កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​លើក​ទី6​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី24​ ​ខែកក្កដា​ ​ឆ្នាំ2019​

​ភ្នំពេញ​ ​ថ្ងៃទី19​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​លើក​ទី6​ ​ត្រូវ​បាន​រៀបចំ​ដោយ​ ​ស្ថាន​ឯកអគ្គ​រាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រចាំ​កម្ពុជា​ ​និង​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​ ​(​DITP​)​,​ ​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី24​ ​ដល់​ថ្ងៃទី28​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​នៅក្នុង​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​ស៊ី​ធី​ ​និង​ ​រោងភាពយន្ត​ ​Legend​ ​Cinema​ ​ស្ថិតនៅ​ផ្សារ​ទំនើប​ ​City​ ​Mall​។​

​ឯកឧត្តម​ ​Panyarak​ ​Poolthup​ ​ឯកអគ្គ​រាជទូត​ ​ប្រចាំ​ស្ថាន​ឯកអគ្គ​រាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ​
​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា​ ​”​ខ្សែភាពយន្ត​គឺជា​ប្រភេទ​នៃ​ការកម្សាន្ត​ដែល​អាច​ផ្តល់​នូវ​ការយល់​ដឹងពី​របៀប​ឬ​បែបផែន​ដែល​មនុស្ស​ត្រូវ​គិត​ ​និង​បញ្ចេញ​សកម្មភាព​នៅក្នុង​ជីវិត​ពិត​។​ ​ការយល់​ដឹង​អំពី​ការ​គិត​របស់​មនុស្ស​ ​និង​មូលហេតុ​ដែល​វា​ប៉ះពាល់​ដល់​អាកប្ប​កិរិយា​របស់​ពួកគេ​ ​អាច​ជួយ​យើង​ឱ្យ​ទទួលយក​នូវ​ភាព​ខុសគ្នា​របស់​យើង​ ​និង​អាច​តភ្ជាប់​ជាមួយ​មនុស្ស​ផ្សេងទៀត​។​ ​នេះ​គឺជា​មូលហេតុ​ដែល​មហោស្រព​ភាពយន្ត​ត្រូវ​បាន​រៀបចំ​ជាថ្មី​ម្តង​ទៀត​ ​យើង​ជឿជាក់​ថា​ខ្សែភាពយន្ត​នេះ​នឹង​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រជាជន​នៃ​ប្រទេស​ថៃ​ ​និង​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​ ​ទាំង​មនុស្ស​ពេញវ័យ​ ​និង​កុមារ​ផង​ដែរ​។​

កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​ឆ្នាំ2019​ ​ចាប់ពី​ថ្ងៃទី24​ ​ដល់​ថ្ងៃទី28​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ត្រូវ​បាន​រៀបចំ​រួមគ្នា​ដោយស្ថាន​តំណាង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ថៃ​ ​និង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ថៃ​ ​ព្រមទាំង​មាន​កិច្ច​សហប្រតិបត្តិ​ការ​ពី​រោងភាពយន្ត​ ​Major​ ​Cineplex​ ​នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​និង​រោងភាពយន្ត​ ​Legend​ ​Cinema​ ​ស្ថិតនៅ​ផ្សារ​ទំនើប​ ​City​ ​Mall​។​

​ក្នុងអំឡុងពេល5ថ្ងៃនេះ​ ​ខ្សែភាពយន្ត​ថៃ​ចំនួន​មួយ​នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​រៀងរាល់ថ្ងៃ​ ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​និង​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​ ​ស្ថិតនៅ​ផ្សារ​ទំនើប​ ​City​ ​Mall​ ​ហើយ​ការ​ចាក់​បញ្ចាំង​នេះ​ត្រូវ​បាន​បើកចំហ​ដល់​សាធារណជន​ ​ដោយ​ចូល​ទស្សនា​ឥតគិតថ្លៃ​។​

​លើស​ពីនេះ​ទៅទៀត​ ​យើង​ក៏​នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ការផលិត​ខ្សែភាពយន្ត​នៅ​ថ្ងៃទី24​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ផង​ដែរ​ ​ដោយ​ផ្តោត​ទៅលើ​ការបង្កើត​សាច់រឿង​ ​ការ​ជ្រើសរើស​បរិយាកាស​នៅក្នុង​សាច់រឿង​ ​និង​ការផលិត​ ​នៅ​សាល​ ​អ៊ី​អន​ ​(​AEON​ ​Hall​)​ ​ស្ថិតនៅ​ជាន់ទី3​ ​នៃ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​បន្ទាប់មក​គឺ​ការ​ទំនាក់ទំនង​គ្នា​រវាង​អ្នកជំនួញ​ ​និង​អ្នកជំនួញ​។​ ​សកម្មភាព​ទាំងពីរ​នេះ​ត្រូវ​បាន​រៀបចំឡើង​ ​ដើម្បី​បង្កើត​នូវ​វេទិកា​ជួបជុំ​មួយ​រវាង​ផលិតករ​ភាពយន្ត​ថៃ​ ​និង​ផលិតករ​ភាពយន្ត​កម្ពុជា​ ​ដើម្បី​ចែករំលែក​បទពិសោធន៍​ ​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​”​។

