សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានការ​ផ្តល់​ជូន​ពិសេស​ ​(​Early​ ​Bird​ ​Promotion​)​

​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ ​ថ្ងៃទី19​ ​ខែសីហា​ ​ឆ្នាំ2019​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​នឹង​មានការ​ផ្តល់​ជូន​ ​ការ​បញ្ចុះតម្លៃ​ពិសេស​លើ​ ​តម្លៃ​សិក្សា​ ​(​Tuition​ ​Fee​)​ ​និង​តម្លៃ​ចុះឈ្មោះ​ ​(​Enrolment​ ​Fee​)​ ​។​

​លើស​ពីនេះ​ ​ចាប់ពី​ពេល​ផ្សព្វផ្សាយ​ដំណឹង​នេះ​ ​រហូតដល់​ថ្ងៃទី13​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​សិស្សានុសិស្ស​មក​ពីសា​លា​ផ្សេង​ ​ដែល​មាន​ចំណាត់ថ្នាក់​នៃ​ការសិក្សា​ប្រចាំឆ្នាំ​ចាប់ពី​លេខ1​ ​ដល់​លេខ10​ ​ហើយ​មានបំណង​ចូលរៀន​នៅ​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​(​សាខា​ចតុមុខ​ ​ឬ​សាខា​កាល់​ម៉ែ​ត​)​ ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ ​លើ​តម្លៃ​សិក្សា​ ​ចាប់ពី​ ​7​%​ ​និង​តម្លៃ​ចុះឈ្មោះ​ ​ចាប់ពី​ ​50​%​ ​។​

​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​ផ្តល់​កម្មវិធី​សិក្សា​ជាតិ​ ​និង​កម្មវិធី​សិក្សា​ខេម​ប្រ៊ី​ជ​ ​(​CAMBRIDGE​)​ ​អន្តរជាតិ​ចាប់ពី​ថ្នាក់​បណ្តុះ​កុមារ​តូច​ ​(​Nursery​)​ ​ដល់​ថ្នាក់​ទី12​ ​(​Year​ ​12​)​ ​។​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​សាលា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពេញលេញ​ជា​ ​មជ្ឈ​មណ្ឌល​ខេម​ប្រ៊ី​ជ​អន្តរជាតិ​ ​(​CIC​ ​KH008​)​ ​ដោយ​នាយកដ្ឋាន​ប្រឡង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ខេម​ប្រ៊ី​ជ​ ​(​CIE​)​ ​នៃ​ចក្រភព​អង់គ្លេស​។​ ​ក្នុងនាម​ជា​ ​មជ្ឈ​មណ្ឌល​ខេម​ប្រ៊ី​ជ​អន្តរជាតិ​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានដៃ​គូ​អប់រំ​ជាង10,000​ ​ក្នុង195ប្រទេស​ ​ក្នុង​នោះ​ភាគច្រើន​ជា​សាលា​ ​និង​សាកល​វិទ្យាល័យ​អន្តរ​ជា​តិ​ល្បី​ៗ​ ​ប្រចាំ​ប្រទេស​នី​មួយ​ៗ​ ​។

​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានកម្ម​វិធី​សិក្សា​ដូច​ខាងក្រោម​ ​:​
​​ ​មត្តេយ្យ​សិក្សា​អន្តរជាតិ​ ​(​International​ ​Kindergarten​ ​Programme​)​ ​:​ ​ពាក់កណ្តាល​ថ្ងៃ​ ​និង​ពេញមួយថ្ងៃ​
​​ ​បឋមសិក្សា​អន្តរជាតិ​ ​(​International​ ​Primary​ ​School​ ​Programme​)​ ​:​ ​ពាក់កណ្តាល​ថ្ងៃ​ ​និង​ពេញមួយថ្ងៃ​
​​ ​បឋមសិក្សា​ពីរ​ភាសា​ ​(​Bilingual​ ​Primary​ ​School​ ​Programme​)​ ​:​ ​ពេញមួយថ្ងៃ​
​​ ​មធ្យមសិក្សា​អន្តរជាតិ​ ​(​International​ ​Secondary​ ​School​ ​Programme​)​ ​:​ ​ពេញមួយថ្ងៃ​
​​ ​មធ្យមសិក្សា​ពីរ​ភាសា​ ​(​Bilingual​ ​Secondary​ ​School​ ​Programme​)​ ​:​ ​ពេញមួយថ្ងៃ​

