កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​របស់​ស្រា​បៀរ​ ​HEINEKEN​ ​ក្នុង​ក្រុងភ្នំពេញ​ ​និង​សៀមរាប​ ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​

​រាជធានី​ភ្នំពេញ​៖​ ​កាលពី​រាត្រី​ថ្ងៃទី​ ​១​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​ស្រា​បៀរ​ ​Heineken​ ​ដែល​ជា​ស្រាបៀ​រលំ​ដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​ ​បាន​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​នៅ​តាម​បណ្តា​ទីតាំង​ល្បីឈ្មោះ​ចំនួន​បី​កន្លែងនៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​ ​និង​សៀមរាម​ ​ដោយ​បាន​ទាក់ទាញ​ទស្សនិកជន​ចូលរួម​យ៉ាងច្រើន​កុះករ​តាម​ទីតាំង​នី​មួយ​ៗ​។​

​កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយមាន​មនុស្ស​ចូលរួម​ច្រើន​ពេញ​កន្លែង​ទាំងពីរ​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ​គឺ​ ​All​ ​Sports​ ​Bar​ ​និង​ ​Cheers​ ​Phnom​ ​Penh​ ​និង​ទីតាំង​ល្បីឈ្មោះ​មួយ​កន្លែង​ទៀត​នៅ​ទីក្រុង​សៀមរាម​គឺ​ ​Pub​ ​Street​ ​ដែល​មានការ​ចូលរួម​សម្តែង​ពី​ក្រុម​តន្រ្តី​ ​តារាចម្រៀង​ ​ឌី​ជេ​ ​និង​តា​រា​ល្បី​ៗ​ដូចជា​ ​The​ ​Melody​,​ ​Mustache​ ​Band​,​ ​DJ​ ​Miley​,​ ​DJ​ ​Vini​ ​និង​ ​DJ​ ​Mike​ ​ជាពិសេស​មាន​សកម្ម​ភា​ពស​ប្បា​យៗ​ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ពី​ស្រា​បៀរ​ ​Heineken​ ​ព្រមទាំង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ពី​ស្រា​បៀរ​ ​Heineken​ ​ពេញ​មួយ​រាត្រី​។​

​ស្រា​បៀរ​ ​Heineken​ ​បាន​ផ្តល់​បទពិសោធន៍​អស្ចារ្យ​ដល់​អ្នកគាំទ្រ​បាល់ទាត់​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​នេះ​ជា​ការ​ជួបជុំ​លក្ខណៈ​ក្រៅផ្លូវការ​ដើម្បី​បន្ធូរ​អារម្មណ៍​ដែល​បាន​រៀបចំឡើង​ដោយ​ផ្តោត​ជាចម្បង​លើ​ការ​ទស្សនា​បាល់ទាត់​ជាមួយ​ស្រា​បៀរ​ ​Heineken​ ​ក្នុង​ការ​ផ្តល់​បរិយាកាស​រាត្រី​មួយ​ដែល​នាំមក​នូវ​សេចក្តី​សុខ​ ​និង​ផាសុកភាព​បែប​លំដាប់ថ្នាក់​ខ្ពស់​ដល់​មិត្ត​អ្នកគាំទ្រ​។​ ​នេះ​បាន​កំដរ​អារម្មណ៍​មិត្ត​អ្នកគាំទ្រ​រហូតដល់​ពាក់កណ្តាល​អា​ធ្រា​ត​ខណៈ​ពេល​អ្នកគាំទ្រ​ស្រា​បៀរ​ ​Heineken​ ​បាន​ស្រែក​ហ៊ោ​ពេញ​ឆាក​យ៉ាង​រីករាយ​រំភើប​បំផុត​ ​ជាមួយ​ការ​លើក​កែង​ស្រា​ស្រា​បៀរ​ ​Heineken​ ​អបអរ​សារ​ក្រុម​ ​Liverpool​ ​បាន​ឈ្នះ​ពាន​ជើងឯក​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​ឆ្នាំ​ ​២០១៩​។​

​ឆ្នាំក្រោយ​ ​ស្រា​បៀរ​ ​Heineken​ ​នឹង​នាំមក​នូវ​បទពិសោធន៍​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​កាន់តែ​អស្ចារ្យ​ ​និង​ពិសេស​ ​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​យូ​ហ្វា​ឆាម​ពាន​លី​គ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សព្វថ្ងៃ​នេះ​ ​ស្រា​បៀរ​ ​Heineken​ ​មាន​លក់​នៅក្នុង​បណ្តា​ប្រទេស​ជាង​ ​192​ ​នៅ​ជុំវិញ​ពិភពលោក​។​ ​ស្រា​បៀរ​ ​Heineken​ ​គឺជា​ស្រា​បៀរ​ស្រាល​ស្រទន់​ ​មានគុណ​ភាព​ខ្ពស់​ ​ ​និង​មាន​រសជាតិ​ឆ្ងាញ់​ ​ហើយក៏​ជា​ស្រា​បៀរ​ល្បី​រន្ទឺ​នៅ​ទូទាំង​ពិភពលោក​ដោយសារតែ​គំនិត​ផ្តួចផ្តើម​ច្នៃប្រឌិត​ថ្មី​របស់​ខ្លួន​។​

​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ​សូម​ចូល​ទៅកាន់​គេហទំព័រ​ផ្លូវការ​៖​https​:​/​/​www.facebook.com​/​heineken​

​សូម​ពិសា​ស្រា​បៀរ​ ​Heineken​ ​ដោយ​ទទួលខុសត្រូវ​
​ ​
​#​Heineken​ ​#​Cambodia​ ​#​UCL​ ​#​2019​


Advertisement