LG​ ​ដាក់​បង្ហាញ​ម៉ាស៊ីន​សម្ងួត​បច្ចេកវិទ្យា​ដ៏​ឆ្លាតវៃ​ ​​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ ​

​ថ្ងៃ​ចន្ទ​ ​ទី15​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នេះ​ ​ក្រុមហ៊ុន​ ​LG​ ​Electronics​ ​និង​ ​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​ប្រារព្ធ​ពិធីសម្ពោធ​ ​ផលិតផល​ថ្មី​ម៉ាស៊ីន​សម្ងួត​បច្ចេកវិទ្យា​ដ៏​ឆ្លាតវៃ​ ​។​ ​ជាក់ស្ដែង​ ​ពិធីសម្ពោធ​នេះ​ប្រារព្ធ​នៅ​ ​LG​ ​Premium​ ​Brandshop​ ​ដែល​មាន​អាស័យ​ដ្ឋាន​ ​ផ្ទះលេខ​ ​135​ ​មហាវិថី​ព្រះមុនីវង្ស​ ​សង្តា​ត់​ ​មនោរម្យ​ ​ខណ្ឌ​ ​7​ ​មករា​ ​រាជធានី​ភ្នំពេញ​ ​។​

​ដោយសារតែ​មានការ​គ្រាំ​ទ្រ​ពី​អ្នកប្រើ​ប្រាស់​នូវ​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ម៉ាក​សញ្ញា​ ​LG​ ​នៅ​លើ​ទីផ្សារ​កាន់តែ​ច្រើន​ទៅ​ ​ពី​មួយឆ្នាំ​ ​ទៅ​មួយឆ្នាំ​ ​ទើប​ធ្វើអោយ​ក្រុមហ៊ុន​ ​LG​ ​Electronics​ ​បា​នប​ង្តើ​ត​នូវ​ ​បច្ចេកវិទ្យា​ដ៏​ឆ្លាតវៃ​ ​និង​ ​អស្ចារ្យ​ ​សំរាប់​សំរួល​ក្នុង​ការប្រើ​ប្រាស់​ ​នោះ​គឺ​ ​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ ​Dual​ ​Inverter​ ​Heat​ ​Pump​ ​។​ ​ហើយ​ម៉ាស៊ីន​សម្ងួត​នេះ​ ​និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ពេលនេះ​តទៅ​ ​។​

​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ ​Dual​ ​Inverter​ ​Heat​ ​Pump​ ​គឺជា​ម៉ាស៊ីន​សម្ងួត​ជំនាន់​ទី​ ​3​ ​របស់​ក្រុមហ៊ុន​ ​LG​ ​Electronics​ ​វា​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការប្រើ​ប្រាស់​ ​ក្នុង​ការរស់នៅ​ប្រកបដោយ​ភាព​ស៊ីវិល័យ​ ​និង​ ​ផាសុកភាព​ ​។​ ​សមត្ថភាព​របស់​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​មាន​លក្ខណះ​ខុសពី​ម៉ាស៊ីន​សម្ងួត​ធម្មតា​ដូចជា​ ​៖​

​•​ ​DUAL​ ​Inverter​ ​Heat​ ​Pump​™​ ​
​ជា​បច្ចេកវិទ្យា​ ​កុំ​ប្រែ​សសឺរ​ភ្លោះ​ ​ដែល​ ​ប្រើ​នៅ​ថាមពល​ដ៏​អស្ចារ្យ​ ​សន្សំសំចៃ​ថាមពល​ ​និង​ ​ពេលវេលា​ទ្វេដង​ ​កាត់បន្ថយ​សំលេង​រំខាន​ ​បាន​យ៉ាង​មានប្រសិទ្ធភាព​ ​។​ ​
​•​ ​Gentle​ ​Care​
​ដំណើរការ​សម្ងួត​ក្នុង​សីតុណ្ហភាព​ទាប​ ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​ខូច​ ​ឬ​ ​រួញ​ ​សាច់ក្រណាត់​ ​និង​ជួយ​រក្សា​សាច់ក្រណាត់​បាន​យ៉ាង​ល្អ​ ​។​ ​
​•​ ​Eliminates​ ​up​ ​to​ ​99.9​%​ ​of​ ​Allergens​ ​
​ជាមុ​ខ​ងារ​កំចាត់​ចោល​នៅ​បាក់តេរី​កង្វក់​ ​និង​ ​អា​ឡែ​ក​ហ្ស៊ី​ ​ផ្សេង​ៗ​ ​ជាប់​នៅ​សាច់ក្រណាត់​ ​ដែល​បណ្ដាល​អោយ​មានផល​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​កុមារ​ ​បាន​រហូតដល់​ ​99.9​%​ ​ដែល​ទទួល​បាន​ ​វិញ្ញា​បន​បត្រ័​ ​ទទួលស្គាល់​ ​ពី​ ​BAF​ ​(​British​ ​Allergy​ ​Foundation​ ​)​ ​។​ ​
​•​ ​Auto​ ​Cleaning​ ​Condenser​ ​
​បង្កើត​ឡើងជា​មួយ​តម្រង​ពីរ​ដែល​អាច​រក្សា​ភាព​ស្អាត​របស់​ធុង​ចម្រោះ​នេះ​ ​ធ្វើ​ឱ្យ​ម៉ាស៊ីន​សម្ងួត​រក្សា​ការ​ដំណើរការ​ស្ងួត​ខ្ពស់​ដោយ​ការ​ច្រោះ​ចេញ​សំណើម​ពី​សំលៀកបំពាក់​។​
​ម្យ៉ាងទៀត​មុខងារ​លាង​សំអាត​ដោ​យស្វ័យប្រ​វតិ្​ត​ ​គឺ​រក្សា​នូវ​ដំណើរការ​នៃ​ការ​សម្ងួត​ល្អ​ ​Auto​ ​CLeaning​ ​Condenser​ ​ផ្តល់​នូវ​លំហូ​ខ្យល់​ដ៏​ត្រឹមត្រូវ​ ​ដែល​ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ចាប់​សញ្ញា​សម្ងួត​នៃ​សំណើម​លើ​សម្លៀកបំពាក់​និង​កំណត់ពេល​ស្ងួត​ដោយ​ស្វ័យប្រវត្តិ​។​ ​
​•​ ​Smart​ ​ThinQ​™​ ​
​ផ្ដល់​ជូន​ភាព​ងាយស្រួល​ជាង​មុន​ជាមួយ​ ​Smart​ ​ThinQ​ ​™​
​ពី​ការគ្រប់គ្រង​ប្រតិបត្តិ​ការ​របស់​ម៉ាស៊ីន​តាមរយៈ​ការ​តភ្ជាប់​ពី​ចម្ងាយ​។​ ​អនុញ្ញាត​ឱ្យ​អ្នកបញ្ជា​ម៉ាស៊ីន​សម្ងួត​ពី​គ្រប់​ទីកន្លែង​គ្រប់ពេល​តាមរយៈ​ការ​ភ្ជាប់​ ​Wi​-​Fi​
​•​ ​Saving​ ​Money​ ​and​ ​Time​
​បច្ចេកវិទ្យា​កូនកាត់​ ​Eco​ ​Hybrid​™​ ​គឺ​ធ្វើអោយ​អ្នក​អាច​សំ​ន្សំ​សំចៃ​ថាមពល​ក៏បាន​ ​និង​ ​ពេលវេលា​ក៏បាន​ ​ ​បច្ចេកវិទ្យា​នេះ​នឹង​ផ្តល់​ជូន​ជម្រើស​ដើម្បី​សន្សំសំចៃ​ថាមពល​ឬ​ពេលវេលា​ ​វា​អាស្រ័យ​ទៅលើ​របៀបរស់នៅ​របស់​អ្នក​ប៉ុណ្ណោះ​។​

