Park​ ​Café​ ​អាហារដ្ឋាន​ក្នុង​ស្រុក​ដែល​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ ​និង​វឌ្ឍនភាព​ខ្ពស់​សម្រាប់​ម្ហូបអាហារ​កម្ពុជា​

​ភោជនីយដ្ឋាន​ ​Park​ ​Café​ ​ដែល​ជា​អាហារដ្ឋាន​ក្នុង​ស្រុក​ ​(​local​ ​brand​)​ ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​ ​បាន​បន្ត​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ដែល​ថ្មី​ៗ​នេះ​ទើបនឹង​បើក​ដំណើរការ​សាខា​ដ៏​ប្រណីត​មួយ​បន្ថែម​ទៀត​នៅក្នុង​ផ្សារ​សហ​គម​ ​The​ ​Point​ ​ទល់មុខ​ស្ថានទូត​ចិន​ ​ដែល​ជា​តំបន់​កណ្តាល​ក្រុង​ ​និង​មាន​សក្តា​នុ​ពល​ខ្ពស់​។​

​លោក​ ​ហេង​ ​សេង​លី​ ​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​Park​ ​Café​ ​បាន​លើកឡើង​ថា​ ​ភោជនីយដ្ឋាន​ ​Park​ ​Café​ ​ជា​អាហារដ្ឋាន​ដែល​គិតគូរ​ខ្ពស់​ពី​គុណភាព​ ​សុវត្ថិភាព​ ​និង​តម្លៃ​សម្រាប់​អតិថិជន​គ្រប់រូប​។​ ​សម្រាប់​គ្រប់មុខ​ម្ហូប​ ​និង​អាហារ​ ​គឺ​ត្រូវ​បាន​ចំ​ម្អិ​នដោយ​យកចិត្ត​ទុកដាក់​ ​មិន​ប្រើ​សារធាតុ​ប៊ីចេង​ ​និង​ជ្រើសរើស​យក​គ្រឿងផ្សំ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​ ​ចំពោះ​តម្លៃ​វិញ​ ​គឺ​យើង​ផ្តោត​លើ​លក្ខខណ្ឌ​សមស្រប​មួយ​សម្រាប់​ប្រជាជន​ខ្មែរយើង​គ្រប់រូប​ ​ព្រោះ​តម្លៃ​មិន​ខ្ពស់​ជាង​អាហារ​នៅ​តាម​ផ្ទះ​ប៉ុន្មាន​នោះ​ទេ​ ​តែ​អតិថិជន​ទាំងអស់​អាច​ទទួល​បាន​កន្លែង​ស្រស់​ស្អាត​ ​បរិយាកាស​ល្អ​ ​និង​គុណភាព​ល្អ​។​ ​

​លោក​ ​ហេង​ ​សុខ​លី​ ​បាន​និយាយ​ថា​៖​ ​«​ចំពោះ​ទីតាំង​ថ្មី​របស់​ ​Park​ ​Café​ ​នៅ​ផ្សារ​សហ​គម​ ​The​ ​Point​ ​នេះ​ ​យើង​អភិវឌ្ឍ​កាន់តែ​មាន​លក្ខណៈ​ប្លែក​ ​និង​ប្រសើរ​ឡើង​។​ ​ភាព​ប្លែក​នេះ​ ​មិនមែន​ប្លែក​តែ​ចំពោះ​គ្រប់​សាខា​ ​Park​ ​Café​ ​ប៉ុណ្ណោះទេ​ ​តែ​ប្លែក​ជាង​ភោជនីយដ្ឋាន​ដទៃទៀត​នៅ​កម្ពុជា​»​។​ ​

