ជំនួប​ទទួលទាន​អាហារ​ពេលថ្ងៃត្រង់​ជុំគ្នា​ជាមួយ​អ្នកសារព័ត៌មាន​ ​និង​អ្នកតំណាង​របស់​ ​Accor​ ​Hotel​ ​&​ ​Resort​

អ្នកតំណាង​ខាង​ ​Accor​ ​Hotel​ ​&​ ​Resort​ ​ដែល​មាន​សណ្ឋាគារ​ ​និង​រី​សត​ប្រណី​តៗ​នៅ​ទូទាំង​ពិភពលោក​បាន​រៀបចំ​កម្មវិធី​ ​ជួបជុំ​ជាមួយនឹង​អ្នកសារព័ត៌មាន​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដើម្បី​ពិភាក្សា​គ្នា​ពី​ភាព​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ដើម្បី​ធ្វើការ​ណែនាំ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ពី​គ​ម្រោ​ង​ថ្មី​ៗ​ ​ដែល​ ​Accor​ ​Hotel​ ​&​ ​Resort​ ​នឹង​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។​

​នៅពេល​បច្ចុប្បន្ន​នេះ​ ​Accor​ ​Hotel​ ​&​ ​Resort​ ​មាន​សណ្ឋាគារ​ប្រណីត​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន5រួចមក​ហើយ​ ​ដែល​មាន​ដូចជា​ ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​,​ ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​សៀមរាប​ ​និង​សណ្ឋាគារ​ ​រ៉ា​ហ្វ​ល​ ​(​Raffles​)​ ​ជាដើម​។​

​នា​ប៉ុន្មាន​ឆ្នាំខាងមុខ​ ​នឹង​មាន​សណ្ឋាគារ​ ​បែប​ ​Mid​-​Skill​ ​ដ៏​ស្រស់​ស្អាត​ចំនួន​មួយទៀត​ ​ពី​ ​Accor​ ​Hotel​ ​&​ ​Resort​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ម្តុំ​បឹងកេងកង​ ​ដែល​ជាទី​ប្រជុំជន​ដ៏​សំខាន់​នៅ​ចំ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ​ ​ដើម្បី​បម្រើ​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ឲ​គ្រប់​លំដាប់ថ្នាក់​ជាមួយនឹង​សេវាកម្ម​ដ៏​ល្អ​ឥ​ខ្ចោះ​។​ ​លើស​ពីនេះ​ទៅទៀត​ ​Accor​ ​Hotel​ ​&​ ​Resort​ ​ក៏​នៅ​មាន​គម្រោង​ចំនួន2ទៀត​ ​ស្ថិតនៅ​ក្នុងទឹក​ដី​នៃ​ក្រុង​ព្រះសីហនុ​ផង​ដែរ​។​ ​ជំនួប​ជាមួយនឹង​អ្នកសារព័ត៌មាន​ប្រចាំ​ប្រទេស​កម្ពុជា​លើក​នេះ​ ​គឺ​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ច្បាស់​ ​ដោយ​កិច្ចពិភាក្សា​នេះ​ ​បាន​ធ្វើឡើង​ជាមួយនឹង​ពិភាក្សា​គ្នា​អំពី​ភាព​រីកចម្រើន​ ​និង​ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​ជីវិត​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង​។​

​នៅក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ ​ក៏បាន​សបញ្ជាក់​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​កាន់តែ​ស្គាល់​ពី​ ​Accor​ ​Hotel​ ​&​ ​Resort​ ​កាន់តែ​ច្បាស់​ ​និង​បានដឹង​ពី​គម្រោង​នៃ​ការ​ជួយ​ផ្លាស់​ប្តូរ​មុខមាត់​ឱ្យ​ប្រទេស​កម្ពុជា​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ ​ជាមួយនឹង​គម្រោង​នៃ​ការ​បើក​ដំណើរការ​សណ្ឋាគារ​ដ៏​ល្អ​ប្រណីត​ ​និង​មាន​ស្តង់ដារ​លំដាប់​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើង​ ​កាន់តែ​សម្បូរ​បែប​ឡើង​ ​ដែល​នេះ​គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ​។​

​​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Accor​ ​Hotel​ ​&​ ​Resort​ ​គឺជា​ក្រុមហ៊ុន​ ​ដែល​ពេញដោយ​ជំនាញ​នៅក្នុង​ការ​គ្រប់គ្រង់​ ​និង​ដំណើរការ​សណ្ឋាគារ​ប្រណី​តៗ​នៅ​ទូទាំង​ពិភពលោក​ ​ដែល​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ ​និង​មានការ​គាំទ្រ​ពីសំណាក់​អ្នកជំនួញ​ ​និង​ភ្ញៀវ​ទេសចរ​ពី​គ្រប់តំបន់​នៅ​ទូទាំង​សកលលោក​ជា​យូរណាស់​មក​ហើយ​៕​


Advertisement