លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​ប្រកាស​បើក​សៀវភៅ​ថ្មី​ពីរ​ក្បាល​រៀបរាប់​ពី​ភាព​ជោគជ័យ​ ​និង​ការ​តស៊ូ​ក្នុង​ជីវិត​

​“​កម្រង​កំណាព្យ​ ​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េ​ង​លី​ ​និង​ខ្ញុំ​”​ ​ជា​សៀវភៅ​ថ្មី​មួយ​ក្បាល​របស់​អ្នកនិពន្ធ​ ​អឿ​ ​ស៊ី​ណា​ ​ដែល​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​អ្នកនិពន្ធ​ជួបប្រទះ​បទពិសោធន៍​ថ្មី​ក្នុង​ឆាកជីវិត​ ​ដែល​បណ្ដុះ​នូវ​ផ្នត់គំនិត​អប់រំ​ឱ្យ​មាន​ភាព​ក្លាហាន​ខ្លាំង​ឡើង​ ​ការ​ដឹង​គុណូបការៈ​ ​និង​ភាព​អំណត់​តស៊ូ​នៅក្នុង​ជីវិត​។​ ​សៀវភៅ​ដែល​មាន​កម្រាស់​ ​២២៨ទំព័រ​ ​ត្រូវ​បាន​លើកស្ទួយ​ ​និង​ជ​ម្រោម​ជ្រែង​ដោយ​លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​ធ្វើសកម្មភាព​សប្បុរសធម៌​ ​និង​ការចែក​រំលែក​កម្មវិធី​សិក្ខាសាលា​ ​និង​កម្ម​វិ​ធី​ផ្សេង​ៗ​ទៀត​។​ ​

​អ្នកនិពន្ធ​លោក​ ​អឿ​ ​ស៊ី​ណា​ ​បាន​អះអាង​ថា​ ​លោក​បាន​និពន្ធ​កំណាព្យ​ពាក្យរាយ​ ​ដែល​ប្រប​ក​ដោយ​ពាក្យ​ពេជ្រ​កម្រងកែវ​ ​រៀបរាប់​អំពី​បទពិសោធន៍​ ​ទស្សនៈ​ខ្លី​បែប​អប់រំ​ ​គុណធម៌​ ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ​ដែល​មានការ​បូ​កប​ញ្ជូល​រវាង​ខ្សែជីវិត​ពី​ផ្សេងគ្នា​គឺ​ ​ជីវិត​អ្នកនិពន្ធ​ផ្ទាល់​ ​និង​ខ្សែជីវិត​លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​ដោយ​បាន​បញ្ចូល​ទាំង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត​ខ្មែរ​មួយចំនួន​ ​ក្នុង​កំឡុង​ពេល​ដែល​លោក​បាន​ចុះ​ស្រាវជ្រាវ​ពី​ខ្សែជីវិត​ពិត​ ​ដែល​លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​បាន​ឆ្លងកាត់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​និង​សម័យ​ធ្លាក់​ភ្នំដងរែក​ផង​ដែរ​។​ ​អ្នក​ពិ​ពន្ធ​រូប​នេះ​ ​បាន​ប្រាប់​ទៀត​ថា​ ​អស់​រយៈពេល​ ​៣​ ​ឆ្នាំ​ទើប​លោក​អាច​បញ្ចប់​ស្នាដៃ​របស់​ខ្លួន​ឱ្យ​លេច​ជារូបរាង​ ​និង​បាន​ដាក់​តាំង​បង្ហាញ​នេះ​។​ ​លោក​ថា​ ​អ្នក​បាន​អាន​សៀវភៅ​នេះ​ហើយ​ ​មិន​ត្រឹមតែ​បណ្ដុះ​ចិត្ត​ឱ្យ​ស្រឡាញ់​ ​វប្បធម៌​ ​អារ្យធម៌​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ខ្មែរ​ប៉ុណ្ណោះទេ​ ​កាន់តែ​ពិសេស​គឺ​ ​បណ្ដុះ​ចិត្តស្រឡាញ់​ការសិក្សា​រៀនសូត្រ​ថែមទៀត​ផង​ ​ព្រោះថា​ ​ស្នាដៃ​នូវ​អត្ថ​បទ​ល្អ​ៗ​ដែល​លើកទឹកចិត្ត​ឱ្យ​អ្នកអាន​ប្រឹងប្រែង​ ​និង​ពុះពារ​គ្រប់​ឧបសគ្គ​លំបាក​។​

​យ៉ាងណាមិញ​ ​លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​បាន​ថ្លែង​លើកទឹកចិត្ត​ ​និង​ផ្ដល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​ថា​ ​ម្នា​ក់ៗ​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​ ​ហើយ​តែង​និពន្ធ​បង្កើត​ស្នាដៃ​នូវ​អត្ថ​បទ​ល្អ​ៗ​ ​ដើម្បី​ឱ្យ​អក្សរ​សាស្រ្ត​ ​អក្សរសិល្ប៍​ខ្មែរ​រីកចម្រើន​ ​ព្រោះថា​បើ​យើង​មិន​ខំប្រឹង​ដោយខ្លួនឯង​ទេ​ ​សង្គមជាតិ​រីកចម្រើន​ទៅមុខ​មិន​រួច​ទេ​ ​ហើយក៏​គ្មាន​បរទេស​មក​ប្រឹងប្រែង​ដើម្បី​យើង​ដែរ​ ​ប្រសិនបើ​គ្មានផល​ប្រយោជន៍​ចំពោះ​ពួកគេ​នោះ​ ​ដូច្នេះ​កុំ​សង្ឃឹម​បរទេស​ពេក​ ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សៀវភៅ​ថ្មីនេះ​ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ទី០២​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​ ​នៅ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ម៉ៅសេទុង​ ​ដោយ​វត្តមាន​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េ​ង​លី​ ​ដែល​មាន​ពីរ​ចំណងជើង​ ​ដែល​ជា​ស្នាដៃ​អ្នកនិពន្ធ​វ័យក្មេង​ពីរ​រូប​ ​គឺ​លោក​ ​អឿ​ ​ស៊ី​ណា​ ​និង​លោក​ ​ហង្ស​ ​ពណ្ណរាយ​ ​«​ពេល​មួយ​ដែល​ខ្ញុំ​ស្គាល់​ដុកទ័រ​ ​គួច​ ​ម៉េ​ង​លី​»​៕​


Advertisement