​លោក​ ​Sung​ ​Suk​ ​Kim​ ​អគ្គនាយក​ក្រុមហ៊ុន​ ​LG​ ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសា​សន៏​ដែរ​​“​ថ្ងៃនេះ​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​ណែនាំ​នូវ​ផលិតផល​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​មួយទៀត​គឺ​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ ​Dual​ ​Inverter​ ​Heat​ ​Pump​ ​យើង​កត់សម្គាល់​ឃើញថា​មានការ​កើន​ជា​ឡើង​ខ្លាំង​មួយ​រយះ​ចុងក្រោយ​ចំពោះ​ការប្រើ​ប្រាស់​ផលិតផល​អេ​ឡិច​ត្រូ​និច​ដើម្បី​កាត់បន្ថយ​កម្លាំង​ក្នុង​គ្រួសារ​ ​ព្រមទាំង​សន្សំ​ពេលវេលា​សម្រាប់​គូ​ស្វាមីភរិយា​ថ្មីថ្មោង​ ​ក៏ដូចជា​គ្រួសារ​ដែល​មាន​ចំ​នូ​លពី​មធ្យម​ឡើង​ទៅ​ ​បញ្ហា​អនាម័យ​រឹតតែ​ត្រូវ​បាន​អោយ​តម្លៃ​ខ្ពស់​ចំពោះ​ផលិតផល​ទាំងអស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ផង​ដែរ​។​

​លោក​បាន​បន្ដ​ទៀតផង​ដែរ​ថា​ ​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​អាច​បំពេញ​តាម​តម្រូវការ​និង​បំណងប្រាថ្នា​របស់​អតិថិជន​បាន​ ​វា​គឺជា​ផលិតផល​ដែល​អ្នករាល់គ្នា​នឹង​ពេញចិត្ត​បំផុត​ក្នុង​ការ​ជួយ​សម្រួល​អោយ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​គ្រប់​ៗ​គ្នា​”​ ​។​

​អ្វី​ដែល​គួរ​អោយ​សរសើរ​នោះ​គឺ​ក្រុមហ៊ុន​ ​LG​ ​បាន​គិតគូរ​ដល់​ភាព​ងាយស្រួល​ ​ដោយ​រចនា​ម៉ាស៊ីន​បោក​ ​និង​ម៉ាស៊ីន​សម្ងួត​ ​មាន​ភាព​សមស្រប​នឹងគ្នា​ក្នុង​ការ​ជួយ​សន្សំសំចៃ​ពេលវេលា​ ​និង​បង្កើន​សោភ័ណភាព​កាន់តែ​ស្រស់​ស្អាត​ ​សម្រាប់​គេហដ្ឋាន​របស់​អ្នកប្រើ​ប្រាស់​ទាំងឡាយ​ ​។​

​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការ​ដាក់​តាំង​បង្ហាញ​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​ស៊េរី​ថ្មីនេះ​បាន​នៅ​គ្រប់​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និច​ដែល​ជា​អ្នក​ចែកចាយ​លក់​បន្ត​របស់​ក្រុមហ៊ុន​ ​G​ ​Gear​ ​និង​ហាង​ ​LG​ ​BrandShop​ ​គ្រប់​សាខា​ទាំងអស់​ ​។​

​ទំនាក់ទំនង​បន្ថែម​ ​ទូរសព្ទ​លេខ​ ​023​ ​222​ ​699​ ​

Advertisement