ពិព័រណ៍​ឧស្សាហកម្ម​ដ៏​ធំ​ដែល​ធ្វើឡើង​ ​2ឆ្នាំ​ម្តង​ ​នឹង​ត្រឡប់មកវិញ​ក្នុង​ខែសីហា​ខាងមុខ​

​ជាមួយនឹង​ការ​រង់ចាំ​ក្នុងរយៈពេល2ឆ្នាំ​ ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ​ ​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​ ​និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ2019​ ​បាន​ត្រឡប់មកវិញ​ហើយ​ក្នុង​ខែសីហា​ ​ថ្ងៃទី22​-​25​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​។​ ​ព្រឹត្ត​ការណ៍​ពិព័រណ៍​ដែល​ប្រារព្ធ​ធ្វើឡើង​រយៈពេល2ឆ្នាំ​ម្តងនេះ​ ​មានការ​រំពឹង​ទុក​ថា​ ​នឹង​ទទួល​បាន​អ្នកចូលរួម​ ​200នាក់​ដែល​មក​ពី​បណ្តា​ប្រទេស​ ​និង​តំបន់​ ​មាន280ស្តង់​ ​និង​មាន​ចំនួន​កើន​របស់​អ្នកចូលរួម​រហូតដល់​ ​40ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។​

​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ដ៏​ធំ​នេះ​ត្រួ​វ​បាន​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ ​Yorker​ ​Trande​ ​&​ ​Marketing​ ​Service​ ​Co​.​,​Ltd​,​ ​និង​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​(​CCC​)​ ​និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​ ​និង​គ្រាំ​ទ្រដោយ​អគ្គនាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​(​TPD​)​។​
​ព្រឹត្ត​ការណ៍​ពិព័រណ៍​នេះ​ ​គឺជា​វេទិកា​ពាណិជ្ជកម្ម​តែមួយគត់​សម្រាប់​វិស័យ​ឧស្សាហកម្ម​ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ​ ​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​ ​និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​ ​គឺជា​ពិព័រណ៍​ដ៏​មាន​សក្តា​នុ​ពល​គ្រប​ដណ្តប់​លើ​វិស័យ​ឧស្សាហកម្ម​ជាច្រើន​ ​ដូចជា​ ​ជ័រ​ប្លាស្ទិក​ ​កៅស៊ូ​ ​ការ​បោះពុម្ព​ ​ការ​វេច​ខ្ជប់​ ​ការកែច្នៃ​ម្ហូបអាហារ​ ​គ្រឿងចក្រ​កសិកម្ម​ ​ឧបករណ៍​ ​និង​គ្រឿងបន្លាស់​អេឡិចត្រូនិក​ ​គ្រឿងបន្លាស់​រថយន្ត​ ​វិស្វកម្ម​ថាមពល​អគ្គិសនី​ ​និង​សម្លៀកបំពាក់​ ​និង​វាយនភណ្ឌ​។​ ​វា​ជា​ការ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​រួមបញ្ចូល​គ្នា​នៃ​វិស័យ​សំខាន់​នេះ​។​

​អ្នកចូលរួម​ទស្សនា​ក៏អាច​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការស្វែងរក​ជាមួយ​អ្នកផ្គត់ផ្គង់​ក្នុង​វេទិកា​មួយ​នេះ​នូវ​ផលិតផល​ដែល​អ្នកទស្សនា​ចង់បាន​ទៅតាម​តម្រូវការ​ក្នុង​វិស័យ​នីមួយ​។​ ​

​សម្រាប់​ព័ត៌មាន​អំពី​ពិព័រណ៍​សូម​ចូល​ ​https​:​/​/​www.chanchao.com.tw​/​Cambodia​-​expo​/​ ​.​
​លេខ​ទំនាក់ទំនង​ក្នុង​ស្រុក​ ​៖​ ​Ms​.​ ​Lim​ ​Sothea​ ​+​855​-​10​-​792242​ ​tget.sothea​@​gmail.com​ ​
​លេខ​ទំនាក់ទំនង​ក្រៅ​ស្រុក​៖​ ​Mr​.​ ​Akai​ ​Lin​ ​+​886​-​2​-​26596000​ ​ext​.​ ​176​ ​akai​@​chanchao.com.tw​ ​


Advertisement