​លោក​ ​Jirawuth​ ​Suwanana​-​arj​ ​អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ ​ប្រចាំ​ស្ថាន​ឯកអគ្គ​រាជទូត​ថៃ​នៅ​រាជ​
​ធានី​ភ្នំពេញ​ ​ប្រចាំ​កម្ពុជា​ ​និង​ជានា​យក​នៃ​ ​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​ ​(​DITP​)​ ​បាន​ប្រសាសន៍​ថា​ ​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​ ​ឆ្នាំ2019​ ​ក៏​មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ផលិតករ​ភាពយន្ត​ ​និង​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ខ្សែភាពយន្ត​នៃ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ថៃ​ ​ដើម្បី​បង្កើត​ខ្សែ​ភាព​យន្ត​ថ្មី​ៗ​ ​ឬ​ធ្វើការ​ជាមួយគ្នា​បាន​កាន់តែ​ល្អ​។​ ​សិក្ខាសាលា​ ​និង​ការ​តភ្ជាប់​ទំនាក់ទំនង​អាជីវកម្ម​នៅ​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិ​ការណ៍​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​ ​ត្រូវ​បាន​រៀបចំ​ជា​វេទិកា​សម្រាប់​ចែករំលែក​បទពិសោធន៍​ ​និង​បច្ចេកទេស​នៅក្នុងចំណោម​អ្នក​ដែល​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត​ ​ដូចជា​ ​នាយក​ផលិតកម្ម​ ​ផលិតករ​ ​និង​តារា​សម្តែង​ពី​បណ្តា​ប្រទេស​ទាំងពីរ​។​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​”​មាតិការឿង​”​ ​គឺ​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការកម្សាន្ត​ ​និង​ឧស្សាហកម្ម​ភាពយន្ត​។​ ​ដូច្នេះ​នៅ​ឆ្នាំនេះ​ ​យើង​បាន​អញ្ជើញ​ក្រុមហ៊ុន​ថៃ​ជាច្រើន​ ​ដែល​ទាក់ទង​នឹង​អ្នកបង្កើត​មាតិការឿង​ ​ដូចជា​រឿង​គំនូរជីវចល​ ​រឿងល្ខោន​ ​កម្មវិធី​ហ្គេម​កម្សាន្ត​ ​និង​ការ​ប្រគុំ​តន្រ្តី​ ​ដើម្បី​ជួយ​ស្វែងរក​គំនិត​ច្នៃប្រឌិត​បន្ថែម​ទៀត​ចំពោះ​ទីផ្សារ​ភាពយន្ត​នៃ​ប្រទេស​កម្ពុជា​ ​ហើយ​អាចប​ង្កើត​នូវ​គម្រោង​ភាពយន្ត​ធំ​មួយ​ ​ដែល​ជា​គម្រោង​រួមគ្នា​នា​ពេល​អនាគត​នេះ​។​ ​ហើយក៏​មាន​ក្រុមហ៊ុន​ថៃ​ ​ដែល​មាន​អាជីវកម្ម​លើ​ផ្នែក​ឌីជីថល​ ​ដើម្បី​គាំទ្រ​ដល់​ផ្នែក​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។​

​ព័ត៌មាន​លម្អិត​អំពី​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ថៃ​​ព្រឹត្តិ​ការណ៍​នៅក្នុង​ឆ្នាំនេះ​ ​នឹង​មាន​ខ្សែភាពយន្ត​ចំនួន5រឿង​ ​ដើម្បី​ចាក់​ជូន​ទស្សនិកជន​ទស្សនា​ជា​រៀងរាល់ថ្ងៃ​ ​នៅ​សាល​លេខ3​ ​(​Hall​ ​3​)​ ​នៅក្នុង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​នៅក្នុង​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​និង​នៅ​សាល​លេខ1​ ​(​Hall​ ​1​)​ ​នៃ​រោងកុន​ ​Legend​ ​Cinema​ ​នៅក្នុង​ផ្សារ​ទំនើប​ ​City​ ​Mall​។​ ​ការ​ចាក់​បញ្ចាំង​ដោយ​ឥតគិតថ្លៃ​នេះ​ ​គឺ​មាន​ ​266កៅអី​ ​នៅក្នុង​ការ​ចាក់​រឿង​ម្តង​ៗ​នៅក្នុង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​មាន250កៅអី​ ​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​។​ ​ខ្សែភាពយន្ត​ទាំងអស់​នេះ​ ​គឺ​ត្រូវ​បាន​បញ្ចូល​សំឡេង​ភាសាខ្មែរ​ ​និង​មាន​អក្សរ​រត់​ពី​ខាងក្រោម​វីដេអូ​ជា​ភាសាអង់គ្លេស​ផង​ដែរ​។​

