ធៀប​ការ​កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​រចនា​ដោយ​ស្នាដៃ​កូនខ្មែរ​!​ ​(​Video​ ​inside​)​

​ភ្នំពេញ​៖​ ​ខណៈ​ពេល​មានការ​ចែករំលែក​ព្រោង​ពា្រត​ជុំវិញ​ព័ត៌មាន​មង្គលការ​ ​របស់​កំពូល​តារាចម្រៀង​ដ៏​ល្បី​ប្រចំា​ផលិតកម្ម​ ​រស្មី​ហង្ស​មាស​ ​គឺ​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ស្វាមី​ ​កាលពី​ម្សិលមិញ​ ​ក៏​មាន​ព័ត៌មាន​លេចឮ​ថា​ ​ធៀប​ការ​របស់​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ត្រូវ​បាន​រចនា​ដោយ​ស្នាដៃ​កូនខ្មែរ​ ​ដែល​កំពុងតែ​ធ្វើឲ្យ​មានការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នក​តាមដាន​។​

​លោកស្រី​ ​ប្រាក់​ ​សុជាតា​ ​នាយិកា​ក្រុមហ៊ុន​ ​អឹម​ភី​ ​(​MP​)​ ​ដែល​ជា​អ្នក​ផលិត​ធៀប​អាពាហ៍​ពិពាហ៍​ ​របស់​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ឲ្យដឹង​ថា​ ​“​ធៀប​ការ​របស់​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ត្រូវ​បាន​ផលិត​ ​និង​រចនា​ដោ​យស្នារ​ដៃ​កូនខ្មែរ​ ​ដែល​មាន​ពណ៌ទឹកមាស​ផុស​ភ្លឺ​ស្អាត​តាម​បច្ចេកទេស​ ​3D​ ​ហើយ​ការរចនា​មួយ​នេះ​ ​កំពុង​ពេញ​និ​យម​ខ្លំា​ង​ក្នុង​ឆ្នំា២០១៩​ ​នេះ​តែម្តង​។​”​ ​ ​នាយិកា​ក្រុមហ៊ុន​រូប​នេះ​ ​បាន​បន្ថែម​ទៀត​ថា​ ​“​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​ ​គឺ​ការរចនា​ផ្ទៃ​ផ្នែក​ខាងមុខ​នៃ​ធៀប​ ​ដោយសារតែ​ការ​ផ្តិត​នូវ​រូបភាព​ដ៏​ស្រស់​ស្អាត​ ​របស់​អនាគត​គូ​ស្វាមីភរិយា​ក្នុង​ឈុត​បុរាណ​ខ្មែរ​នៅ​លើទឹក​ដី​អង្គរ​ ​ដែល​មាន​ពណ៌​បែប​ធម្មជាតិ​ ​ភ្លឺច្បាស់​ ​និង​មើលទៅ​ស្រស់​ស្អាត​ត្រជាក់​ភ្នែក​ ​ហាក់ដូចជា​រូបភាព​ផុស​ឡើង​ ​ហើយ​មាន​ភាព​រស់រវើក​ទៀតផង​។​”​

​ជាក់ស្តែង​ ​តាមរយៈ​ភាព​ទាក់ទាញ​នៃ​ការរចនា​ធៀប​អាពាហ៍​ពិពាហ៍​របស់​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ធ្វើឲ្យ​ការ​កើនឡើង​នូវ​ការ​កុម្ម៉ង់​ផលិត​ធៀប​អាពាហ៍​ពិពាហ៍​ ​ក៏ដូចជា​ធៀប​កម្ម​វិ​ធី​ផ្សេង​ៗ​ទៀត​ ​ជាបន្តបន្ទាប់​ពីសំណាក់​អតិថិជន​ទូទាំង​ប្រទេស​ ​ជា​មោទនភាព​មួយ​របស់​ក្រុមហ៊ុន​ផលិត​ធៀប​ខ្មែរ​ ​ម៉ាក​ ​អឹម​ភី​ ​(​MP​)​ ​ដែល​មាន​រូប​សញ្ញា​ម្កុ​ជ​ពេជ្រ​ជា​សម្គាល់​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ផលិត​ធៀប​ ​អឹម​ភី​ ​(​MP​)​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​និង​គ្រប់គ្រង​ដោយ​សហគ្រិន​កូនខ្មែរ​ ​ហើយ​បច្ចុប្បន្ន​ ​កំពុងតែ​ផលិត​ធៀប​ ​ម៉ាក​ ​អឹម​ភី​ ​(​MP​)​ ​ដែល​លក់ដាច់​ជាងគេ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​ឈរ​លើ​គោលការណ៍​សំ​ខាន់​ៗ​ចំនួន៤គឺ​ ​គុណភាព​ល្អ​ ​ភាព​ទាក់ទាញ​នៃ​ការរចនា​ ​តម្លៃ​ប្រកួតប្រជែង​ ​និង​សេវាកម្ម​ល្អ​ ​។​ ​ដូច្នេះ​លោកអ្នក​មាន​គម្រោង​ ​រៀបចំ​កម្មវិធី​ ​ដូចជា​ ​អាពាហ៍​ពិពាហ៍​ ​ឡើង​គេហដ្ឋាន​ថ្មី​ ​បង្កក់​សេរី​ ​និង​កម្ម​វិ​ធី​ផ្សេង​ៗ​ទៀត​ ​សូម​ទំនាក់ទំនង​ ​គ្រប់​សាខា​ ​អឹម​ភី​ ​(​MP​)​ ​ទូទាំង​ប្រទេស​ ​ឬ​តាមរយៈ​លេខទូរស័ព្ទ​ ​011​ ​544​ ​446​ ​/​ ​010​ ​505​ ​506​ ​។​ ​

​តោះ​ទស្សនា​វីដេអូ​នេះ​ទំាង​អស់​គ្នា​…​!​

Advertisement