ការិយាល័យ​សន្និបាត​ ​និង​ពិព័រណ៍​ថៃ​ ​(​TCEB​)​ ​បង្កើត​កម្មវិធី​ ​ដែល​មានឈ្មោះ​ថា​ ​“​TIME​ ​2019​”​ ​ដើម្បី​បង្កើន​ឱកាស​អាជីវកម្ម​សម្រាប់​ប្រទេស​ ​អាស៊ាន​ ​+​ ​6​

​ការិយាល័យ​សន្និបាត​និង​ពិព័រណ៍​ថៃ​ ​(​Thailand​ ​Convention​ ​and​ ​Exhibition​ ​Bureau​,​ ​TCEB​)​ ​គឺជា​អង្គការ​សាធារណៈ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជ​ក្រឹត្យ​ ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​ ​28​ ​ខែកញ្ញា​ឆ្នាំ​ ​2002​ ​ដើម្បី​លើកកម្ពស់​ប្រទេស​ថៃ​ជា​ទិសដៅ​សម្រាប់​កិច្ចប្រជុំ​ ​ការ​លើកទឹកចិត្ត​ ​ការ​ធ្វើសន្និសីទ​ ​និង​ការរៀបចំ​តាំងពិព័រណ៍​ ​ដែល​ត្រូវ​បាន​ស្គាល់​ដោយ​អក្សរកាត់​ ​”​MICE​”​ ​និង​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​ប្រមូល​ផ្តុំ​នេះ​យ៉ាង​ខ្លាំងក្លា​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ក្លាយជា​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​សម្រាប់​ព្រឹត្តិ​ការណ៍​ ​MICE​។​

​TCEB​ ​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​ ​និង​ជា​ប្រភព​នៃ​សេវាកម្ម​ផ្តល់​ការ​ប្រឹក្សា​ដ៏​ជំនាញ​ទៅលើ​ ​កិច្ចប្រជុំ​ ​និង​កម្មវិធី​លើក​ទឹក​ចិត្ដ​ ​ដែល​ជា​ប្រភព​ព័ត៌មាន​មួយ​ដំបូន្មាន​ ​និង​អនុសាសន៍​មួយ​ស្តី​ពី​ការ​លើកកម្ពស់​កិច្ចប្រជុំ​ថ្នាក់​អន្តរជាតិ​ ​និង​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​ ​ជួយ​សមាគម​អន្ដរ​ជាតិ​ក្នុង​ការរៀបចំ​អនុសញ្ញា​នៅក្នុង​ប្រទេស​ថៃ​ ​និង​សេវា​តាំងពិព័រណ៍​ ​ដោយ​ជួយ​ក្នុង​ការរៀបចំ​ការ​តាំង​ពិ​ពណ៌​ខ្នាត​កណ្តាល​ ​និង​ខ្នាត​ធំ​ ​លំដាប់​អន្តរជាតិ​។​

​ការិយាល័យ​សន្និបាត​ ​និង​ពិព័រណ៍​ថៃ​ ​(​TCEB​)​ ​សមាគម​លើកទឹកចិត្ត​ ​និង​សន្និបាត​ថៃ​ ​(​Thailand​ ​Incentive​ ​and​ ​Convention​ ​Association​,​ ​TICA​)​ ​និង​ ​SITE​ ​Thailand​ ​Chapter​ ​បាន​បង្ហាញ​ពី​ឧស្សាហកម្ម​ដ៏​ល្អ​បំផុត​សម្រាប់​ ​MICE​ ​ដែល​នឹង​ពង្រីក​ឱកាស​អាជីវកម្ម​សម្រាប់​ប្រតិភូ​ ​ដែល​ចូលរួម​ក្នុង​ការ​លើកទឹកចិត្ត​ ​និង​ការ​ផ្លាស់​ប្តូរ​កិច្ចប្រជុំ​ថៃ​ ​(​Thailand​ ​Incentive​ ​&​ ​Meeting​ ​Exchange​,​ ​TIME​)​ ​2019​,​ ​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​របស់​ ​TCEB​ ​នេះ​ ​ចាប់ពី​ថ្ងៃទី10​ ​ដល់​ថ្ងៃទី15​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នៅក្នុង​ទីក្រុង​បាងកក​ ​និង​នៅ​ខេត្ត​ភូ​កេត​ ​ដែល​ជា​ខេត្ត​ពេញ​ដោយសក្តានុពល​ខាង​វិស័យ​ទេសចរណ៍​ ​និង​ធួ​រកិ​ច្ច​ ​និង​ជា​ខេត្ត​ធំ​ទី2នៅក្នុង​ប្រទេស​ថៃ​។​

