ទឹកប្រាក់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អុី​ឈី​តាន់​ ​បាន​រក​ឃើញ​អ្នកមាន​សំណាង​ម្នាក់ទៀត​ហើយ​ ​នៅ​ខេត្តកណ្តាល​

ទឹកប្រាក់​ ​១០០​ ​លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បន្ត​ធ្លាក់​ដល់ដៃ​អតិថិជន​ដែល​មានសំណាង​ម្នាក់ទៀត​ហើយ​ ​មានឈ្មោះ​ ​សាន់​ ​លី​ម​ស្រ៊ី​ ​ភេទ​ស្រី​ ​អាយុ២៤ឆ្នាំ​ ​រស់នៅ​ភូមិ​ទ្រា​ ​ឃុំ​រកាជន្លឹង​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្តកណ្តាល​។​

​នៅចំពោះមុខ​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​កញ្ញា​ ​សាន់​ ​លី​ម​ស្រ៊ី​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​ជា​ទម្លាប់​រាល់ថ្ងៃ​ ​កញ្ញា​តែង​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ ​ក្រូចឆ្មារ​ទឹកឃ្មុំ​ ​ទទួលទាន​ជាប្រចាំ​ ​ដោយសារតែ​មាន​រសជាតិ​ឆ្ងាញ់​ ​និង​មាន​រង្វាន់​ច្រើន​។​ ​ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅពេល​ដែល​ចេញ​ដើររក​ទិញ​គោ​ជាមួយ​ឪពុក​ពី​អ្នកស្រុក​ដែល​រស់នៅ​ភូមិ​ជិត​គ្នា​នោះ​ ​កញ្ញា​បាន​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ ​ចំនួន​មួយ​ដប​ ​ដើម្បី​ទទួលទាន​ ​លុះ​ពេល​មួល​គម្រប​ដប​ ​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​ ​។

​ ​ភ្លាម​នោះ​កញ្ញា​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏​បាន​ស្រែក​ប្រាប់​ឪពុក​ ​និង​អ្នកលក់​ ​ឱ្យ​ជួយ​ពិនិត្យមើល​ ​រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​កញ្ញា​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​១០០លាន​រៀល​នេះ​កញ្ញា​នឹង​ប្រគល់​ជូន​ឪពុកម្ដាយ​មួយចំនួន​ដើម្បី​សងបំណុល​គេ​ ​និង​ជួសជុលផ្ទះ​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​បង្កើត​មុខរបរ​សំអាងការ​សម្រាប់​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អ​នា​គត់​ ​៕​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ ​រហូតដល់៧០រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

Advertisement