សន្សំ​រាប់ពាន់​ដុល្លារ​គ្រាន់តែ​ក្លាយជា​សមាជិក​ ​VIP​ ​Card​ ​របស់​ហាង​ម៉ូដ​ស្ទ័រ​ ​

​ម៉ូដ​ស្ទ័រ​ ​(​Modestore​)​ ​ជា​ហាង​លក់ទំនិញ​ ​និង​ជា​ផ្សារ​អន​ឡាញ​ធំ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​ដែល​ផ្តល់​ជូន​នូវ​ម៉ូត​ទាន់សម័យ​ ​ពេញនិយម​ ​និង​សុទ្ធ១០០​%​ ​នាំចូល​ពី​អឺរ៉ុប​ ​សហរដ្ឋអាមេរិក​ ​បាន​បង្កើត​ព្រឹត្តិ​ការណ៍​ដ៏​ល្អ​ប្រណិត​មួយ​ ​ឈ្មោះថា​ ​ម៉ូដ​ស្ទ័រ​វី​អា​ភី​ ​ដឹព្រី​វិ​ឡិច​ ​ផា​ធី​ ​(​Modestore​ ​VIP​,​ ​The​ ​Priviledged​ ​Party​)​ ​ដើម្បី​ផ្តល់​ជូន​ប័ណ្ណ​វី​អាយ​ភី​ ​ជូន​ដល់​អតិថិជន​ ​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ ​និង​គាំទ្រ​តាំងពី​ការ​បើកឲ្យ​ដំណើរការ​លើកដំបូង​រហូតដល់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​។​ ​


​​
​លោកស្រី​ ​ខេង​ពិ​ទូ​ ​ពុធី​តា​ ​ម្ចាស់​ម៉ូដ​ស្ទ័រ​ ​(​Modestore​)​ ​បាន​មានប្រសាសន៍​ថា​៖​ ​ដើម្បី​ជា​ការ​តបស្នង​ចំពោះ​ ​ភក្តី​ភាព​ ​និង​ ​ការ​ជឿ​ទុកចិត្ត​របស់​អតិថិជន​ ​មក​លើ​ម៉ូដ​ស្ទ័រ​ ​យើងខ្ញុំ​សូម​ប្រគល់​ជូន​នូវ​ ​ប័ណ្ណ​ ​VIP​ ​Gold​ ​Card​ ​ជូន​ដល់​អតិថិជន​ចំនួន​ ​២០​ ​រូប​ ​និង​ ​Silver​ ​VIP​ ​card​ ​ចំនួន​ ​១០​ ​រូប​ ​ដែល​ជា​អតិថិជន​ពិសេស​បំផុត​ ​ក្នុង​កម្មវិធី​ ​ម៉ូដ​ស្ទ័រ​វី​អា​ភី​ ​ដឹព្រី​វិ​ឡិច​ ​ផា​ធី​ ​(​Modestore​ ​VIP​,​ ​The​ ​Priviledged​ ​Party​)​ ​ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ​៨​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងទៅ​នេះ​។​ ​លោកស្រី​បាន​បញ្ជាក់​ថា​ ​យើង​មាន​សមាជិក​កាត​ ​Gold​ ​&​ ​Siliver​ ​ជាច្រើន​ ​ហើយ​យើង​នឹង​បន្ត​កម្មវិធី​ផ្តល់​ជូន​នេះ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​ទៀត​។​



​ម៉ូដ​ស្ទ័​របា​ននាំ​ចូល​បន្ថែម​ទៀត​នូវ​ផលិតផល​ម៉ា​ក​ល្បី​ៗ​របស់​បុរស​ ​និង​ស្រ្តី​មួយចំនួន​មាន​ដូចជា​៖​ ​Mont​ ​Blanc​,​ ​Concord​ ​,​ ​Versace​ ​,​ ​Dior​,​ ​LV​,​ ​Gicci​,​ ​Prada​,​ ​Ferragamo​ ​និង​ ​Yves​ ​Saint​ ​Laurent​ ​(​YSL​)​ ​ហើយ​នឹង​ផ្តល់់​ជូន​នូវ​តម្លៃ​ពិសេស​សម្រាប់​អតិថិជន​ណា​ដែល​បាន​បំពេញ​លក្ខ​ណ្ឌ​ ​ជាស​មា​ជិ​កកាត​។​ ​ដូច្នេះ​ម៉ា​ក​ល្បី​ៗ​ជុំវិញ​ពិភពលោក​ដែល​ ​អស់លោក​ ​លោកស្រី​ ​អ្នកនាង​កញ្ញា​ ​តែងតែ​ទិញ​ផលិត​ផល​ទំា​ងនោះ​ ​នៅ​បរទេស​ ​ពេលនេះ​មិន​ចាំបាច់​ចំណាយ​ថវិកា​ ​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​នោះ​ឡើយ​ ​ហាង​ម៉ូដ​ស្ទ័រ​ ​នឹង​ផ្ដល់​នូវ​ ​ការធានា​ផលិតផល​ ​សុទ្ធ​ ​១០០​%​ ​និង​ ​តម្លៃ​សមរម្យ​បំផុត​។​ ​



​លោកស្រី​ ​ធីតា​ ​បាន​បញ្ជាក់​ថា​ ​ការ​ក្លាយជា​សមាជិក​កាត​ ​VIP​ ​Gold​ ​&​ ​Silver​ ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូច​ខាងក្រោម​៖​ ​

​១​.​ ​ប័ណ្ណ​ ​VIP​ ​Gold​ ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ១៥​%​ ​បន្ថែម​ពីលើ​តម្លៃ​ដែល​បាន​បញ្ចុះ​ហើយ​
​២​.​ ​ប័ណ្ណ​ ​VIP​ ​Silver​ ​នឹង​ទទួល​ ​បានការ​បញ្ចុះតម្លៃ១០​%​ ​បន្ថែម​ពីលើ​តម្លៃ​ដែល​បាន​បញ្ចុះ​ហើយ​
​៣​.​ ​សមាជិក​ប័ណ្ណ​វី​អាយ​ភី​ទាំងពីរ​នឹង​ទទួល​បាន​អាទិភាព​មុនគេ​ ​ដើម្បី​ទិញ​ទំ​និញ​ថ្មី​ៗ​ដែល​ទើប​មកដល់​
​៤​.​ ​សមាជិក​ប័ណ្ណ​វី​អាយ​ភី​ទាំងពីរ​អាច​ប្រើប្រាស់​ ​វី​អាយ​ភី​ ​ឡោញ​ ​(​VIP​ ​Lounge​)​ ​នៅក្នុង​ហាង​ម៉ូដ​ស្ទ័រ​ ​និង​រីករាយ​ ​ជាមួយ​កាហ្វេ​ ​ព្រមទាំង​ភេ​សជ្ជៈ​ផ្សេង​ៗ​។​


Advertisement