កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​របស់​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​

June 13, 2019​ ម៉ោង 9:42 am

​ភ្នំពេញ​៖​ ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​ដែល​មាន​តាំង​ស្ថិតនៅ​ចំ​កណ្តាល​តំបន់​កោះ​ពេជ្រ​តាម​បណ្តោយ​ទន្លេបាសាក់​ក្នុង​រា​ធានី​ភ្នំពេញ​ ​ហើយ​គឺជា​មន្ទីរពេទ្យ​ឯកទេស​ឈានមុខ​គេ​មួយ​គត់​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្នែក​សុខភាព​បន្ត​ពូជ​រួមមាន​ដូចជា​៖​ ​សម្ភព​ ​រោគ​ស្រ្តី​ ​ការថែទាំ​សុខភាព​ ​មាតា​ទារក​ ​និង​កុមារ​បាន​ធ្វើការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃពុធ​ ​ទី12​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​កាលពី​ព្រឹកមិញ​នេះ​។​

​នៅក្នុង​ពេល​បើក​សម្ពោធ​ជា​ផ្លូវការ​គឺ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ពី​ភ្ញៀវ​កិ​ត្តិ​រយ​ស​ជាច្រើន​រូប​ ​និង​វត្ត​មាន​មិត្ត​ៗ​ ​អ្នក​សារពត៌មាន​ ​រួម​ជាមួយនឹង​បុគ្គលិក​ ​ក្រុម​វេជ្ជបណ្ឌិត​ជំ​នាញៗ​ ​និង​ថ្នាក់ដឹកនាំ​របស់​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​។​ ​ ​ ​ក្នុង​នោះ​ផង​ដែរ​គឺ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​លោកជំទាវ​ ​វេជ្ជបណ្ឌិត​ ​ឱ​ ​វណ្ណ​ឌីន​ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​”​ លើក​ថា​យើង​ក៏​មិន​អន់​ជាងគេ​ប៉ុន្មាន​ទេ​គឺ​យើង​មាន​ទំនើបកម្ម​ ​ប្រសិនបើ​វិស័យ​សុខាភិបាល​យើង​អន់​មែន​ទែន​ចឹ​ងយើង​មិនមែន​បានការ​វាយតម្លៃ​ថ្នាក់​អន្តរជាតិ​នេះ​ថា​ប្រជាជន​កម្ពុជា​យើង​អាច​រស់នៅ​បាន​ជាមធ្យម៧០ឆ្នាំ​ទាំងប្រុស​ទាំងស្រី​ ​នេះ​បង្ហាញថា​ការ​រីក​ចំរើន​សុខភាព​សុខមាលភាព​របស់​វិស័យ​សុខាភិបាល​។​ ​ធម្មតា​ចំនុច​ខ្វះខាត​យើង​នៅតែ​មាន​ហើយ​យើង​និង​ដោះស្រាយ​នូវ​ចំនុច​ខ្វះខាត​ទាំងនោះ​។​ ​នេះ​គឺជា​ការ​លើក​បង្ហាញ​ដើម្បី​លើក​តម្លៃ​ខ្មែរយើង​ក៏​មានការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ហើយក៏​មាន​សមត្ថភាព​អភិវឌ្ឍ​ចាត់ចែង​រៀបចំ​វិស័យ​សុខាភិបាល​បាន​ល្អ​ប្រសើរ​ផង​ដែរ​។​