​ក្នុង​កម្មវិធី​សិក្សា​ ​មធ្យមសិក្សា​អន្តរជាតិ​ ​និង​មធ្យមសិក្សា​ពីរ​ភាសា​ ​សិស្សានុសិស្ស​ ​នៃ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​នឹង​សិក្សា​កម្មវិធី​ ​Cambridge​ ​“​A​ ​Level​”​ ​គឺជា​កម្មវិធី​កម្រិតខ្ពស់​បំផុត​ដែល​មាន​អ្នក​សិក្សា​ជាង​ ​175,000​ ​នាក់​ ​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រមាណ​ ​130​ ​ប្រទេស​ទូទាំង​សកលលោក​ ​។​ ​សិស្ស​ ​និង​និស្សិត​ ​ដែល​មានគុណ​វុឌ្ឍិ​កម្រិត​នេះ​ ​ត្រូវ​បាន​ទទួលស្គាល់​ ​និង​ឱ្យ​ចូលរៀន​នៅ​សាកល​វិទ្យាល័យ​ឈានមុខ​គេ​ ​ទូទាំង​បណ្តា​ប្រទេស​ជុំវិញ​សកលលោក​មាន​ជា​អាទិ​៖​

​-​ ​សហរដ្ឋអាមេរិក​ ​:​ ​សាកល​វិទ្យាល័យ​ ​Harvard​,​ ​MIT​,​ ​Stanford​,​ ​Yale​ ​…​
​-​ ​ចក្រភព​អង់គ្លេស​ ​:​ ​សាកល​វិទ្យាល័យ​ ​Cambridge​,​ ​Oxford​,​ ​Edinburgh​,​ ​Imperial​ ​London​ ​…​
​-​ ​អូស្ត្រាលី​ ​:​ ​សាកល​វិទ្យាល័យ​ ​Melbourne​,​ ​Sydney​,​ ​Monash​,​ ​Queensland​ ​…​
​-​ ​កាណាដា​ ​:​ ​សាកល​វិទ្យាល័យ​ ​Toronto​,​ ​McGill​,​ ​British​ ​Columbia​,​ ​York​ ​…​
​-​ ​នូវែ​ល​សេ​ឡង់​ ​:​ ​ ​សាកល​វិទ្យាល័យ​ ​Auckland​,​ ​Victoria​,​ ​Otago​,​ ​Canterbury​ ​…​
​-​ ​សិង្ហបុរី​ ​:​ ​សាកល​វិទ្យាល័យ​ ​NUS​,​ ​Nanyang​ ​…​
​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានបទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ជាង26ឆ្នាំ​ ​និង​ទទួល​បាន​ជ័យលាភី​ ​និង​សមិទ្ធិ​ផល​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​។​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​លើកទឹកចិត្ត​សិស្សានុសិស្ស​ ​ឲ្យ​ចាប់​យកចំណេះ​វិជ្ជា​ជា​មូលដ្ឋាន​គ្រឹះ​ ​និង​ទម្លាប់​ល្អ​ក្នុង​ការសិក្សា​ ​។​ ​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​មានការ​សង្កត់ធ្ងន់​លើ​មុខវិជ្ជា​ ​ភាសាអង់គ្លេស​ ​ភាសាខ្មែរ​ ​គណិតវិទ្យា​ ​វិទ្យាសាស្រ្ត​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​កុំព្យូទ័រ​ ​។​ ​

​សម្រាប់​ព័ត៌មាន​លំអិត​ ​សូម​ទាក់ទង​ ​
​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​(​សាខា​ចតុមុខ​)​ ​:​
​អគារ​លេខ​ ​14​ ​ផ្លូវ​លេខ​ ​214​ ​សង្កាត់​បឹងរាំង​ ​ខណ្ឌដូនពេញ​ ​ភ្នំពេញ​ ​
​ទូរស័ព្ទ​:​ ​099​ ​509​ ​998​ ​/​ ​016​ ​929​ ​985​
​ឬ​

​សាលា​អន្តរជាតិ​ ​អាយ​ ​ស៊ី​ ​អេស​ ​(​សាខា​កាល់​ម៉ែ​ត​)​ ​:​
​អគារ​លេខ​ ​25​ ​ផ្លូវ​លេខ​ ​75​ ​កែង​ផ្លូវ​លេខ​ ​80​ ​សង្កាត់​ស្រះចក​ ​ខណ្ឌដូនពេញ​ ​ភ្នំពេញ​ ​
​ទូរស័ព្ទ​:​ ​099​ ​509​ ​997​ ​/​ ​016​ ​929​ ​975​
​គេហទំព័រ​:​ ​www.ics.edu.kh​ ​ ​អ៊ី​ម៉េ​លៈ​ ​info​@​ics.edu.kh​ ​
​គេហទំព័រFACEBOOK​:​ ​ICS​ ​International​ ​School​
​https​:​/​/​www.facebook.com​/​icsinternationalschool​/​
​Download​ ​our​ ​latest​ ​school​ ​magazine​,​ ​please​ ​click​ ​the​ ​link​
​http​:​/​/​ics.edu.kh​/​icsis​/​newsletter​/​2018​.​pdf​ ​


Advertisement