​ខ្សែភាពយន្ត​ដំបូង​គេ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី24​ ​ខែកក្កដា​ ​ឆ្នាំ2019នេះ​ ​នៅ​វេលា​ម៉ោង07​:​00នាទី​ល្ងាច​ ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​នៅ​ម៉ោង05​:​00ល្ងាច​ ​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​ ​គឺជា​រឿង​ ​”​Friend​ ​Zone​”​ ​ដែល​បាន​ថត​នៅ​បណ្តា​ប្រទេស​នៅក្នុង​ប្រទេស​អាស៊ាន​ ​ហើយ​ខ្សែភាពយន្ត​នេះ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ច្រៀង​ដោយ​តារា​ចម្រៀង​ល្បី​ៗ​នៅក្នុង​ប្រទេស​អាស៊ី​ដូចជា​ ​ប្រទេស​កម្ពុជា​ ​ថៃ​ ​វៀតណាម​ ​ឡាវ​ ​ភូមា​ ​ចិន​ ​ហ្វីលីពីន​ ​ឥណ្ឌូណេស៊ី​ ​និង​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ​។​ ​បទចម្រៀង​នេះ​ត្រូវ​បាន​ច្រៀង​នៅក្នុង​ភា​សា​រៀង​ៗ​ខ្លួន​របស់​តារាចម្រៀង​នៃ​ប្រទេស​នី​មួយ​ៗ​ ​និង​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​Westec​ ​Media​ ​Limited​។​

​ខ្សែភាពយន្ត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ចំនួន3ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅក្នុង​អំឡុង​ពេល​នៃ​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​នេះ​គឺ​មាន​ដូចជា​ ​៖​

ថ្ងៃ​ព្រហស្បតិ៍​ ​ទី25​ ​ខែកក្កដា​ ​ម៉ោង05​:​00ល្ងាច​ ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​។​ ​ហើយ​ភាពយន្ត​នេះ​ត្រូវ​បាន​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​M​ ​Picture​ ​Cambodia​។​

ថ្ងៃសុក្រ​ ​ទី26​ ​ខែកក្កដា​ ​នៅ​វេលា​ម៉ោង05​:​00ល្ងាច​ ​នឹង​ចាក់​បញ្ចាំង​រឿង​ ​“​ខ្មោច​ប្រពន្ធ​”​ ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​។​ ​រឿង​នេះ​ផលិត​ឡើង​ដោយក្រុម​ហ៊ុន​ ​One​ ​Touch​ ​និង​ ​Red​ ​Spark​ ​Production​ ​និង​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​Westec​ ​Media​ ​Limited​។​

​ថ្ងៃសៅរ៍​ ​ទី27​ ​ខែកក្កដា​ ​នៅ​វេលា​ម៉ោង12.00រសៀល​ ​នឹង​ចាក់​បញ្ចាំង​រឿង​ ​“​Bikeman​”​ ​នៅក្នុង​រោង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​។​ ​ត្រូវ​បាន​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​Sabay​ ​MVP​។​

​ថ្ងៃអាទិត្យ​ ​ទី28​ ​ខែកក្កដា​ ​វេលា​ម៉ោង12យប់​ ​នឹង​ចាក់​បញ្ចាំង​រឿង​ ​“​បងប្រុស​កំពូល​កូរ​”​ ​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​ ​និង​រឿង​ ​“​Friend​ ​Zone​”​ ​នឹង​ចាក់​បញ្ចាំង​ ​នៅ​រោង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​ដែល​ផលិត​ឡើង​ដោយក្រុម​ហ៊ុន​ ​GDH599​ ​និង​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​Westec​ ​Media​ ​Limited​។​

​តារា​សម្តែង​ថៃ​ ​Naphat​ ​Siangsomboon​ ​(​ហៅ​ ​Nine​)​ ​ជា​តួ​នៅក្នុង​រឿង​ ​”​Friend​ ​Zone​”​ ​និង​ ​កញ្ញា Supawadee​ ​Kitisopakul​ ​(​ហៅ​ ​Dear​)​ ​ជា​តួ​នៅក្នុង​រឿង​ ​”​ខ្មោច​ប្រពន្ធ​”​ ​មក​ពី​ប្រទេស​ថៃ​ ​រួម​ជាមួយនឹង​តារា​សម្តែង​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា​ជាច្រើន​រូប​ទៀត​ ​ក៏​នឹង​ចូលរួម​នៅក្នុង​ព្រឹត្ត​ការណ៍​នេះ​ផង​ដែរ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​នៅ​ថ្ងៃទី24​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​វេលា​ម៉ោង5ល្ងាច​៕​

Advertisement