​លោកស្រី​ ​វេជ្ជបណ្ឌិត​ ​ឯក​ ​ម៉េ​ង​លី​ ​(​Ek​ ​Mengly​)​ ​សហ​ស្ថាបនិក​ ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​បាន​ឡើង​ថា​ ​“​មន្ទីរ​ពេទ្យ​អ័រ​ឃី​ដកោះ​ពេជ្​យ​ ​ត្រូវ​បាន​បង្កើត​ស្របតាម​បញ្ញត្តិ​សុខភាព​ ​ទូទៅ​របស់ក្រ​សួង​សុខាភិបាល​កម្ពុជា​។​ ​ទោះបីជា​ ​មន្ទីរ​ពេទ្យ​អ័រ​ឃី​ដកោះ​ពេជ្​យ​ ​ទើបតែ​ចាប់ផ្តើម​ដំណើរការ​ ​ប៉ុន្តែ​ក្នុងរយៈពេល​ដ៏​ខ្លី​ក្រុមការងារ​ពេទ្យ​របស់​យើង​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​ជាច្រើន​ ​នូវ​ការ​ដូ​ពិសេស​ជាមួយនឹង​ស្នាមញញឹម​របស់​ ​មាតា​ ​បិតា​ ​តាមរយៈ​ការ​ជួយ​ផ្តល់​កំណើត​ដល់​ ​បុត្រ​ ​ធិ​តា​ ​របស់​ពួកគាត់​ប្រកបដោយ​សុវត្ថិភាព​ ​និង​សុខភាព​ល្អ​។​ ​យើងខ្ញុំ​បាន​រើស​យក​ឱកាសល្អ​ក្នុងថ្ងៃនេះ​ដើម្បី​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​មន្ទីរ​ពេទ្យ​អ័រ​ឃី​ដកោះ​ពេជ្​យ​ ​ហើយ​យើងខ្ញុំ​សង្ឃឹម​ ​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​យើងខ្ញុំ​នឹង​ទទួល​បានការ​គាំទ្រ​ពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​ជូន​នូវ​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ ​ដោយ​ផ្តោត​លើ​ការ​តម្រង់​ឆ្ពោះទៅ​រក​លទ្ធផល​ល្អ​ ​ព្រោះ​យើង​មាន​សមត្ថភាព​ ​និង​លទ្ធភាព​គ្រប់គ្រាន់​ ​ទាំង​ធនធានមនុស្ស​ ​ទាំង​ឧបករណ៍​ ​និង​បរិ​ក្ខា​ទំនើប​ៗ​ ​ក្នុង​ការ​ផ្តល់​សេវា​សុខភាព​ជូន​ដល់​អតិថិជន​បាន​ជាទី​ពេញចិត្ត​។​ ​យើង​ទាំង​ខ្ញុំ​ទាំងអស់គ្នា​នឹង​ប្រឹងប្រែង​អោយ​អស់ពី​លទ្ធភាព​ ​ធ្វើ​យ៉ាងណា​អោយ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​យើង​ ​គឺ​ជួយសង្គ្រោះ​ជីវិត​ ​ស្ត្រី​ ​និង​កុមារ​ ​កាត់បន្ថយ​អត្រា​ជម្ងឺ​ការ​ស្លាប់​របស់​ម្តាយ​ ​និង​ទារក​អោយ​បាន​ក្នុង​កម្រិត​អតិបរមា​ ​ជា​ពិសែស​គឺ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្​យ​នឹង​ផ្តល់​នូវ​ស្នាមញញឹម​ដល់​ ​មាតា​ ​បិតា​ ​និង​គ្រប់​ក្រុម​គ្រួសារ​តែម្តង​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​នាងខ្ញុំ​សូម​អរគុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​សាមគ្គីភាព​នៃ​គណៈ​គ្រប់គ្រង​ ​វេជ្ជបណ្ឌិត​ ​និង​បុគ្គលិក​នៃ​មន្ទី​ពេទ្យ​ទាំងមូល​ ​ដែល​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ ​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ ​ដើម្បី​បម្រើ​ដល់​អតិថិជន​របស់​យើង​។​”​

​លោក​ ​វេជ្ជបណ្ឌិត​ ​Emerson​ ​M​.​ ​Mar​ ​នាយក​ប្រតិបត្តិ​ ​របស់​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​បាន​លើកឡើង​ថា​ ​“​បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​មាន​បុគ្គលិក​ជិត​ ​៧០នាក់​ ​ហើយនឹង​បន្ត​បំពេញ​តួនាទី​សំ​ខាន់​ៗ​ ​ដទៃទៀត​នៅក្នុង​ ​ផ្នែក​សម្ភព​ ​និង​កុមារ​ ​រោគវិនិច្ឆ័យ​ ​និង​ព្យាបាល​ជំងឺ​ត្រចៀក​ ​ច្រមុះ​ ​និង​បំពង់ក​ ​(​ENT​)​ ​ផ្នែក​ឱសថ​ទូទៅ​ ​មន្ទីរពិសោធន៍​ ​ឱសថការី​ ​និង​ផ្នែក​គ្រប់គ្រង់​ទូទៅ​។​ ​ជា​រួម​យើង​មាន​ទិសដៅ​ផ្តល់​ជូន​ ​និង​បន្ត​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​សេវា​ថែទាំ​វេជ្ជ​សាស្រ្ត​ដែល​មានគុណ​ភាព​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​អភិបាលកិច្ច​ល្អ​នៃ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​ក្រុមប្រឹក្សានាយក​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​ក្នុង​ការធានា​អភិបាលកិច្ច​ល្អ​របស់​មន្ទីរពេទ្យ​ដែល​រួមមាន​ការរៀបចំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ ​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​គោលដៅ​របស់​មន្ទីរពេទ្យ​យុទ្ធ​សាស្រ្ត​អាជីវកម្ម​ ​ការអនុវត្ត​ហិរញ្ញវត្ថុ​ក្នុង​ការ​បង្កើន​ដើមទុន​ចាប់ផ្តើម​ ​ការ​រក្សា​ភាគ​ទុ​និក​បាន​ជូនដំណឹង​ ​និង​ដោះស្រាយ​ហានិភ័យ​ ​និង​ឱកាស​ដែល​កំពុង​កើតឡើង​នៅពេល​ខាងមុខ​។​ ​លើស​ពីនេះ​ទៀត​ ​លោកស្រី​ ​វេជ្ជបណ្ឌិត​ ​ឯក​ ​ម៉េ​ង​លី​ ​គឺជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​វេជ្ជ​សាស្រ្ត​ប្រចាំថ្ងៃ​ ​ក្នុងឋានៈជា​ប្រធានមន្ទីរ​ពេទ្យ​។​”​

