បុរស​ជា​កម្មករ​រោងចក្រ​ចំណីសត្វ​ ​នៅ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​ឈ្នះ​រង្វាន់២០លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២​

​បុរស​ម្នាក់​ឈ្មោះ​ ​អ៊ា​ន​ ​អាន​ ​មាន​អាយុ​ ​៣៩ឆ្នាំ​ ​ដែល​បម្រើការ​ងារ​ជា​កម្មករ​នៅ​រោងចក្រ​ផលិត​ចំណីសត្វ​ ​បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជួល​ភូមិ​អង្គស្នួល​ទី២​ ​ឃុំ​ពើក​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​២០​ ​លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក២​ ​។​ ​

​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់កន្លែង​ស្នាក់នៅ​ដោយ​ផ្ទាល់​ ​លោក​ ​អ៊ា​ន​ ​អាន​ ​ដែល​ក្លាយជា​ម្ចាស់​ទឹកប្រាក់២០លាន​រៀល​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២​ ​រូបលោក​តែង​ប្រើប្រាស់​ជាប្រចាំ​ ​ព្រោះ​វា​អាច​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ​ ​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​សស្អា​ត​ ​និង​បំបាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​។​ ​ប៉ុន្តែ​កាលពី​ពេល​កន្លងទៅ​នេះ​ ​ខណៈ​ពេល​ដែល​គម្រោងការ​ងារ​រោងចក្រ​ត្រូវ​បាន​សម្រាក​មួយ​រយៈ​ ​លោក​ក៏​មានបំណង​ទៅលេង​ស្រុកកំណើត​ ​ដែល​ស្ថិតនៅ​ស្រុក​តំបែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​មួយ​រយៈ​។​ ​ប៉ុន្តែ​គាប់​ជូន​ ​មុន​ពេល​ទៅ​ស្រុក​ ​ហើយ​គាប់​ជូន​ថ្នាំ​ដុសធ្មេញ​ក៏​ប្រើ​អស់​ទៀត​ ​លោក​ក៏​ទៅ​ទិញថ្នាំ​ដុសធ្មេញ​ផ្កាឈូក២យក​មក​ប្រើ​ដូចសព្វដង​ ​លុះ​ពេល​ហែក​ប្រអប់​ ​ហើយ​កោស​ស្ទីក​គ័រ​ក្នុង​ប្រអប់​ក៏​ឃើញ​មាន​រង្វាន់២០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ហើយក៏​ប្រាប់​អ្នកលក់​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅក្នុង​ប្រអប់​តែម្ដង​។​ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រោយពេល​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ​២០លាន​រៀល​ ​នេះ​ ​លោក​នឹង​យក​មួយចំនួន​ទៅ​ជួសជុលផ្ទះ​ ​និង​ព្យាបាល​ជំងឺ​ឪពុក​ដែល​កំពុង​ដេក​ឈឺ​នៅ​ឯ​ស្រុកកំណើត​ ​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក២​ ​មាន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​២០លាន​រៀល​ ​រហូតដល់៥០រង្វាន់​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​មាន​ចំនួន៥០គ្រឿង​ ​ទូរស័ព្ទ​ ​i​-​Phone​ ​មាន​ចំនួន៥០គ្រឿង​ ​រួម​ជាមួយនឹង​រង្វាន់​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២រាប់​លាន​ប្រអប់​ទៀត​។​ ​សូម​ព្យាយាម​ណា​.​.​.​រង្វាន់​ធំ២០លាន​រៀល​បន្ទាប់​ទៀត​ ​អាច​ជា​របស់​អ្នក​.​.​.​។​ ​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក២​ ​ជា​ឱសថ​សម្រាប់​ព្យាបាល​ ​និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ ​៕​

Advertisement