​នៅក្នុង​ព្រឹត្ត​ការ​ ​ដែល​មានឈ្មោះ​ថា​ ​“​TIME​ ​2019​”​ ​TCEB​ ​បាន​រៀបចំ​កិច្ចប្រជុំ​ចំនួន40​ ​អ្នក​រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ ​(​MI​)​ ​និង​អ្នក​រៀបចំ​គ​ម្រា​ង​ ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ ​+​6​ ​ដែល​ជា​កិច្ចប្រជុំ​ដ៏​សំខាន់​ ​និង​ជាទី​ផ្សារ​ដ៏​ធំ​របស់​ប្រទេស​ថៃ​។​ ​TCEB​ ​បាន​បង្កើត​យុទ្ធ​សាស្រ្ត​ដែល​មាន​ភាព​ស៊ីសង្វាក់​គ្នា​ក្នុង​ការ​ដាក់​ទីតាំង​ ​TCEB​ ​ជា​មេដឹកនាំ​គំនិត​សហ​បង្កើត​ ​អ្នក​សហការ​ ​និង​ភាពជា​ដៃគូ​ ​ដើម្បី​ភាព​ជោគជ័យ​របស់​ ​MICE​ ​ទាំងអស់​។​
​TIME​ ​2019​ ​ត្រូវ​បាន​រៀបចំឡើង​តាមរយៈ​ការ​សហការ​ជាមួយ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Bangkok​ ​Airways​,​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Thai​ ​Airways​ ​International​ ​(​THAI​)​ ​និង​ ​BMW​ ​(​ប្រទេស​ថៃ​)​ ​ក្រោម​កិច្ច​ព្រមព្រៀង​រួមគ្នា​មួយ​។​ ​វា​គឺជា​យុទ្ធ​សាស្រ្ត​ជំនួញ​រួម​មួយ​ដែល​ផ្តោត​លើវ​ប្ប​ធម៌​អាស៊ី​ ​ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​ ​និង​កា​រកម្​សាន្​ដ​ជា​មូលដ្ឋាន​សម្រាប់​ទំនាក់ទំនង​អាជីវកម្ម​ដ៏​រឹងមាំ​មួយ​។​

​គំនិត​រួមគ្នា​ ​(​Togetherness​)​ ​នៅក្នុង​កម្មវិធី​ ​TIME​ ​2019​ ​មាន​ ​3ចំណុច​សំ​ខាន់​ៗ​គឺ​ ​ការ​ធ្វើ​សិក្ខាសាលា​ស្តី​ពី​ ​”​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​”​ ​និង​ ​”​ការដោះដូរ​ពាណិជ្ជកម្ម​”​ ​រវាង​ ​40​ ​សហគ្រិន​ថៃ​ ​MICE​ ​និង​អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​ ​40​ ​MI​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី11​ ​ខែមិថុនា​ ​នៅ​ទីក្រុង​បាងកក​ ​បន្ទាប់មក​គឺ​មានដំណើរ​ទស្សនកិច្ច​ ​’​ផ្លាស់​ប្តូរ​បទពិសោធន៍​’​ ​ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​វប្បធម៌​គ្នា​ទៅវិញទៅមក​នៅក្នុង​ខេត្ត​ភូ​កេត​ ​នៅ​ស្រុក​ ​Phang​ ​Nga​ ​ពី​ថ្ងៃទី12​ ​ដល់​ថ្ងៃទី15​ ​ខែមិថុនា​ ​ដែល​មាន​ប្រទេស​ចំនួន12ប្រទេស​ចូលរួម​ ​ដែល​មាន​ដូចជា​ ​ប្រទេស​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ចិន​ ​ឥណ្ឌូណេស៊ី​ ​ហ្វីលីពីន​ ​ថៃ​ ​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​ឥណ្ឌា​ ​និង​ប្រទេស​អូស្ត្រាលី​។​
​ព្រឹត្តិ​ការណ៍​នេះ​នឹង​ក្លាយទៅជា​ព្រឹត្តិ​កា​រណ៌​ជាតិ​ដែល​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​នៃ​កិច្ចប្រជុំ​ ​ការ​លើកទឹកចិត្ត​ ​និង​ការពង្រីក​អាជីវកម្ម​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​ព្រឹត្តិ​ការណ៍​នេះ​គឺជា​ឆ្នាំទី4​ ​របស់​ ​TCEB​ ​ជាមួយនឹង​គំនិត​រួមគ្នា​ ​-​ ​ការ​រួមបញ្ចូល​សមត្ថភាព​នៃ​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​ប្រទេស​ថៃ​ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ថ្នាក់​តំបន់​ ​និង​ភាព​ខុសគ្នា​ ​ដើម្បី​ជ្រៀតចូល​ទៅ​ក្នុង​ទីផ្សារ​អាស៊ាន​ ​+​6​៕​


Advertisement