​លោក​ ​ហេង​ ​សុខ​លី​ ​បាន​បន្ថែម​ទៀត​ថា​ ​លក្ខណៈ​ពិសេស​នៃ​ទីតាំង​ថ្មីនេះ​ ​គឺ​ ​ហាង​មាន​មាន​ទំហំ​ធំ​ ​ស្រលះ​ ​មិន​ចង្អៀត​ ​ហើយ​ជ្រុង​នី​មួយ​ៗ​គឺ​មានគំនិត​រចនា​ពិសេស​ខុសគ្នា​ទាំងអស់​។​ ​ម្យ៉ាងវិញទៀត​ ​សម្រាប់​សាខា​ថ្មីនេះ​មាន​លក្ខណៈ​ប្លែក​ខុសពី​ហាង​កា​ហ្វេ​មុន​ៗ​ដែល​ ​Coffee​ ​Counter​ ​គឺ​ប្រើ​សម្រាប់​តែ​បុគ្គលិក​ធ្វើការ​ប៉ុណ្ណោះ​ ​តែ​សម្រាប់​សាខា​ ​The​ ​Point​ ​នេះ​ ​Coffee​ ​counter​ ​មាន​កន្លែង​សម្រាប់​អតិថិជន​អាច​អង្គុយ​បាន​ ​ដោយ​គាត់​អាច​មើល​ពី​របៀប​ធ្វើការងារ​របស់​បុគ្គលិក​ ​ឬ​ទទួលអារម្មណ៍​ប្លែក​បន្ថែម​ពីលើ​រសជាតិ​អាហារ​ដែល​គាត់​ចូលចិត្ត​។​ ​លើស​ពីនេះ​ទៅទៀត​ ​ហាង​របស់​យើង​ស្ថិតនៅ​ក្នុង​ផ្សារ​សហ​គម​ដែល​មាន​ទំហំ​ដល់ទៅ​ជាង​ ​400ម៉ែ​ត​ការ៉េ​ ​និង​ស្ថិតនៅ​មុខ​គេ​ ​ជាប់មាត់​ផ្លូវ​ធំ​ដែល​អាច​ធ្វើ​ឱ្យ​អតិថិជន​ងាយស្រួល​កំណត់សម្គាល់​ ​ឬ​ចូល​មក​ទទួល​សេវាកម្ម​បាន​យ៉ាង​ងាយស្រួល​។​ ​

​ជា​ការ​រំពឹង​ទុក​ភោជនីយដ្ឋាន​ ​Park​ ​Café​ ​នឹង​បន្ត​ពង្រីក​កាន់តែ​ច្រើន​ទីតាំង​ក្នុង​ទីក្រុង​ភ្នំពេញ​ ​ដើម្បី​ធ្វើ​ឱ្យ​ម៉ាក​សញ្ញា​ក្នុង​ស្រុក​មួយ​នេះ​ ​កាន់តែ​មាន​សក្តា​នុ​ពល​ ​ក្នុង​ការបម្រើ​អាហារ​បែប​ខ្មែរ​ ​ដែល​មាន​ប្រវត្តិ​ដ៏​យូរលង់​របស់​កម្ពុជា​។​ ​

​លោក​ ​វិសាល​ ​ជា​អតិថិជន​មួយ​រូប​ដែល​តែងតែ​មក​ធ្វើការងារ​ ​និង​ជួប​អតិថិជន​នៅក្នុង​ភោជនីយដ្ឋាន​ ​Park​ ​Café​ ​បាន​លើកឡើង​ថា​លោក​គាំទ្រ​ភោជនីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នេះ​ដោយសារតែ​ទីតាំងនៅ​ចំ​កណ្តាល​ក្រុង​ ​ជិត​កន្លែង​ធ្វើការងារ​របស់​គាត់​ ​ហើយ​មាន​ចំណត​ធំ​ទូលាយ​ ​ងាយស្រួល​ក្នុង​ការ​ចេញចូល​ ​ធ្វើ​ឱ្យ​លោក​ចំណេញពេលវេលា​។​ ​បន្ថែម​ពីលើ​នេះ​ ​អ្វី​ដែល​លោក​ចាប់អារម្មណ៍​គឺ​ភោជ​នី​ដ្ឋាន​ ​Park​ ​Café​ ​មានគំនិត​រចនា​ខុសពី​ហាង​ដទៃ​ ​ប្លែក​ ​និង​មាន​អារម្មណ៍ល្អ​សម្រាប់​ការ​ធ្វើការងារ​ ​ហើយ​អាហារ​ទៀតសោត​ក៏​មាន​រសជាតិ​ឆ្ងាញ់​ ​និង​មាន​ផាសុកភាព​៕​

Advertisement