ក្រ​លេ​កម​ក​មើល​រថយន្ត​ ​SUV​ ​មាឌតូច​ច្រឡឹង​មួយ​នេះ​ ​យុវវ័យ​គ្រប់គ្នា​ដឹង​តែ​បាក់ចិត្ត​ស្តូក​តែម្តង​

​បច្ចុប្បន្ន​នេះ​ ​រថយន្ត​ប្រភេទ​ ​SUV​ ​ទទួល​បានការ​ពេញនិយម​គួរឲ្យ​កត់សម្គាល់​ ​ដោយសារ​រថយន្ត​ប្រភេទ​នេះ​អាច​ប្រើប្រាស់​បាន​ច្រើន​កាលៈទេសៈ​ ​មិនថា​សម្រាប់​ធ្វើការ​ ​ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ​។​ ​ភាគច្រើន​ ​អ្នក​ដែល​ជ្រើសរើស​រថយន្ត​ប្រភេទ​នេះ​យក​ទៅ​ប្រើប្រាស់​ដោយសារ​រថយន្ត​ ​SUV​ ​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ ​និង​មាន​សុវត្ថិភាព​ខ្ពស់​។​

​ដោយមាន​ភាព​ងាយស្រួល​ក្នុង​ការ​បត់បែន​បាន​នៅក្នុង​ទីក្រុង​ ​សន្សំសំចៃ​ប្រេង​ ​និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ ​ធ្វើឲ្យ​រថយន្ត​ ​Ford​ ​Ecosport​ ​ដែល​ជា​ប្រភេទ​រថយន្ត​ ​SUV​ ​ខ្នាត​តូច​នេះ​ទទួល​បានការ​ពេញនិយម​ ​នេះ​ក៏ដោយសារតែ​សមត្ថភាព​អាច​បត់បែន​ទៅតាម​គ្រប់​តម្រូវ​ប្រចាំថ្ងៃ​របស់​យើង​ ​ដូចជា​ការប្រើ​ប្រាស់​នៅក្នុង​ទីក្រុង​ ​ឬ​ការ​ដើរកម្សាន្ត​តាម​ខេត្ត​ចុង​សប្ដាហ៍​ជាដើម​។​ ​