​ចក្ខុវិស័យ​របស់​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​គឺ​ការ​ផ្តល់​ជូន​នូវ​សេវា​វេជ្ជ​សា​ស្ដ្ររហ័ស​ទាន់ចិត្ត​ ​និង​សង្គ្រោះ​ជីវិត​ស្រ្តី​ ​និង​កុមារ​គ្រប់រូប​ ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​អត្រា​ជំងឺ​ ​និង​អត្រា​មរណ:របស់​មាតា​ ​និង​ទារក​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​តែម្តង​។​ ​លើស​ពីនេះ​ទៅទៀត​គឺ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​មាន​បេសកកម្ម​ផ្តល់​ជូន​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ ​ជាមួយនឹង​ការ​យកចិត្ត​ទុកដាក់​លើ​អតិថិជន​ជាចម្បង​តែម្តង​។​ ​ខាង​មន្ទីរពេទ្យ​មាន​ផ្តល់​ជូន​នូវ​ជម្រើស​ដ៏​ត្រឹមត្រូវ​អំពី​បញ្ហា​សុខភាព​បន្ត​ពូជ​(​ផ្លូវភេទ​)​ជាមួយ​និង​ការ​សម្រាលកូន​ប្រកបដោយ​គុណភាព​ខ្ពស់​ ​និង​មាន​រួមបញ្ចូល​ទាំង​សេវា​ថែទាំ​ទារក​ ​និង​កុមារ​។​ ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​ត្រូវ​បាន​រចនា​ ​និង​បំពាក់​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​គេ​បង្អស់​ៗ​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ ​ដល់​ស្រ្តី​ដែល​នឹង​ត្រូវ​ក្លាយជា​ម្តាយ​ ​ជាពិសេស​គឺ​ចំពោះ​ស្រ្តី​ដែល​ត្រៀម​នឹង​មានកូន​លើកដំបូង​។​ ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​មាន​បុគ្គលិក​ដែល​ស្ទាត់ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សេវា​ ​ផ្នែក​វេជ្ជ​សាស្រ្ត​ ​រោគ​ស្ត្រី​,​ ​សម្ភព​,​ ​គ្លីនិក​ជីវសាស្រ្ត​,​ ​មន្ទីរពិសោធន៍​ ​និង​សេវា​ថែទាំ​កុមារ​ ​និង​ទារក​ ​។​

​លើស​ពីនេះ​ទៀត​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​ក៏​មាន​ផ្តល់​ជូន​នូវ​សេវា​ថែទាំ​សុខភាព​សំ​ខាន់​ផ្សេង​ៗ​ ​ទៀត​រួមមាន​ដូចជា​៖​
​​ ​ការពិនិត្យ​សុខភាព​របស់​ស្ត្រី​
​​ ​ការពិនិត្យ​សុខភាព​ទូទៅ​ ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ ​ឬភាព​អវិជ្ជមាន​
​​ ​ការថែទាំ​យ៉ាង​ពិសេស​សម្រាប់​ទារក​ទើបនឹង​សម្រាល​
​​ ​ការ​សម្រាល​ប្រកបដោយ​សុវត្ថិភាព​របស់​មាតា​ ​និង​ទារក​ទាំងឡាយ​
​​ ​មន្ទី​ពិសោធន៍​ដែល​បំពាក់​ដោយ​ឧប​ក​រណ៍​ទំនើប​ៗ​ ​ចុងក្រោយ​គេ​បង្អស់​
​​ ​ការ​ធ្វើ​វិនិច្ឆ័យ​ ​និង​ការ​ព្យាបាល​ជំងឺ​ត្រចៀក​ ​ច្រមុះ​ ​និង​បំពង់ក​ ​(​ENT​)​
​​ ​ផ្តល់​ជូន​នូវ​សេវា​រៀបចំផែនការ​គ្រួសារ​ ​ជាមួយនឹង​វិធី​សាស្រ្ត​ទំនើប​ដែល​មានគុណ​ភាព​
​​ ​ការ​បង្ក​កំណើត​តាម​បច្ចេកទេស​ទំនើប​ ​(​IVF​)​ ​សម្រាប់​គូ​ស្វាមី​ ​ភរិយា​ដែល​មិន​អាច​បង្ក​កំណើត​បាន​

​សំរាប់​ពត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​ ​Facebook​៖​ ​Orchid​ ​Koh​ ​Pich​ ​Hospital​ ​រឺ​ក៏​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​ ​086​ ​999​ ​528​ ​វេ​ប​សាយ​៖​ ​http​:​/​/​orchidkohpich.com​ ​និង​ ​អាសយដ្ឋាន​អាគារ​ប្រណិត​ ​Elysee​ ​Building​ ​93​,​ ​ទីក្រុង​កោះ​ពេជ្រ​ ​សង្គា​ត់​ទន្លេបាសាក់​ ​ខណ្ឌ​ ​ចំការមន​ ​រាជធានី​ភ្នំពេញ​៕