារម្មណ៍​ពិត​របស់​អ្នក​ ​ទៅកាន់​អ្នកម្តាយ​ជាទី​ស្រលាញ់​ ​ដោយ​ក្នុង​កម្មវិធី​ក៏​នឹង​មាន​រៀបចំ​ជា​ការប្រកួត​ប្រជែង​យក​រង្វាន់​ធំៗ​ ​ជាច្រើន​ទៀត​ ​ក្រោម​ប្រធានបទ​ ​“​តើ​អ្នកម្តាយ​មានន័យ​យ៉ាងដូច​ម្តេច​សំរាប់​អ្នក​?​”​ ​។​

Advertisement