អ្នក​ខេត្តកោះកុង​បាន​ឈ្នះ​ទឹកប្រាក់​ ១០០លាន​រៀល​ ពី​តែ​បៃតង​អុី​ឈី​តាន់​ 

ទឹកប្រាក់​ ១០០​ លាន​រៀល​ ពី​តែ​បៃតង​ អ៊ី​ឈី​តាន់​ បាន​បន្ត​ធ្លាក់​ដល់ដៃ​យុវជន​មានសំណាង​ម្នាក់ទៀត​ហើយ​ មានឈ្មោះ​ ហេង​ លី​ហួរ​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី៨A​ នៃ​អនុវិទ្យាល័យ​ ជា​ស៊ី​ម ស្មាច់មានជ័យ​ រស់នៅ​ភូមិ៣​ សង្កាត់​ស្មាច់មានជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​។នៅចំពោះមុខ​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ យុវជន​ ហេង​ លី​ហួរ​ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ៖ ជា​ទម្លាប់​រាល់ថ្ងៃ​ តែង​ទិញ​តែ​បៃតង​ អ៊ី​ឈី​តាន់​ រសជាតិ​ ផ្លែ​គូ​លេន​ ទទួលទាន​ជាប្រចាំ​ ដោយសារតែ​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​រង្វាន់​ច្រើន​។ ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ នៅពេល​ត្រឡប់​មក​ពីសា​លា​រៀន​ ក៏​ទិញ​តែ​បៃតង​ អ៊ី​ឈី​តាន់​ រសជាតិ​ផ្លែ​គូ​លេន​ ចំនួន​មួយ​ដប​ពី​អ្នកលក់​នៅ​ពីមុខ​ផ្ទះ​ លុះ​ពេល​មួល​គម្រប​ដប​ ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ១០០លាន​រៀល​ នៅក្នុង​គម្រប​ដប​តែម្ដង​ ។ ភ្លាម​នោះ​ខ្លួន​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ហើយក៏​បាន​ស្រែក​ប្រាប់​អ្នកផ្ទះ​ឱ្យ​ជួយ​ពិនិត្យមើល​ រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។ យុវជន​រូប​នេះ​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ១០០លាន​រៀល​នេះ​នឹង​ប្រគល់​ជូន​គ្រួសារ​មួយចំនួន​ ដើម្បី​ទិញ​ដី​ និង​សង់ផ្ទះ​ ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​ការសិក្សា​របស់​ខ្លួន​៕ គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​រដូវ​កាល​ទី៣​ ឆ្នាំ២០១៩​ នេះ​ ក្រុមហ៊ុន​ តែ​បៃតង​ អ៊ី​ឈី​តាន់​ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ១០០លាន​រៀល​ រហូតដល់៧០រង្វាន់, ម៉ូតូ​ Scoopy​ i ចំនួន៧០រង្វាន់​, ទូរស័ព្ទ​ iphone​ Xs​ ចំនួន៧០រង្វាន់​ រួម​ជាមួយនឹង​រង្វាន់​ Free​ តែ​បៃតង​អ៊ី​ឈី​តាន់​ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង​ អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ៕

Advertisement