ស្ត្រីជា​កសិករ​ម្នាក់​នៅ​ស្រុក​តំបែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ​មានឈ្មោះ​ ​ហ៊ុំ​ ​សុខ​ ​អាយុ៥៩ឆ្នាំ​ ​មានមុខ​របរ​ជា​កសិករ​ ​បច្ចុប្បន្ន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ័យ​សម្បត្តិ​ ​ឃុំ​តំបែរ​ ​ស្រុក​តំបែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​។​ ​

​នៅចំពោះមុខ​ ​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​អ្នកស្រី​ ​ហ៊ុ​ ​សុខ​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​នៅពេល​បច្ចុប្បន្ន​នេះ​ ​គឺ​មិនសូវ​ជា​ធូរ​ធា​នោះ​ទេ​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ​ ​និង​មាន​ចំការកៅស៊ូ​ត្រឹម​ ​១ហិ​ក​តា​តែប៉ុណ្ណោះ​ ​សម្រាប់​ទ្រង់​ទ្រង់​ជីវភាព​ប្រចាំថ្ងៃ​។​ ​អ្នកស្រី​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ ​ជា​ទម្លាប់​ ​អ្នកស្រី​តែង​ទទួលទាន​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ព្រោះ​មាន​រសជាតិ​ឆ្ងាញ់​ ​ជាពិសេស​មុន​ពេល​ចេញទៅ​ស្រែ​ ​ឬ​ចេញទៅ​ចំការ​ ​គឺ​តែង​យក​ជាប់​ខ្លួន​ជានិច្ច​ ​ទុក​សម្រាប់​ទទួលទាន​នៅពេល​ស្រេកទឹក​ ​និង​អស់កម្លាំង​។​

​ ​ដោយឡែក​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅពេល​សម្រាក​ពី​ធ្វើការងារ​ផ្ទះ​រួច​ ​អ្នកស្រី​ទៅលេង​ផ្ទះ​កូនស្រី​ដែល​ជា​អាជីវករ​លក់ដូរ​ក្បែរ​ផ្ទះ​ ​ហើយក៏​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ ​១​ ​ដប​មក​ទទួលទាន​ ​លុះ​ពេល​មួល​គម្រប​ដប​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​ ​អ្នកស្រី​ហាក់​មិនទាន់​ជឿ​នោះ​ទេ​ ​ហើយក៏​ហៅ​កូនស្រី​ ​និង​ញាតិ​ជិតខាង​ឱ្យ​ជួយ​ពិនិត្យ​ ​ទើប​ដឹង​ថា​ឈ្នះ​រង្វាន់១០០លាន​រៀល​ពិតប្រាកដ​មែន​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​អ្នកស្រី​បាន​បញ្ជាក់​ថា​ ​ចំពោះ​ទឹកប្រាក់​រង្វាន់១០០លាន់​រៀល​នេះ​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រា់​គ្រួសារ​ ​ហើយ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ ​១០០​ ​លាន​រៀល​នេះ​ ​អ្នកស្រី​នឹង​យក​មួយចំនួន​សង់​បំណុល​គេ​ ​ហើយ​ទុក​មួយចំនួន​ទៀត​សង់ផ្ទះ​ឱ្យ​បាន​សមរម្យ​សម្រាប់​រស់នៅ​ទៅ​ថ្ងៃ​អនាគត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០​ ​លាន​រៀល​ ​រហូតដល់​ ​៧០​ ​រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន​ ​៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន​ ​៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

Advertisement