រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​៩​,​ ​១០,១១​,​ ​១២​,​ ​១៣​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

​រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​២៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​ប្រាំ​រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន​ ​៤៤​ ​រូប​ពី​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​ ​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​ ​អ្នកឈ្នះ​រង្វាន់​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ត្រូវ​បាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រក្នុង​គោលបំណង​ ​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ ​និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ ​ដែល​តែងតែ​គាំទ្រ​ ​និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​គ្រប់​កម្មវិធី​ ​គ្រប់​ឱកាស​។​ ​

​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​ប្រាំ​រូប​គឺ​៖​ ​១​.​លោក​ ​ស៊ី​ម​ ​ចិន្ដា​ ​មក​ពី​ខេត្តព្រៃវែង​ ​២​.​ ​លោក​ ​អួង​ ​សុ​គុណ​ធឿន​ ​មក​ពី​ខេត្តកណ្តាល​ ​៣​.​លោក​ ​ប៉ែន​ ​វាសនា​ ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ​៤​.​ ​លោក​ ​ឈន់​ ​សុ​ខ​ឈឿន​ ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ​និង​ ​៥​.​អ្នកស្រី​ ​ដាម​ ​សុធី​ ​មក​ពី​ខេត្ត​ឧត្តរមានជ័យ​។​

​លោក​ ​ប៉ែន​ ​វាសនា​ ​ដែល​ជា​អ្នកឈ្នះ​មួយ​រូប​ក្នុងចំណោម​អ្នកឈ្នះ​ប្រាំ​រូប​នៃ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រាបៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​ពិសា​ស្រា​បៀរ​អាន់​ឆ័​របី​ទៅ​បួន​ដង​ក្នុង​មួយ​សប្តាហ៍​។​ ​ខ្ញុំ​បាន​ទិញ​មួយ​កេស​ទៅ​ជប់លៀង​ជួបជុំ​បងប្អូន​ ​និង​គ្រួសារ​ ​ហើយក៏​គាស់​ក្រវិល​ក៏បាន​មួយ​ម៉ឺន​ដុល្លារ​។​ ​ខ្ញុំ​ផឹក​ជាមួយ​គ្រួសារ​ ​និង​បង​ប្អួន​នៅផ្ទះ​។​ ​ខ្ញុំ​អារម្មណ៍​សប្បាយ​ខ្លាំង​ណាស់​។​ ​មិន​នឹកស្មាន​មានវាសនា​បាន​រង្វាន់​។​ ​ពីមុន​មក​អត់​ដែល​ត្រូវ​អីសោះ​។​ ​ទើបត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ខ្ញុំ​មិនដែល​ត្រូវ​មាន​រង្វាន់​ពីមុន​ទេ​។​ ​រង្វាន់​ដែល​ខ្ញុំ​បាន​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​ខ្ញុំ​យក​ទៅ​ពង្រីក​មុខរបរ​បន្ថែម​ ​និង​ផ្គត់ផ្គង់​គ្រួសារ​។​ ​ចំពោះ​កម្មវិធី​ប្រូ​ម៉ូ​សិន​ស្រា​បៀរ​អាន់​ឆ័រ​ពិតជា​ចែក​រង្វាន់​ពិតប្រាកដ​មែន​។​ ​ជា​កិច្ច​ចុងក្រោយ​ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅដល់​អតិថិជន​ស្រា​បៀរ​អាន់​ឆ័រ​ ​រង្វាន់​គឺ​ចែក​ពិ​តៗ​។​ ​ហើយ​សូម​ថ្លែងអំណរគុណ​ដល់​ស្រា​បៀរ​អាន់​ឆ័​រសូម​ឲ្យ​ក្រុមហ៊ុន​ទទួលជោគជ័យ​គ្រប់​ភារកិច្ច​ ​និង​រីកចម្រើន​ជា​រៀង​រហូត​។​”​

​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​ប្រាំ​រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន​ ​៤៤​ ​រូប​បាន​ទទួល​រង្វាន់​ពី​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​

​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ​ ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ​២០១៩​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ១កំប៉ុង​ ​១២កំប៉ុង​ ​២៤​ ​កំប៉ុង​ ​ព្រមទាំង​រង្វាន់​ទឹកប្រាក់​ ​១០០​ ​(​មួយ​រយ​)​ ​ដុល្លារ​ ​១០០០​ ​(​មួយ​ពាន់​ដុល្លារ​ ​និង១០០០០​ ​(​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​បញ្ជាក់​៖​ ​ដើម្បី​បើក​រង្វាន់​ ​លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង​ ​និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។​ ​

​សូម​ប្រញាប់​ឡើង​!​ ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់១​ ​ម៉ឺន​ដុល្លារ​ ​រាល់​ខែ​!​ ​អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!​!​!​ ​
​ ​ចំពោះ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖​ ​092​ ​333​ ​900​ ​/​ ​010​ ​833​ ​000​។​
​ ​
​រីករាយ​ស្រស់ថ្លា​

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


Advertisement