Park​ ​Café​ ​បោះទីតាំង​ថ្មី​ក្នុង​តំបន់​ទួលគោក​ជាមួយនឹង​ការរចនា​ប្លែក​ ​និង​គុណភាព​ខ្ពស់​

​ក្រុមហ៊ុន​ ​ផាក​ ​កាហ្វេ​ ​ហ្វ៊ូ​ដ​ ​អេន​ ​បេ​វើ​រីច​ ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ ​ភោជនីយដ្ឋាន​ ​ផាក​កាហ្វេ​ ​សាខា​ទួលគោក​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទី8​ ​ខែកក្កដា​ ​ឆ្នាំ2019​។​ ​ភោជនីយដ្ឋាន​ដែល​ផ្តោត​សំខាន់​លើ​មុខម្ហូប​ខ្មែរ​ ​ដែល​គ្មាន​ជាតិ​ប៊ីចេង​ ​និង​គិតគូរ​ពី​សុខភាព​ខ្ពស់​សាខា​ថ្មីនេះ​ ​មាន​ទីតាំងនៅ​លើ​ផ្លូវ​លេខ​ ​516​ ​កែ​ផ្លូវ​លេខ317​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​ ​(​អតីត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធនាគារ​អេ​ស៊ី​លីដា​)​។​ ​

​លោក​ ​ហេង​ ​សេង​លី​ ​អគ្គនាយក​គ្រប់គ្រង​ ​ផាក​កាហ្វេ​ ​បាន​លើកឡើង​ថា​ ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​សាខា​ទួលគោក​នេះ​ ​ជា​សាខា​ទី17​ ​ហើយ​របស់​ផាក​កាហ្វេ​ ​ដែល​ទីតាំង​ថ្មីនេះ​មានការ​រចនា​បែប​ប្លែក​ ​អំណោយផល​ល្អ​សម្រាប់​ការពិភាក្សា​ជំនួញ​ ​ឬ​ការ​ងារ​ផ្សេង​ៗ​ ​ពីព្រោះ​គម្លាត​ពី​តុ​មួយ​ទៅ​តុ​មួយ​មាន​ចម្ងាយ​សមរម្យ​មិន​ឱ្យ​អ្នក​នៅ​តុ​ជិត​ស្តាប់​ការសន្ទនា​បាន​នោះ​ឡើយ​។​ ​ការរចនា​នៅក្នុង​ហាង​មាន​លក្ខណៈ​បែប​ខ្មែរ​បុរាណ​ ​និង​ខ្មែរ​ទំនើប​លាយ​បញ្ចូល​គ្នា​ ​ដើម្បី​ផ្តល់​ភាព​ប្លែក​ដល់​អតិថិជន​ដែល​តែងតែ​និយម​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​។​ ​

​លោក​ ​ហេង​ ​សេង​លី​ ​បាន​និយាយ​ថា​៖​ ​«​ការកំណត់​យក​ទីតាំងនៅ​ទួលគោក​ ​ដោយសារតែ​ទួលគោក​ជា​តំបន់​មាន​សក្តា​នុ​ពល​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​ប្រជាជន​មានកម្រិត​ជីវភាព​ធូរធារ​ ​ហើយ​អតិថិជន​នៅ​តំបន់​នេះ​ក៏​ជា​អតិថិជន​គោលដៅ​មួយ​របស់​ក្រុមហ៊ុន​ផង​ដែរ​»​។​ ​

​លោក​ ​ហេង​ ​សេង​លី​ ​បាន​បន្ថែម​ទៀត​ថា​ ​ក្រៅពី​ការ​យកចិត្ត​ទុកដាក់​លើ​អាហារ​គ្មាន​ជាតិ​ប៊ីចេង​ ​ថ្មី​ៗ​នេះ​ផាក​កាហ្វេ​ក៏​បន្ថែម​ផង​ដែរ​នូវ​ការ​ផ្តោត​លើទឹក​ផ្លែឈើ​ស្រស់​ដែល​ជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព​របស់​ប្រជាជន​គ្រប់រូប​ ​ព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ ​និង​ជួយ​កាត់បន្ថយ​សារធាតុ​មិនល្អ​ក្នុង​រាង្​គ​កាយ​ជាដើម​។​ ​

​គួរ​បញ្ចាក់​ផង​ដែរ​ថា​ ​ផាក​កាហ្វេ​ ​ជា​ភោជនីយដ្ឋាន​ដែល​បង្កើត​ឡើង​ដោយ​កូនខ្មែរ​សុទ្ធសាធ​នៅ​ឆ្នាំ​ ​2004​ ​ដែល​ផ្តល់​ជូន​នូវ​អាហារ​គ្មាន​ប៊ីចេង​ ​កាហ្វេ​ឆុង​បែប​បុរាណ​ខ្មែរ​ ​និង​ភេសជ្ជៈ​ល្អ​ជំនួយ​សុខភាព​។​ ​ក្រុមហ៊ុន​ ​ផាក​ ​កាហ្វេ​ ​ហ្វ៊ូ​ដ​ ​អេ​នន​បេ​វើ​រីច​ ​មាន​ចក្ខុវិស័យ​ដើម្បី​ក្លាយជា​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​លេខ1​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​បម្រើ​នូវ​អាហារ​ដ៏​សំបូរ​បែប​ ​ដូចជា​គុយទាវ​ ​កាហ្វេ​ ​និង​អាហារ​សម្រន់​ផ្សេង​ៗ​ទៀត​ ​ហើយក៏​ជា​កន្លែង​ដែល​មាន​ភាព​រស់រវើក​ ​រស់​រាយ​រាក់ទាក់​ ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ ​មាន​អនាម័យ​ ​គិតគូរ​ដល់​សុខ​ភាប​ ​គ្មាន​ជាតិ​ប៊ីចេង​ ​រួមផ្សំ​ជាមួយ​បរិយាកាស​ល្អឥតខ្ចោះ​ ​និង​មាន​សេវាកម្ម​ប្រកបដោយ​ភាព​ស្ទាត់ជំនាញ​៕​ ​

Advertisement