ស្រា​បៀ​រថៃហ្គ័​រដឹក​នាំ​ក្រុម​ម្ចាស់​ជើងឯក​ ​TIGER​ ​STREET​ ​FOOTBALL​ ​FESTIVAL​ ​2019​ ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេស៊ីល​​ជួប​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ ​“​RONALDINHO​”​

​ភ្នំពេញ​៖​ ​នៅ​យប់​ថ្ងៃទី​ ​16​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​ក្រុមការងារ​ស្រា​បៀ​រថៃហ្គ័​រដឹក​នាំ​ក្រុម​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិ​ការណ៍​ការប្រកួត​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេស៊ីល​ ​ជួប​ជាមួយ​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ ​Ronaldo​ ​de​ ​Assis​ ​Moreira​ ​ដែលគេ​ស្គាល់​ជាទូទៅ​ថា​ ​“​Ronaldinho​”​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កំពូល​កីឡាករ​បាល់ទាត់​ជាតិ​ប្រេស៊ីល​រូប​នេះ​ដែល​ជាឯក​អគ្គរដ្ឋទូត​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ ​២០១៩​ ​Tiger​ ​Street​ ​Football​ ​Festival​ ​នឹង​ទទួលស្វាគមន៍​ក្រុម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​«​A​»​ ​ដែល​ជា​ក្រុម​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិ​ការណ៍​ការប្រកួត​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​និង​ក្រុមការងារ​ស្រា​បៀ​រថៃហ្គ័​រដែ​ល​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​នេះ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​សមាជិក​ទាំងអស់​នៃ​ក្រុម​ម្ចាស់​ជើងឯក​នឹង​មានឱកាស​ពិសេស​អស្ចារ្យ​ចូល​ទស្សនា​ផ្ទាល់​នូវ​ការប្រកួត១ភាគ៤ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ ​Flamengo​ ​និង​ ​Athletico​ ​Paranaense​ ​ក្នុង​ក្របខ័ណ្ឌ​ពានរង្វាន់​ប្រេស៊ីល​ ​(​Copa​ ​do​ ​Brasil​)​ ​ទៅលេង​ឆ្នេរសមុទ្រ​ ​Copacabana​ ​ឡើងភ្នំ​ ​Corcovado​ ​ជាពិសេស​អញ្ជើញ​ទៅលេង​វិមាន​របស់​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ ​Ronaldinho​ ​និង​កម្មវិធី​ពិសេស​ជាច្រើន​ទៀត​ក្នុង​ក្នុង​ដំណើរ​ទស្សនកិច្ច​ពិសេស​នេះ​។

​ដំណើរ​ទស្សនកិច្ច​នេះ​ ​មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ ​១៧​ ​រហូតដល់​ថ្ងៃទី​ ​១៩​ ​ខែកក្កដា​ ​នៅ​ទីក្រុង​ ​Rio​ ​de​ ​Janeiro​ ​ប្រទេស​ប្រេស៊ីល​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​កំពូល​កីឡាករ​បាល់ទាត់​ ​លំដាប់​ពិភពលោក​ ​Ronaldinho​ ​។​

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ដំ​ណើរ​ទស្ស​កិច្ច​ក្រុម​ម្ចាស់​ជើងឯក​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​ប្រទេស​ប្រេស៊ីល​ ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKH​

​ ​សូម​ពិ​សា​ថៃ​ហ្គ័រ​ដោយ​ការទទួលខុសត្រូវ​



Advertisement