ប្រសិនបើ​ស្មា​ត​ហ្វូ​ន Huawei ប្រើ Facebook ឫ Google លែង​បាន ក្រុមហ៊ុន Yako នឹង​សង់​ពេញ​ថ្លៃ!

ភ្នំពេញ ថ្ងៃទី 8 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​កាលពី​ម្សិលមិញ នៅ Hard Rock Café ដើម្បី​ឆ្លើយតប​ទៅ​និង​ព័ត៌មានផ្សេងៗពី​ផលិតផល Huawei។

លោក Jonny នាយក​ផ្នែក​ហរិញ្ញវត្ថុ​របស់​ក្រុមហ៊ុន Yako Technology បានធ្វើ​សេចក្តីថ្លែងការណ៍​ថា “ ប្រសិនបើ       ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត Huawei ណាមួយ ដែល​បាន​ចែកចាយ​ដោយ​ក្រុមហ៊ុន​យ៉ា​កូ ទាំង​ម៉ូ​ដែល​ចាស់​និង​ម៉ូ​ដែល​កំពុងមាន​លក់​នៅលើ​ទីផ្សារ មាន​បញ្ហា​ក្នុងការ​ប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុន​យ៉ា​កូ នឹងធ្វើ​ការទទួលខុសត្រូវ ចំពោះ​អតិថិជន។ ប្រសិនបើ បន្ទាប់ពី​ការត្រួតពិនិត្យ ឫ​ការជួសជុល​ដោយ ក្រុមហ៊ុន​យ៉ា​កូ រួចហើយ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​នោះ នៅតែមាន​បញ្ហា ក្រុមហ៊ុន​យ៉ា​កូ នឹង​ធានា​ទិញ​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​នោះ ក្នុងតម្លៃ​ដែល​ក្រុមហ៊ុន​បាន​លក់​ជូន​អតិថិជន ដោយ​អតិថិជន​គ្រាន់តែ​បង្ហាញ​នូវ​វិក័យប័ត្រ​របស់ខ្លួន”

សេចក្តីថ្លែងការណ៍​នេះ ហាក់បីដូចជា​ធ្វើ​ឲ្យ​អតិថិជន​នៅ​ប្រទេស​កម្ពុជា កាន់​តែមាន​ទំនុកចិត្ត និង​មិនមាន​ការព្រួយបារម្ភ​ទៀតឡើយ លើ​ស្មា​ត​ហ្វូ​ន​ឫ​ថេ​ក​ប្លេ​ត Huawei។ ក្រុមហ៊ុន Yako Technology បាន​ដំណើរការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជាជាង 12 ឆ្នាំ​មកហើយ។ ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់​លើ​អតិថិជន ដើម្បី​ឲ្យ​ប្រាកដថា​ពួកគេ​ទទួលបាន​បទពិសោធន៍​ល្អ​បំផុត​ក្នុងការ​ប្រើប្រាស់​ផលិតផល Huawei ដោយមាន​ការពេញចិត្ត និង​តែងតែ​ផ្តល់​សេវាកម្ម​នានា​បន្ទាប់ពី​ការលក់​ជូន​អតិថិជន។

ប្រសិនបើ​អ្នក​ឫ​មិត្តភក្តិ​របស់​អ្នក​ដែល​កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត Huawei មាន​បញ្ហា​ទាំងនេះ អ្នក​អាច យក​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​នោះ ទៅ​ហាង​ទូរ​សព្ទ​ដែល​អ្នក​បាន​ទិញ។ ក្រុមការងារ​របស់​ក្រុមហ៊ុន Yako នឹង​ត្រួត        ពិនិត្យ និង​ផ្តល់​ដំណោះស្រាយ​ដូច​អ្វីដែល​បាន​សន្យា។ ដូច្នេះ សូម​អតិថិជន​ទាំងអស់ កុំ​បារម្ភ​ឲ្យ​សោះ​ថា ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​តរបស់​អ្នក នឹង​ក្លាយជា​ដុំថ្ម ដូច​ពាក្យ​ពាក្យ​ចចាមអារ៉ាម៕

 

Advertisement