ការ​តាំងពិព័រណ៍​ម្ហូបអាហារ​កូរ៉េ​ SME​ EXPO​ ដ៏​ធំអស្ចារ្យ​ប្រចាំ​ 2019​ នឹង​បង្ហាញខ្លួន​ជា​លើក​ទី​ 2 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ខាងមុខនេះ​!

ភ្នំពេញ​-SME​ Expo​ គឺជា​ការ​តាំងពិព័រណ៍​ដ៏​ធំអស្ចារ្យ​ប្រចាំឆ្នាំ​ដោយមាន​ការចូលរួម​ពី​សហគ្រាស​ធន​តូច​ និង​មធ្យម​ជាច្រើន​ដែល​នឹង​បង្ហាញខ្លួន​ម្តង​ទៀត​សម្រាប់​រដូវ​កាល​ទី​ 2 នៅក្នុង​ឆ្នាំ​ 2019​ នេះ​ដោយធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​ អ៊ី​អន​ សែនសុខ​ ជាន់ទី​ 03​ នៅ​ថ្ងៃទី​ 20​-21​ ខែកក្កដា​ ដោយ​ទទួលស្វាគមន៍​ភ្ញៀវ​ទស្សនា​ប្រមាណ​ជា​ 4, 000​ នាក់​ និង​ដៃគូ​សហការ​តាំងពិព័រណ៍​រាប់​រយ​នាក់​ផង​ដែរ​។

គួរ​រំឭក​ផង​ដែរ​ថា​កសិ​ឧស្សាហ៍​កម្ម​-ជលផល​ និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ​ Korea​ Agro​ – Fisheries​ and​ Food​ Trade​ Corporation​ ក៏​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ព្រឹត្តិ​ការណ៍​ដ៏​ធំអស្ចារ្យ​ប្រចាំឆ្នាំ​នេះ​ផង​ដែរ​។ អ្វី​ដែល​កាន់តែ​ពិសេស​ក៏​មានការ​តាំង​បង្ហាញ​ផលិតផល​ដែល​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​ដែល​កំពុងតែ​មានវត្តមានក្នុង​ទីផ្សារ​ដូចជា​៖ Gingseng​, Soymilk​, Collagen​ and​ Chocostick​ អម​ដោយ​ការ​ដាក់​សម្ពោធ​ផ្លូវការ​នូវ​ផលិតផល​ Miracle​ K-foods​ ថ្មី​ផង​ដែរ​ក្នុង​នោះ​រួមមាន​៖ Yuza​, Sweet​ Potato​ Caramel​, Baby​ snacks​, Omija​ និង​ភេ​សជ្ជៈ​ផ្សេង​ៗជាច្រើន​ទៀត​។

បើ​យោង​តាម​ លោកស្រី​ Chae​ Eun​ Kim​ ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ​ aT (Korea​ Agro​-Fisheries​&​;Food​ Trade​ Corporation​) ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ថា​លោកស្រី​ពិតជា​មាន​មោទនភាព​ក្នុង​ការចូលរួម​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​ខ្លាំង​ណាស់​។ លោកស្រី​ក៏បាន​បន្ថែម​ទៀត​ថា​ “អាហារ​កូរ៉េ​គឺ​ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ ហើយ​យើង​ទាំងអស់គ្នា​ពិតជា​ចង់​ណែនាំ​អាហារ​ដែល​ល្អ​បំផុត​ទាំងនោះ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុងតែ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ទាំង​វិស័យ​ឧស្សាហ៍​កម្ម​ចំណីអាហារ​ និង​ភេសជ្ជៈ​។ ដូច្នេះ​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ទទួល​បាន​នូវ​សុខភាព​ល្អ​ និង​អាច​សាកល្បង​នូវ​អ្វី​ដែល​ថ្មី​ប្លែក​” ក្រៅពី​កម្មវិធី​សាក​ភ្លក់​នូវ​ផលិតផល​ដែល​ល្បី​ និង​មានគុណ​ភាពល្អ​រួចហើយ​ aT ក៏​នឹង​ធ្វើការ​ផ្តល់​ជូន​ឱកាស​ថតរូប​ស្អា​តៗ​ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក​នៅ​ឯស្តង់​ដោយ​ផ្ទាល់​ផង​ដែរ​។ លើស​ពីនេះ​ទៅទៀត​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​រំភើប​ភ្ញាក់ផ្អើល​នេះ​ក៏​មាន​សំណួរ​ចម្លើយ​សប្បាយ​ៗជាច្រើន​ជាមួយនឹង​ឱកាស​ឈ្នះ​នូវ​រង្វាន់​ និង​វត្ថុ​អនុស្សាវរីយ៍​យ៉ាងច្រើន​សម្បូរ​បែប​។ សូម​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង​ 10​ ព្រឹក​ រហូតដល់​ម៉ោង​ 08​ យប់​! ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំងអស់​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ និង​កុំឱ្យ​រំលង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​ឱ្យ​សោះ​!

Advertisement