អស់​តែ​ ​១៥០០រៀល​ ​ប៉ុណ្ណោះ​.​.​.​ផ្ញើ​បាន​គ្រប់​ទីកន្លែង​.​.​.​!​

ភ្នំពេញ​៖​ ​ថ្មី​ៗ​នេះ​ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​បាន​រៀបចំ​ការ​ផ្តល់​ជូន​កាន់តែ​ពិសេស​សម្រាប់​អតិថិជន​ផ្ទេរ​ប្រាក់​អស់​ថ្លៃ​សេវា​ត្រឹមតែ​ ​១៥០០រៀល​ ​ប៉ុណ្ណោះ​ ​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ដែល​មាន​សុវត្ថិភាព​ ​និង​សេវា​លឿន​រហ័ស​ទាន់ចិត្ត​ ​នៅ​គ្រប់​ភ្នាក់ងារ​ ​អេ​ ​អឹម​ ​ខេ​។​ ​ការ​ផ្តល់​ជូន​ពិសេស​នេះ​ ​គឺ​ដើម្បី​លើកទឹកចិត្ត​អតិថិ​ជន​ទំាង​អស់​ ​ជាពិសេស​គឺ​ ​អតិថិជន​ដែល​នៅ​តំបន់​ឆ្ងាយ​ៗ​មាន​ភាព​ងាយស្រួល​ក្នុង​ការប្រើ​ប្រាស់​សេវា​ផ្ទេរ​ប្រាក់​នៅ​តាម​ភ្នាក់ងារ​ ​អេ​ ​អឹម​ ​ខេ​។​ ​

​បច្ចុប្បន្ន​នេះ​ ​ភ្នាក់ងារ​ ​អេ​ ​អឹម​ ​ខេ​ ​ប្រមាណ​ជិត​ ​៥០០០​ ​កន្លែងនៅ​ទូ​ទំាង​ប្រទេស​ ​កំពុងតែ​បន្ត​ផ្តល់​សេវា​ល្អ​ ​និង​មានទំនុក​ចិត្ត​ដល់​អតិថិ​ជន​ទំាង​អស់​ ​ក្រោម​ការ​ជ​ម្រុ​ញ​ ​និង​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ពី​ ​អេ​ ​អឹម​ ​ខេ​ ​ផង​ដែរ​។​ ​ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​អតិថិជន​ ​ថ្មី​ៗ​នេះ​ ​អេ​ ​អឹម​ ​ខេ​ ​បាន​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្នែក​ខាងក្នុង​ ​ដើម្បី​ជួយ​ជ​ម្រុ​ញប្រ​សិទ្ធ​ភាព​ការងារ​របស់​ភ្នាក់ងារ​ ​ក៏ដូចជា​ផ្តល់​ឲ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការបាន​ច្រើន​ ​និង​ងាយស្រួល​ជាង​មុន​។​

​លោក​ ​ជា​ ​រតនា​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​បណ្តាញ​ ​និង​ប្រតិបត្តិ​ការ​ ​“​អេ​ ​អឹម​ ​ខេ​ ​បាន​នឹង​កំពុង​ពង្រឹងគុណភាព​ភ្នាក់ងារ​របស់​ខ្លួន​ដោយ​វិនិយោគ​ទៅលើ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​ធ្វើ​យ៉ាងណា​ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​របស់​យើង​។​ ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​ ​អេ​ ​អឹម​ ​ខេ​ ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅ​លើ​ការ​ពង្រីក​បណ្ណា​ញប្រ​តិប​ត្តិ​ការ​ ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ភ្នាក់ងារ​ ​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​សេវា​របស់​យើង​នៅ​ជិត​ផ្ទះ​អតិថិជន​ ​ទោះបី​គាត់​រស់នៅ​តំបន់ជនបទ​ក្តី​”​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អេ​ ​អឹម​ ​ខេ​ ​គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិ​ការ​ ​និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​ ​និង​ចាប់ផ្តើម​ពង្រីក​សេវា​ផ្ទេរ​ប្រាក់​ ​តាំងពី​ឆ្នាំ​ ​២០១១​ ​មក​ម្លេះ​ ​ហើយ​បច្ចុប្បន្ន​នេះ​ ​បើ​គិត​ត្រឹម​ត្រីមាស​ទី១​ ​ឆ្នាំ​ ​២០១៩​ ​អេ​ ​អឹម​ ​ខេ​ ​មាន​អតិថិជន​សរុប​ចំនួន​ជាង​ ​៧០​ ​ម៉ឺន​នាក់​ ​ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជិត​ ​២៦០​ ​លាន​ ​ដុល្លារ​ ​អាមេរិក​ ​និង​ប្រាក់បញ្ញើ​ជាង​ ​១៦៥​ ​លាន​ ​ដុល្លារ​អាមេរិក​ ​មាន​ការិយាល័យ​ប្រតិបត្តិ​ការ​ចំនួន​ ​១៤៩​ ​កន្លែង​ ​និង​មាន​ភ្នាក់ងារ​ជិត​ ​៥០០០​ ​កន្លែងនៅ​ទូទាំង​ប្រទេស​។​ ​អេ​ ​អឹម​ ​ខេ​ ​មាន​ផលិតផល​ ​និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់​ជូន​អតិថិជន​ដូចជា​៖​ ​សេវា​ប្រាក់កម្ចី​ ​ប្រាក់សន្សំ​ ​សេវា​ផ្ទេរ​ប្រាក់​ក្នុង​ ​និង​ក្រៅប្រទេស​ ​សេវា​ទូទាត់​វិក្កយបត្រ​ ​សេវា​បង់​រំលស់​ ​ធានារ៉ាប់រង​ខ្នាត​តូច​ ​ធនាគារ​ចល័ត​ ​សេវា​បើកប្រាក់​បៀវត្សរ៍​ ​ម៉ាស៊ីន​ដក​ ​និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​ ​(​ATMs​/​CDMs​)​។​

Advertisement