​ជាមួយ​រថយន្ត​ ​Ford​ ​Ecosport​ ​ការ​បើកបរ​ផ្លូវ​ឆ្ងាយ​កាន់តែ​សប្បាយរីករាយ​ ​និង​ចំណាយ​កាន់តែ​តិច​ ​ព្រោះ​ ​Ford​ ​Ecosport​ ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ ​Ecoboost​ ​ទំហំ​ ​1.0L​ ​តែ​មាន​កម្លាំង​ខ្លាំង​ ​ស៊ីប្រេង​តិច​ ​និង​មិន​ប៉ះពាល់​បរិស្ថាន​ទៀតផង​។​ ​
​ ​
​សម្រាប់​ការ​បើកបរ​នៅក្នុង​ទីក្រុង​ដែល​មានផ្លូវ​ស្ទះ​តូច​ចង្អៀត​ ​ពិបាក​ចត​ឡាន​ក៏​លែង​ជា​បញ្ហា​ទៀត​ដែរ​ ​ព្រោះ​ ​Ford​ ​Ecosport​ ​មាន​រាង​តូចល្មម​ ​ងាយស្រួល​រក​កន្លែង​ចត​។​ ​ម្យ៉ាងទៀត​រថយន្ត​នេះ​ក៏បាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប​ចេ្ច​ក​វិទ្យា​ទំនើប​ៗ​មួយចំនួន​ដូចជា​ ​ចង្កៀង​មុខ​បិទ​បើក​អូតូ​ ​ផ្លិត​ទឹក​អូតូ​ ​និង​មាន​កាមេរ៉ា​ ​និង​សេន​សឺ​ខាងក្រោយ​ជំនួយ​ចូល​ចត​ផង​ដែរ​។​
​ ​
​មិន​តែប៉ុណ្ណោះ​អ្នក​អាច​ជ្រើសរើស​រថយន្ត​មួយ​ដែល​អ្នក​គិត​ថា​ស័ក្​ដ​សមនឹង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ ​ព្រោះ​ ​Ford​ ​Ecosport​ ​មាន​ច្រើ​នព៌​ណ​សម្រាប់​អ្នក​ជ្រើសរើស​ ​រួមមាន​ដូច​ជាព៌​ណ​ខៀវ​ ​ស័ក្​ដ​សម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​ហ៊ឺហា​សប្បាយរីករាយ​ ​ព៌​ណ​ក្រហម​សម្រាប់​អ្នក​ដែល​ស្រលាញ់​រថ​យន្ត​បែប​ស្ព័រ​ ​ព៌​ណ​ទឹកក្រូច​សម្រាប់​អ្នក​ស្រលាញ់​ភាព​ថ្មី​ខុសប្លែក​ពី​គេ​ ​និង​ព៌​ណ​ ​ក៏​មើលទៅ​ស្រស់​ស្អាត​មិន​ចាញ់​ព៌​ណ​ដទៃ​ដែរ​។​
​ ​
​ថ្វិ​ត្បិត​តែរ​ថ​យន្ត​នេះ​មាន​រាង​តូចល្មម​មែនពិត​ ​តែ​មាន​កន្លែង​ដាក់​សំភារៈ​ច្រើន​ដល់ទៅ​ជាង​ ​20​ ​កន្លែង​ ​ដូចជា​កន្លែង​ដាក់​កែវ​ឬ​ដប​ទឹក​ ​កន្លែង​ដាក់​ស្បែកជើង​ ​ប្រអប់​ត្រជាក់​សម្រាប់​ដាក់​ភេសជ្ជៈ​ ​កន្លែង​ដាក់​ទូរស័ព្ទ​ ​និង​កន្លែង​ដាក់​ឥវ៉ាន់​ជាច្រើន​ទៀត​។​ ​
​ ​
​រី​ឯ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍​វិញ​ ​Ford​ ​Ecosport​ ​ក៏​មិនចាញ់​រថយន្ត​ ​SUV​ ​ប្រភេទ​ធំៗ​ដែរ​ ​អ្នក​អាច​ដាក់​សំភា​រៈ​ផ្សេង​ៗ​ដូចជា​កង់​ ​ឬ​ក្ដារ​ជិះ​លើទឹក​នៅ​លើដំបូល​ ​និង​ផ្នែក​ខាងក្រោយ​រថយន្ត​បាន​។​ ​ប​ចេ្ច​ក​វិទ្យា​ជំនួយ​នៅពេល​បើកបរ​មួយចំនួន​បាន​បំពាក់​លើ​ ​Ford​ ​Ecosport​ ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ ​និង​ផ្ដល់​ទំនុកចិត្ត​ក្នុង​ការ​បើកបរ​ ​រួមមាន​ដូចជា​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​ ​(​Hill​ ​Launch​ ​Assist​)​។​ ​នៅពេល​កំពុង​ឡើង​ ​ហើយ​អ្នក​ឈប់​នៅ​លើ​ទួល​ ​ប្រព័ន្ធ​នេះ​នឹង​ជាន់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​រយៈពេល​ ​2.5​ ​Sec​ ​ដើម្បី​ទុក​ពេល​ឲ្យ​អ្នកមាន​ពេល​ដក​ជើង​ចេញពី​ហ្វ្រាំង​ទៅ​ជាន់​លើ​ហ្គា​ជៀសវាង​ការ​រអិល​ថយក្រោយ​។​ ​
​ ​
​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ ​ជាមួយនឹង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង​ ​និង​រអិល​ ​វា​អាច​ធ្វើការ​ទប់​លំនឹង​របស់​រថយន្ត​ ​និង​បញ្ជៀស​ការ​ក្រឡាប់​ ​(​Electronic​ ​Stability​ ​Control​)​ ​មិន​ចំពោះតែ​ផ្លូវ​ធម្មតា​នោះ​ទេ​ ​នៅ​លើ​ផ្លូវ​គ្រួស​ ​ឬ​ផ្លូវ​ដី​ក៏​ដំណើរការ​បាន​ដូចគ្នា​។​ ​


Advertisement