យុវជន​ម្នាក់​នៅ​ស្រុក​ស្ទឹងត្រង់​ ​ខេត្ត​កំពង់ចាម​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

​ទឹកប្រាក់​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បន្ត​ធ្លាក់​ដល់ដៃ​យុវជន​ម្នាក់ទៀត​ហើយ​ ​ឈ្មោះ​ ​ជឿន​ ​បញ្ញា​ ​អាយុ២៥ឆ្នាំ​ ​រស់នៅ​ភូមិ​មាឃ១​ ​ឃុំ​ព្រែកកក់​ ​ស្រុក​ស្ទឹងត្រង់​ ​ខេត្ត​កំពង់ចាម​ ​។​ ​
​ ​
​នៅចំពោះមុខ​ ​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​យុវជន​ ​ជឿន​ ​បញ្ញា​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​បច្ចុប្បន្ន​នេះ​បើ​និយាយ​ពី​ជីវភាព​គ្រួសារ​ហាក់​មិនសូវ​ជា​មាន​បញ្ហា​លំបាក​នោះ​ទេ​ ​ពោល​គឺ​ប្រកបមុខរបរ​ផ្នែក​កសិកម្ម​ ​ដោយ​ការ​ធ្វើស្រែ​ ​និង​ដាំដំណាំ​កៅស៊ូ​។​ ​យុវជន​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ ​ជា​ទម្លាប់​ប្រចាំថ្ងៃ​ ​មុន​ពេល​ចេញទៅ​ចំការ​ ​ប្អូន​តែង​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ទុក​សម្រាប់​ទទួលទាន​នៅពេល​ស្រេកទឹក​ ​និង​អស់កម្លាំង​បន្ទាប់ពី​ធ្វើចំការ​ ​ឬ​ជៀរ​ជ័រកៅស៊ូ​។​ ​ដោយឡែក​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅ​ពេល​សម្រាក់​មិនទៅ​ចំការ​ ​ប្អូន​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភ័ក្​ដ​ដើរលេង​ក្នុង​ភូមិ​ ​ហើយ​ស្រេកទឹក​ក៏​ចុះ​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ផ្លែ​គូ​លេន​ ​ចំនួន​មួយ​ដប​ ​ដោយ​ខ្ចី​លុយ​មិត្តភ័ក្ដិ​ចំនួន​ ​១០០០រៀល​ ​ដើម្បី​បង្គ្រប់​។​ ​លុះ​ពេល​មួល​គម្រប​ដប​ទទួលទាន​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​ ​។​ ​ភ្លាម​នោះ​ប្អូន​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏​បាន​ស្រែក​ប្រាប់​អ្នកលក់​ ​និង​មិត្ត​ភ័ក្​ដ​ឱ្យ​ជួយ​មើល​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​យុវជន​រូប​នេះ​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​១០០​ ​លាន​រៀល​នេះ​ ​ប្អូន​នឹង​ប្រគល់​ជូន​គ្រួសារ​ទុក​គ្រាន់​សង់​បំណុល​ធនាគារ​មួយចំនួន​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​ទិញ​ដីចំការ​បន្ថែម​ទៀត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០​ ​លាន​រៀល​ ​រហូតដល់​ ​៧០​ ​រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន​ ​៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន​ ​៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

Advertisement